Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កូឡុស 1:25 - ព្រះគម្ពីរខ្មែរសាកល

25 ខ្ញុំ​បាន​ក្លាយជា​អ្នកបម្រើ​របស់​ក្រុមជំនុំនេះ ស្របតាម​តួនាទី​ដែល​ព្រះ​បាន​ប្រទាន​ដល់​ខ្ញុំ​ដោយយល់ដល់​អ្នករាល់គ្នា ដើម្បី​បំពេញ​ការផ្សាយ​ព្រះបន្ទូល​របស់​ព្រះ​ឲ្យសម្រេច​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

25 ហើយ​ខ្ញុំ​ក៏​ត្រលប់​ជា​អ្នក​បម្រើ​ក្រុមជំនុំ​ស្រប​តាម​តួនាទី​មើល​ការ​ខុសត្រូវ​ដែល​ព្រះជាម្ចាស់​ប្រទាន​ឲ្យ​ខ្ញុំ​សម្រាប់​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ស្គាល់​ព្រះបន្ទូល​របស់​ព្រះអង្គ​សព្វ​គ្រប់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ខ្ញុំ​បាន​ត្រឡប់​ជា​អ្នក​បម្រើ​របស់​ក្រុម​ជំនុំ តាម​មុខ​ងារ​ជា​អ្នក​មើល​ខុស​ត្រូវ​របស់​ព្រះ ដែល​បាន​ប្រគល់​មក​ខ្ញុំ​សម្រាប់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ព្រះ‌បន្ទូល​របស់​ព្រះ​បាន​ពេញ​លេញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ខ្ញុំ​បាន​ទទួល​មុខងារ​បម្រើ​ក្រុម‌ជំនុំ​នេះ តាម​ការ​ចាត់​ចែង​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ផ្ទុក‌ផ្ដាក់​ឲ្យ​ខ្ញុំ​ធ្វើ គឺ​ណែ‌នាំ​បងប្អូន​ឲ្យ​ស្គាល់​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​បាន​សព្វ​គ្រប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ខ្ញុំ​បាន​ត្រឡប់​ជា​អ្នក​បំរើ​ដល់​ពួក​ជំនុំ​នោះ តាម​ការ​កាន់‌កាប់​ត្រួត‌ត្រា​របស់​ព្រះ ដែល​បាន​ប្រគល់​មក​ខ្ញុំ​សំរាប់​អ្នក​រាល់​គ្នា ដើម្បី​នឹង​បំពេញ​ព្រះ‌បន្ទូល

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ខ្ញុំ​បាន​ទទួល​មុខ‌ងារ​បម្រើ​ក្រុម‌ជំអះ​នេះ តាម​ការ​ចាត់​ចែង ដែល​អុលឡោះ​បាន​ផ្ទុក‌ផ្ដាក់​ឲ្យ​ខ្ញុំ​ធ្វើ គឺ​ណែ‌នាំ​បង​ប្អូន​ឲ្យ​ស្គាល់​បន្ទូល​របស់​ទ្រង់​បាន​សព្វ​គ្រប់។

សូមមើលជំពូក ចម្លង




កូឡុស 1:25
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ចុះ​អ័ប៉ុឡូស​ជា​អ្វី? ហើយ​ប៉ូល​ជា​អ្វី? ជា​អ្នកបម្រើ​ដែល​អ្នករាល់គ្នា​បាន​ជឿ​តាមរយៈ​ពួកគេ តាមដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ម្នាក់ៗ​ប៉ុណ្ណោះ​។


ដ្បិត​ប្រសិនបើ​ខ្ញុំ​ធ្វើ​ការនោះ​ដោយ​ស្ម័គ្រចិត្ត នោះ​ខ្ញុំ​ក៏​ទទួល​រង្វាន់ ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​មិនស្ម័គ្រចិត្ត ក៏​វា​នៅតែ​ជា​តួនាទី​ដែល​ត្រូវបាន​ផ្ទុកផ្ដាក់​នឹង​ខ្ញុំ​។


អ្នករាល់គ្នា​ពិតជា​បាន‍ឮ​អំពី​តួនាទី​នៃ​ព្រះគុណ​របស់​ព្រះ ដែល​បាន​ប្រទាន​មក​ខ្ញុំ​សម្រាប់​អ្នករាល់គ្នា


ខ្ញុំ​បាន​ក្លាយជា​អ្នកបម្រើ​របស់​ដំណឹងល្អនេះ​ស្របតាម​អំណោយទាន​នៃ​ព្រះគុណ​របស់​ព្រះ ដែល​បាន​ប្រទាន​មក​ខ្ញុំ​តាមរយៈ​កិច្ចការ​នៃ​ព្រះចេស្ដា​របស់​ព្រះអង្គ​។


ប្រសិនបើ​អ្នករាល់គ្នា​កាន់ខ្ជាប់​នូវ​ជំនឿ​មែន ទាំង​ត្រូវបាន​ចាក់គ្រឹះ ហើយ​មាំមួន ដោយ​មិន​រង្គើចេញ​ពី​សេចក្ដីសង្ឃឹម​នៃ​ដំណឹងល្អ​ដែល​អ្នករាល់គ្នា​បាន​ឮ​។ គឺ​ដំណឹងល្អនេះ ដែល​ត្រូវបាន​ប្រកាស​ដល់​មនុស្សលោក​ទាំងអស់​នៅ​ក្រោមមេឃ ហើយ​ខ្ញុំ ប៉ូល បាន​ក្លាយជា​អ្នកបម្រើ​ដំណឹងល្អនេះ​ដែរ​។


ហើយ​ចាត់​ធីម៉ូថេ​ដែលជា​បងប្អូន​របស់យើង និង​ជា​អ្នករួមការងារ​ជាមួយ​ព្រះ​ក្នុង​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ឲ្យមក ដើម្បី​ពង្រឹង និង​លើកទឹកចិត្ត​អ្នករាល់គ្នា ខាងឯ​ជំនឿ​របស់អ្នករាល់គ្នា


ប្រសិនបើ​អ្នក​ចង្អុលបង្ហាញ​សេចក្ដីទាំងនេះ​ដល់​បងប្អូន នោះ​អ្នក​នឹង​បានជា​អ្នកបម្រើ​ដ៏ល្អ​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ ដែល​ត្រូវបាន​ចិញ្ចឹម​ដោយ​ព្រះបន្ទូល​នៃ​ជំនឿ និង​សេចក្ដីបង្រៀន​ដ៏ប្រសើរ​ដែល​អ្នក​បាន​កាន់តាម​រហូតមក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម