Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 15:18 - ព្រះគម្ពីរខ្មែរសាកល

18 ខ្ញុំ​មិន​ហ៊ាន​និយាយ​អ្វី​ឡើយ ក្រៅពី​អ្វីៗដែល​ព្រះ​គ្រីស្ទ​បាន​ធ្វើ​តាមរយៈ​ខ្ញុំ ដើម្បីឲ្យ​សាសន៍ដទៃ​ស្ដាប់បង្គាប់ គឺ​អ្វីដែល​ព្រះអង្គ​បាន​ធ្វើ​តាមរយៈ​ពាក្យសម្ដី និង​ការប្រព្រឹត្ត​របស់ខ្ញុំ

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 ដ្បិត​ខ្ញុំ​មិន​ហ៊ាន​និយាយ​អំពី​អ្វី​ឡើយ​ ក្រៅពី​អ្វី​ដែល​ព្រះគ្រិស្ដ​បាន​ធ្វើ​តាមរយៈ​ខ្ញុំ​សម្រាប់​ការ​នាំ​សាសន៍​ដទៃ​ឲ្យ​ស្ដាប់​បង្គាប់​ តាមរយៈ​ពាក្យ​សំដី​ និង​ការ​ប្រព្រឹត្ដិ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ដ្បិត​ខ្ញុំ​មិន​ហ៊ាន​និយាយ​អ្វី ក្រៅ​ពី​ការ​ដែល​ព្រះ‌គ្រីស្ទ​បាន​ធ្វើ​តាម​រយៈ​ខ្ញុំ ដើម្បី​នាំ​សាសន៍​ដទៃ​ឲ្យ​ស្តាប់​បង្គាប់​ឡើយ ទោះ​ដោយ​ពាក្យ​សម្ដី និង​កិច្ច‌ការ​ក្ដី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ដ្បិត​ខ្ញុំ​មិន​ហ៊ាន​លើក​យក​អ្វី​ផ្សេង​មក​និយាយ ក្រៅ​ពី​ការ​ដែល​ព្រះ‌គ្រិស្ត​ធ្វើ​តាម​រយៈ​ខ្ញុំ ទោះ​បី​តាម​ពាក្យ​សម្ដី​ក្តី ឬ​តាម​កិច្ចការ​ក្តី ដើម្បី​នាំ​សាសន៍​ដទៃ​ឲ្យ​មក​ស្ដាប់​បង្គាប់​ព្រះ‌ជា‌ម្ចាស់​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ព្រោះ​ខ្ញុំ​មិន​ហ៊ាន​និយាយ​ពី​ការ​អ្វី លើក​តែ​ពី​ការ​ដែល​ព្រះ‌គ្រីស្ទ​បាន​ធ្វើ​ដោយ‌សារ​ខ្ញុំ​ប៉ុណ្ណោះ​ទេ គឺ​ជា​ការ​នាំ​សាសន៍​ដទៃ​ឲ្យ​ស្តាប់​បង្គាប់ ទោះ​ដោយ​ពាក្យ​សំដី ឬ​ការ​ធ្វើ​ក្តី

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ដ្បិត​ខ្ញុំ​មិន​ហ៊ាន​លើក​យក​អ្វី​ផ្សេង​មក​និយាយ​ក្រៅ​ពី​ការ​ដែល​អាល់ម៉ា‌ហ្សៀស​បាន​ធ្វើ​តាម​រយៈ​ខ្ញុំ ទោះ​បី​តាម​ពាក្យ​សំដី​ក្ដី ឬ​តាម​កិច្ចការ​ក្ដី ដើម្បី​នាំ​សាសន៍​ដទៃ​ឲ្យ​មក​ស្ដាប់​បង្គាប់​អុលឡោះ​នោះ​ឡើយ។

សូមមើលជំពូក ចម្លង




រ៉ូម 15:18
28 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ដែល​អួត​អំពី​អំណោយដែលមិនបានឲ្យ ប្រៀបដូចជា​ពពក និង​ខ្យល់​ដែល​គ្មាន​ភ្លៀង​។


អ្នក​ដែល​ទទួល​ប្រាំ​ឋាឡាន់​នោះ ក៏​ចេញទៅ​ធ្វើជំនួញ​ជាមួយនឹង​ប្រាក់ទាំងនោះ​ភ្លាម ហើយ​ចំណេញបាន​ប្រាំ​ឋាឡាន់​ទៀត​។


ពួកសិស្ស​ក៏​ចេញទៅ​ប្រកាស​ដំណឹងល្អ​នៅ​គ្រប់ទីកន្លែង ហើយ​ព្រះអម្ចាស់​ទ្រង់​ធ្វើការជាមួយ​ពួកគេ ព្រមទាំង​បញ្ជាក់​ព្រះបន្ទូល​ដោយ​ទីសម្គាល់​នានា​ដែល​ជាប់តាម​ផង​​៕​៚


