ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




រ៉ូម 15:19 - ព្រះគម្ពីរខ្មែរសាកល

ព្រមទាំង​តាមរយៈ​អំណាច​នៃ​ទីសម្គាល់ ការអស្ចារ្យ និង​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​របស់​ព្រះ​។ ជាលទ្ធផល ខ្ញុំ​បាន​ផ្សព្វផ្សាយ​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ពាសពេញ​គ្រប់ទីកន្លែង ចាប់ពី​យេរូសាឡិម​រហូតដល់​អ៊ីលីរីកុន​។

សូមមើលជំពូក

Khmer Christian Bible

ដោយ​អំណាច​នៃ​ទីសំគាល់​ ការ​អស្ចារ្យ​ និង​អំណាច​នៃ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់។​ ដូច្នេះ​ហើយ​ ខ្ញុំ​បាន​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះគ្រិស្ដ​នៅ​គ្រប់​ទីកន្លែង​ តាំង​ពី​ក្រុង​យេរូសាឡិម​រហូត​ដល់​ស្រុក​អ៊ីលីរីកុន។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដោយ​អំណាច​នៃ​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ក្ដី ដោយ​សារ​ព្រះ‌ចេស្តា​នៃ​ព្រះ‌វិញ្ញាណ​របស់​ព្រះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​របស់​ព្រះ‌គ្រីស្ទ​នៅ​គ្រប់​ទី​កន្លែង ចាប់​ពី​ក្រុង​យេរូ‌សាឡិម រហូត​ទៅ​ដល់​ស្រុក​អ៊ីលី‌រីកុន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​សម្តែង​ឫទ្ធា‌នុភាព​នៃ​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍ ព្រះអង្គ​សម្តែង​ឫទ្ធា‌នុភាព​របស់​ព្រះ‌វិញ្ញាណ។ ដូច្នេះ ខ្ញុំ​បាន​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​របស់​ព្រះ‌គ្រិស្ត​សព្វ​គ្រប់ នៅ​គ្រប់​ទី​កន្លែង ចាប់​តាំង​ពី​ក្រុង​យេរូ‌សាឡឹម រហូត​ទៅ​ដល់​តំបន់​អ៊ីលី‌រីកុន​ ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទោះ​ដោយ​អំណាច​នៃ​ទី​សំគាល់ ឬ​ការ​អស្ចារ្យ ឬ​ដោយ​ព្រះ‌ចេស្តា​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ក្តី ដល់​ម៉្លេះ​បាន​ជា​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ‌គ្រីស្ទ​ពេញ‌ពាស​ទួទៅ តាំង​ពី​ក្រុង​យេរូ‌សាឡិម ដើរ​វាង​រហូត​ទៅ​ដល់​ស្រុក​អ៊ីលី‌រីកុន

សូមមើលជំពូក

អាល់គីតាប

អុលឡោះ​សំដែង​អំណាច​នៃ​ទី​សំគាល់ និង​ការ​អស្ចារ្យ ទ្រង់​សំដែង​អំណាច​របស់​រស‌អុលឡោះ។ ដូច្នេះ ខ្ញុំ​បាន​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​របស់​អាល់ម៉ា‌ហ្សៀស​សព្វ​គ្រប់ នៅ​គ្រប់​ទី​កន្លែង ចាប់​តាំង​ពី​ក្រុង​យេរូសា‌ឡឹម រហូត​ទៅ​ដល់​តំបន់​អ៊ីលីរីកុន។

សូមមើលជំពូក



រ៉ូម 15:19
37 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្ទុយទៅវិញ ប្រសិនបើ​ខ្ញុំ​ដេញ​អារក្ស​ដោយ​ព្រះវិញ្ញាណ​របស់​ព្រះ នោះ​អាណាចក្រ​របស់​ព្រះ​បាន​មក​ដល់​អ្នករាល់គ្នា​ហើយ​។


ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​គាត់​ថា​៖“ប្រសិនបើ​អ្នករាល់គ្នា​មិន​ឃើញ​ទីសម្គាល់ និង​ការអស្ចារ្យ​ទេ អ្នករាល់គ្នា​មិន​ជឿ​សោះឡើយ”។


យ៉ាងណាមិញ កាលណា​ព្រះវិញ្ញាណដ៏វិសុទ្ធ​សណ្ឋិត​លើ​អ្នករាល់គ្នា អ្នករាល់គ្នា​នឹង​ទទួល​ព្រះចេស្ដា ហើយ​បានជា​សាក្សី​របស់ខ្ញុំ ទាំង​នៅ​យេរូសាឡិម យូឌា​និង​សាម៉ារី​ទាំងមូល ព្រមទាំង​រហូតដល់​ចុងបំផុត​នៃ​ផែនដី”។


រីឯ​ពួកគេ​បន្តដំណើរ​ពី​ពើកា ហើយ​ទៅដល់​អាន់ទីយ៉ូក​ក្នុង​ពីស៊ីឌា រួច​នៅ​ថ្ងៃសប្ប័ទ ពួកគេ​ក៏​ចូលទៅ​អង្គុយ​ក្នុង​សាលាប្រជុំ​។


អ្នកទាំងពីរ​ក៏​រលាស់​ធូលី​ចេញ​ពី​ជើង​ទាស់នឹង​ពួកគេ រួច​ធ្វើដំណើរ​ទៅ​អ៊ីកូនាម​។


ក៏​និយាយ​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “ចូរ​ក្រោកឈរ​ឲ្យ​ត្រង់ដោយ​ជើង​អ្នក​ចុះ​!” គាត់​ក៏​ស្ទុះក្រោកឈរ ហើយ​ចាប់ផ្ដើម​ដើរចុះដើរឡើង​។


ប៉ុន្តែ​នៅពេល​ពួក​សិស្ស​មក​ចោមរោម​គាត់ គាត់​ក៏​ក្រោកឡើង​ចូលទៅ​ក្នុង​ទីក្រុង​វិញ​។ នៅ​ថ្ងៃបន្ទាប់ គាត់​ចេញដំណើរ​ទៅ​ឌើបេ​ជាមួយ​បារណាបាស​។


លុះ​ប្រកាស​ព្រះបន្ទូល​នៅ​ពើកា​ហើយ ពួកគេ​ក៏​ចុះ​ទៅ​អាតាលា


អ្នកទាំងពីរ​បាន​ដឹង ក៏​គេច​ទៅ​ទីក្រុង​នានា​ក្នុង​លូកៅនា គឺ​លីស្ត្រា និង​ឌើបេ ព្រមទាំង​តំបន់ជុំវិញ


ពេលនោះ អង្គប្រជុំ​ទាំងមូល​ក៏​ស្ងៀមស្ងាត់​ទៅ ហើយ​ស្ដាប់​បារណាបាស និង​ប៉ូល​រៀបរាប់​អំពី​ទីសម្គាល់ និង​ការអស្ចារ្យ​ដែល​ព្រះ​បាន​ធ្វើ​តាមរយៈ​ពួកគេ​នៅក្នុងចំណោម​សាសន៍ដទៃ​។


នាង​ចេះតែ​ធ្វើ​ដូច្នេះ​ជាច្រើន​ថ្ងៃ​។ ប៉ូល​ធុញទ្រាន់ ក៏​បែរមក​និយាយ​នឹង​វិញ្ញាណ​នោះ​ថា​៖ “ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​បង្គាប់​ឯង​ឲ្យ​ចេញ​ពី​នាង​ទៅ​!”។ នោះ​វា​ក៏​ចេញមក​ភ្លាម​។


រីឯ​ពួក​បងប្អូន​ក៏​ឲ្យ​ប៉ូល និង​ស៊ីឡាស​ចេញ​ទៅ​បេរា​ភ្លាម​ទាំងយប់​។ កាល​ទៅ​ដល់ អ្នកទាំងពីរ​ក៏​ចូលទៅ​ក្នុង​សាលាប្រជុំ​របស់​ជនជាតិយូដា​។


ពួក​អ្នក​ដែល​ជូនដំណើរ​ប៉ូល បាន​នាំ​គាត់​ទៅ​រហូតដល់​អាថែន​។ ក្រោយពី​ទទួល​ពាក្យផ្ដែផ្ដាំ​ឲ្យ​ស៊ីឡាស និង​ធីម៉ូថេ​មករក​គាត់​យ៉ាងលឿនបំផុត ពួកគេ​ក៏​ត្រឡប់ទៅវិញ​។


បន្ទាប់ពីការទាំងនេះ ប៉ូល​បាន​ចាកចេញ​ពី​អាថែន ហើយ​មកដល់​កូរិនថូស។


ពួកគេ​មក​ដល់​អេភេសូរ ប៉ូល​ក៏​ទុក​អ្នកទាំងពីរ​នៅ​ទីនោះ ហើយ​ចូលទៅ​ក្នុង​សាលាប្រជុំ ជជែក​ជាមួយ​ជនជាតិយូដា​។


ខណៈដែល​អ័ប៉ុឡូស​នៅ​កូរិនថូស ប៉ូល​បាន​ធ្វើដំណើរឆ្លងកាត់​តំបន់​ខ្ពង់រាប ចុះមក​អេភេសូរ ហើយ​ប្រទះ​នឹង​សិស្ស​មួយចំនួន


ចំពោះ​អ្វី​ដែល​មានប្រយោជន៍ គ្មានអ្វីមួយ​ដែល​ខ្ញុំ​រួញខ្លួន​មិន​ប្រាប់ ឬ​បង្រៀន​អ្នករាល់គ្នា ទាំង​នៅកន្លែងសាធារណៈ និង​ពីផ្ទះមួយទៅផ្ទះមួយ​នោះ​ទេ


ចំណែកឯ​យើង​វិញ យើង​បាន​ចុះសំពៅ​ពី​ភីលីព​ក្រោយ​ថ្ងៃ​បុណ្យនំប៉័ងឥតមេ ហើយ​អស់រយៈពេល​ប្រាំ​ថ្ងៃ​ទើប​មកដល់​ពួកគេ​នៅ​ទ្រអាស រួច​ស្នាក់នៅ​ទីនោះ​ប្រាំពីរ​ថ្ងៃ​។


សូមឲ្យ​ព្រះ​នៃ​សេចក្ដីសង្ឃឹម បំពេញ​អ្នករាល់គ្នា​ដោយ​គ្រប់ទាំង​អំណរ និង​សេចក្ដីសុខសាន្ត នៅពេល​ដែល​អ្នករាល់គ្នា​ជឿ​ព្រះអង្គ ដើម្បីឲ្យ​អ្នករាល់គ្នា​សម្បូរហូរហៀរ​ដោយ​សេចក្ដីសង្ឃឹម ដោយព្រោះ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណដ៏វិសុទ្ធ​។


ដើម្បីឲ្យ​ខ្ញុំ​ធ្វើជា​អ្នកបម្រើ​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ​ដល់​សាសន៍ដទៃ ដោយ​បំពេញតួនាទីជាបូជាចារ្យ​សម្រាប់​ដំណឹងល្អ​របស់​ព្រះ​។ នេះគឺ​ដើម្បីឲ្យ​តង្វាយ​របស់​សាសន៍ដទៃ​បានជា​ទីគាប់ព្រះហឫទ័យ ទាំង​ត្រូវបាន​ញែកជាវិសុទ្ធ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ផង​។


ពោលគឺ កាលណា​ខ្ញុំ​ធ្វើដំណើរ​ទៅ​អេស្ប៉ាញ ខ្ញុំ​សង្ឃឹម​នឹង​ជួប​អ្នករាល់គ្នា​នៅ​តាមផ្លូវ ហើយ​ឲ្យ​អ្នករាល់គ្នា​ជូនដំណើរ​ខ្ញុំ​ពី​ទីនោះ​ទៅមុខទៀត ក្រោយពី​អ្នករាល់គ្នា​បាន​ធ្វើឲ្យ​ខ្ញុំ​សប្បាយចិត្ត​បន្តិច​សិន​។


ហើយ​ពាក្យសម្ដី និង​ការប្រកាស​របស់ខ្ញុំ ក៏​មិនមែន​ដោយ​ពាក្យ​ដ៏ទាក់ទាញ​នៃ​ប្រាជ្ញា​ដែរ គឺ​ដោយ​ការបញ្ជាក់​របស់​ព្រះវិញ្ញាណ និង​ព្រះចេស្ដា​វិញ


សញ្ញាសម្គាល់​ដែលបញ្ជាក់ថាខ្ញុំជា​សាវ័ក ប្រាកដជា​ត្រូវបាន​សម្ដែង​នៅក្នុងចំណោម​អ្នករាល់គ្នា តាមរយៈ​ការអត់ធ្មត់​បំផុត ដោយ​ទីសម្គាល់ ការអស្ចារ្យ និង​មហិទ្ធិឫទ្ធិ​។


ចុះ​ព្រះ​ប្រទាន​ព្រះវិញ្ញាណ​ដល់​អ្នករាល់គ្នា ព្រមទាំង​ធ្វើ​ការអស្ចារ្យ​ក្នុងចំណោម​អ្នករាល់គ្នា ដោយសារតែ​ការប្រព្រឹត្តតាម​ក្រឹត្យវិន័យ ‍ឬ​ដោយសារតែ​ការស្ដាប់​ដោយ​ជំនឿ​?


ខ្ញុំ​បាន​ក្លាយជា​អ្នកបម្រើ​របស់​ក្រុមជំនុំនេះ ស្របតាម​តួនាទី​ដែល​ព្រះ​បាន​ប្រទាន​ដល់​ខ្ញុំ​ដោយយល់ដល់​អ្នករាល់គ្នា ដើម្បី​បំពេញ​ការផ្សាយ​ព្រះបន្ទូល​របស់​ព្រះ​ឲ្យសម្រេច​។


ពីព្រោះ​ដំណឹងល្អ​របស់យើង​បាន​មក​ដល់​អ្នករាល់គ្នា មិនគ្រាន់តែ​ដោយ​ពាក្យសម្ដី​ប៉ុណ្ណោះទេ គឺ​ដោយ​ព្រះចេស្ដា ព្រះវិញ្ញាណដ៏វិសុទ្ធ និង​ការជឿអស់ពីចិត្ត​យ៉ាងពេញលេញ​។ អ្នករាល់គ្នា​ដឹង​ហើយ​ថា យើង​ជា​យ៉ាងណា​ក្នុងចំណោម​អ្នករាល់គ្នា ដោយយល់ដល់​អ្នករាល់គ្នា​។


ប៉ុន្តែ​ព្រះអម្ចាស់​បាន​ឈរនៅក្បែរ​ខ្ញុំ ហើយ​បាន​ចម្រើនកម្លាំង​ដល់​ខ្ញុំ ដើម្បីឲ្យ​ការប្រកាស​ត្រូវបាន​បំពេញ​តាមរយៈ​ខ្ញុំ និង​ដើម្បីឲ្យ​អស់ទាំង​សាសន៍ដទៃ​បាន​ឮ ហើយ​ខ្ញុំ​ត្រូវបាន​ស្រោចស្រង់​ពី​មាត់​សិង្ហ​។


ព្រះ​បាន​ធ្វើបន្ទាល់ ដោយ​ទីសម្គាល់ ការអស្ចារ្យ និង​មហិទ្ធិឫទ្ធិ​ផ្សេងៗ ព្រមទាំង​ដោយ​អំណោយទាន​ពី​ព្រះវិញ្ញាណដ៏វិសុទ្ធ ស្របតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​។


មាន​បើកសម្ដែង​ដល់​ពួកគេ​ថា ការដែល​ពួកគេ​បម្រើ​នោះ មិនមែន​សម្រាប់​ខ្លួនពួកគេ​ទេ គឺ​សម្រាប់​អ្នករាល់គ្នា​វិញ​។ សព្វថ្ងៃនេះ សេចក្ដីទាំងនោះ​ត្រូវបាន​ប្រកាស​ដល់​អ្នករាល់គ្នា តាមរយៈ​ពួក​អ្នក​ដែល​ផ្សាយដំណឹងល្អ​ដល់​អ្នករាល់គ្នា​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដែល​ត្រូវបាន​ចាត់ឲ្យមក​ពី​លើមេឃ ហើយ​បណ្ដា​ទូតសួគ៌​ក៏​ប្រាថ្នាចង់​សង្កេតមើល​ការទាំងនោះ​ដែរ​។