លុះ​បាន​ទៅ​ដល់ ហើយ​ប្រមូល​ក្រុមជំនុំ​មកជួបជុំគ្នា ពួកគេ​ក៏​រាយការណ៍ប្រាប់​នូវ​អ្វីៗដែល​ព្រះ​បាន​ធ្វើ​ជាមួយ​ពួកគេ និង​ការដែល​ព្រះ​បាន​បើក​ទ្វារ​នៃ​ជំនឿ​ដល់​សាសន៍ដទៃ​។


ពេលនោះ អង្គប្រជុំ​ទាំងមូល​ក៏​ស្ងៀមស្ងាត់​ទៅ ហើយ​ស្ដាប់​បារណាបាស និង​ប៉ូល​រៀបរាប់​អំពី​ទីសម្គាល់ និង​ការអស្ចារ្យ​ដែល​ព្រះ​បាន​ធ្វើ​តាមរយៈ​ពួកគេ​នៅក្នុងចំណោម​សាសន៍ដទៃ​។


នៅពេល​មកដល់​យេរូសាឡិម ក្រុមជំនុំ ពួក​សាវ័ក និង​ពួក​ចាស់ទុំ​ទទួលស្វាគមន៍​ពួកគេ ហើយ​ពួកគេ​ក៏​រាយការណ៍ប្រាប់​នូវ​អ្វីៗដែល​ព្រះ​បាន​ធ្វើ​ជាមួយ​ពួកគេ​។


ក្រោយពី​ជម្រាបសួរ​អ្នកទាំងនោះ​ហើយ ប៉ូល​ក៏​រៀបរាប់ប្រាប់​ការ​នីមួយៗ​ដែល​ព្រះ​បាន​ធ្វើ​ក្នុងចំណោម​សាសន៍ដទៃ តាមរយៈ​ការបម្រើ​របស់​គាត់។


មុនដំបូង ខ្ញុំព្រះបាទ​ចាប់ផ្ដើម​ប្រកាស​នៅ​ដាម៉ាស់ ហើយ​បន្ទាប់មក​នៅ​យេរូសាឡិម ស្រុក​យូឌា​ទាំងមូល និង​ដល់​សាសន៍ដទៃ ឲ្យ​ពួកគេ​កែប្រែចិត្ត បែរមក​រក​ព្រះ​វិញ ទាំង​ប្រព្រឹត្ត​អំពើ​ដែល​សម​នឹង​ការកែប្រែចិត្ត​។


យើង​បាន​ទទួល​ព្រះគុណ និង​មុខងារជាសាវ័ក តាមរយៈ​ព្រះអង្គ ដើម្បីឲ្យ​មាន​ការស្ដាប់បង្គាប់​ដែលមកពី​ជំនឿ ក្នុងចំណោម​ប្រជាជាតិ​ទាំងអស់ ដើម្បី​ព្រះនាម​របស់​ព្រះអង្គ​។


ប៉ុន្តែ​ឥឡូវនេះ​ត្រូវបាន​បើកសម្ដែង ហើយ​ត្រូវបាន​សម្ដែងឲ្យស្គាល់​តាមរយៈ​គម្ពីរ​ព្យាការី ស្របតាម​បទបញ្ជា​របស់​ព្រះ​ដ៏អស់កល្បជានិច្ច ដើម្បីឲ្យ​ប្រជាជាតិ​ទាំងអស់​ស្ដាប់បង្គាប់​ដោយសារតែ​ជំនឿ​——


សូម​អរព្រះគុណ​ដល់​ព្រះ ដែល​ពីដើម​អ្នករាល់គ្នា​ធ្លាប់​ជា​ទាសករ​របស់​បាប ប៉ុន្តែ​អ្នករាល់គ្នា​បាន​ស្ដាប់បង្គាប់​អស់ពី​ចិត្ត​ចំពោះ​ក្បួន​នៃ​សេចក្ដីបង្រៀន​ដែល​ត្រូវបាន​ប្រគល់​មក​អ្នករាល់គ្នា


ព្រះដែលជាព្រះបិតា​របស់​ព្រះអម្ចាស់​យេស៊ូវ ជា​ព្រះ​ដែល​សមនឹងទទួលការលើកតម្កើង​ជារៀងរហូត ព្រះអង្គ​ទ្រង់​ជ្រាប​ថា ខ្ញុំ​មិន​ភូតភរ​ទេ​។


តាមពិត ទោះបីជា​ខ្ញុំ​ចង់​អួត​ក៏ដោយ ក៏​ខ្ញុំ​មិនមែន​ល្ងង់​ទេ ដ្បិត​ខ្ញុំ​និយាយ​សេចក្ដីពិត​។ ប៉ុន្តែ​ខ្ញុំ​សូម​ទប់​មិនអួត ក្រែងលោ​មាន​អ្នកណា​ចាត់ទុក​ខ្ញុំ​លើសជាង​អ្វីដែល​ខ្លួនគេ​បាន​ឃើញ​ក្នុង​ខ្ញុំ ឬ​បាន​ឮ​ពី​ខ្ញុំ​។


នេះ​មិនមែន​ថា​យើង​ទុកចិត្ត​លើ​សមត្ថភាព​ដែល​ខ្លួន​មាន ដែល​ចាត់ទុក​ដូចជា​មាន​អ្វីមួយ​ចេញពី​ខ្លួនយើង​ឡើយ ផ្ទុយទៅវិញ សមត្ថភាព​របស់យើង​មកពី​ព្រះ​។


យើង​សូមអង្វរ​ក្នុងនាមជា​អ្នក​រួមការងារ​ជាមួយព្រះ​ថា កុំឲ្យ​អ្នករាល់គ្នា​ទទួល​ព្រះគុណ​របស់​ព្រះ​ដោយឥតប្រយោជន៍​ឡើយ​។


ដ្បិត​ព្រះអង្គ​ដែល​ធ្វើការ​ក្នុង​ពេត្រុស តាមរយៈ​មុខងារជាសាវ័ក​របស់គាត់​ដល់​អ្នកដែលទទួលពិធីកាត់ស្បែក ក៏​បាន​ធ្វើការ​សម្រាប់​សាសន៍ដទៃ ក្នុង​ខ្ញុំ​ដែរ​។


អ្វីក៏ដោយដែល​អ្នករាល់គ្នា​ធ្វើ មិនថា​ជា​ពាក្យសម្ដី​ក្ដី ជា​ការប្រព្រឹត្ត​ក្ដី ចូរ​ធ្វើ​ទាំងអស់​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូវ ទាំង​អរព្រះគុណ​ដល់​ព្រះដែលជាព្រះបិតា​តាមរយៈ​ព្រះអង្គ​។


កម្សាន្ត​ចិត្ត​អ្នករាល់គ្នា ព្រមទាំង​ពង្រឹង​អ្នករាល់គ្នា​ក្នុង​គ្រប់ទាំង​កិច្ចការ​ដ៏ល្អ និង​ពាក្យសម្ដី​ដ៏ល្អ​៕


ដោយសារតែ​ជំនឿ កាល​អ័ប្រាហាំ​ត្រូវបាន​ត្រាស់ហៅ​ឲ្យ​ចេញដំណើរ​ទៅ​កន្លែង​មួយ​ដែល​ត្រូវ​ទទួល​ជា​មរតក លោក​ក៏​ស្ដាប់បង្គាប់ ហើយ​ចេញដំណើរទៅ​ទាំង​មិន​ដឹងថា​ខ្លួន​កំពុង​ទៅ​កន្លែងណា​ផង​។


នៅពេល​ត្រូវបាន​ធ្វើឲ្យគ្រប់លក្ខណ៍​ហើយ ព្រះអង្គ​បាន​ក្លាយជា​ប្រភព​នៃ​សេចក្ដីសង្គ្រោះ​ដ៏អស់កល្បជានិច្ច​ដល់​អស់អ្នក​ដែល​ស្ដាប់បង្គាប់​ព្រះអង្គ


ចូរឲ្យ​អ្នករាល់គ្នា​ធ្វើជា​អ្នកធ្វើតាម​ព្រះបន្ទូល មិនមែន​អ្នកដែលបានតែស្ដាប់ ហើយ​បញ្ឆោត​ខ្លួន​នោះ​ឡើយ​។


កូន​រាល់គ្នា​អើយ យើង​ត្រូវ​ស្រឡាញ់ មិនមែន​ដោយ​ពាក្យសម្ដី ឬ​បបូរមាត់​ទេ គឺ​ដោយ​ការប្រព្រឹត្ត និង​សេចក្ដីពិត​វិញ​។


សូម្បីតែ​មីកែល​មហាទូតសួគ៌​ក៏​មិន​ហ៊ាន​ផ្ដន្ទាទោស​ដោយ​ពាក្យប្រមាថ​ឡើយ កាល​បាន​ប្រកែក​ជាមួយ​មារ ពេល​ជជែកវែកញែក​អំពី​សព​របស់​ម៉ូសេ គឺ​គ្រាន់តែ​និយាយថា​៖ “សូមឲ្យ​ព្រះអម្ចាស់​ស្ដីបន្ទោស​ឯង​!”


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម