Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 18:19 - ព្រះគម្ពីរខ្មែរសាកល

19 ពួកគេ​មក​ដល់​អេភេសូរ ប៉ូល​ក៏​ទុក​អ្នកទាំងពីរ​នៅ​ទីនោះ ហើយ​ចូលទៅ​ក្នុង​សាលាប្រជុំ ជជែក​ជាមួយ​ជនជាតិយូដា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

19 លុះ​មក​ដល់​ក្រុង​អេភេសូរ​ លោក​ប៉ូល​បាន​ទុក​អ្នក​ទាំង​ពីរ​ឲ្យ​នៅ​ទីនោះ​ រួច​គាត់​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​ ដើម្បី​ជជែក​វែកញែក​ជាមួយ​ជនជាតិ​យូដា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ពេលមក​ក្រុង​អេភេ‌សូរ លោក​ប៉ុល​ទុក​អ្នក​ទាំង​ពីរឲ្យ​នៅ​ទី​នោះ តែ​ឯ​លោក​វិញ ចូល​ទៅ​ក្នុង​សាលា​ប្រជុំ ហើយ​ជជែក​វែក​ញែក​ជាមួយ​សាសន៍​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 លុះ​មក​ដល់​ក្រុង​អេភេសូ លោក​ប៉ូល​ក៏​ជម្រាប​លា​នាង​ព្រីស៊ីល និង​លោក​អគី‌ឡា។ លោក​បាន​ចូល​ទៅ​សាលា​ប្រជុំ* ហើយ​សន្ទនា​ជា​មួយ​សាសន៍​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 កាល​ទៅ​ដល់​ក្រុង​អេភេសូរ​ហើយ នោះ​ប៉ុល​ទុក​គេ​នៅ​ទី​នោះ តែ​គាត់​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​សាសន៍​យូដា ហើយ​ក៏​ជជែក​ពន្យល់​ដល់​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 លុះ​មក​ដល់​ក្រុង​អេភេ‌សូ លោក​ប៉ូល​ក៏​ជម្រាប​លា​នាង​ព្រីស៊ីល និង​លោក​អគីឡា។ លោក​បាន​ចូល​ទៅ​សាលា​ប្រជុំ ហើយ​សន្ទនា​ជា​មួយ​សាសន៍​យូដា។

សូមមើលជំពូក ចម្លង




កិច្ចការ 18:19
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​សុំ​ប៉ូល​ឲ្យ​ស្នាក់នៅ​យូរបន្តិចទៀត ប៉ុន្តែ​គាត់​មិន​ព្រម​ទេ​។


គាត់​លា​ពួកគេ ទាំង​និយាយថា​៖ “​ខ្ញុំ​នឹង​ត្រឡប់មក​រក​អ្នករាល់គ្នា​វិញ​ម្ដងទៀត ប្រសិនបើ​ព្រះ​សព្វព្រះហឫទ័យ”។ រួច​គាត់​ក៏​ចុះសំពៅ​ពី​អេភេសូរ​ទៅ​។


ពេលនោះ មាន​ជនជាតិយូដា​ម្នាក់​ឈ្មោះ​អ័ប៉ុឡូស ស្រុកកំណើត​នៅ​អ័លេក្សានទ្រា បាន​មក​ដល់​អេភេសូរ​។ គាត់​ជា​មនុស្ស​ដែល​មានវោហារ ព្រមទាំង​ចេះស្ទាត់​ខាង​គម្ពីរ​។


គាត់​តែងតែ​ជជែក​នៅក្នុង​សាលាប្រជុំ​រៀងរាល់​ថ្ងៃសប្ប័ទ ហើយ​បញ្ចុះបញ្ចូល​ជនជាតិយូដា និង​ជនជាតិក្រិក​។


ខណៈដែល​អ័ប៉ុឡូស​នៅ​កូរិនថូស ប៉ូល​បាន​ធ្វើដំណើរឆ្លងកាត់​តំបន់​ខ្ពង់រាប ចុះមក​អេភេសូរ ហើយ​ប្រទះ​នឹង​សិស្ស​មួយចំនួន


ហេតុការណ៍​នេះ​បាន​ឮសុសសាយ​ដល់​អស់ទាំង​ជនជាតិយូដា និង​ជនជាតិក្រិក​ដែល​រស់នៅ​អេភេសូរ ហើយ​សេចក្ដីភ័យខ្លាច​បាន​កើតមាន​ដល់​គេ​គ្រប់គ្នា នោះ​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូវ​ក៏​ត្រូវបាន​លើកតម្កើង​។


ប៉ុន្តែ​អ្នករាល់គ្នា​បាន​ទាំង​ឃើញ ទាំង​ឮ​ថា ប៉ូល​ម្នាក់នេះ​បាន​បញ្ចុះបញ្ចូល និង​បង្វែរ​ប្រជាជនជាច្រើន មិនគ្រាន់តែ​នៅ​ក្រុង​អេភេសូរ​ប៉ុណ្ណោះទេ គឺ​ស្ទើរតែ​នៅ​អាស៊ី​ទាំងមូល ដោយ​និយាយ​ថា​: ‘អ្វីៗ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស មិនមែន​ជា​ព្រះ​ទេ’។


ពួកគេ​បាន​ឮ​ដូច្នេះ ក៏​ពេញដោយភាពក្ដៅក្រហាយ ហើយ​ស្រែកឡើង​ថា​៖ “ព្រះម៉ែ​អរតេមីស​នៃ​អ្នកអេភេសូរ ធំឧត្ដម​ណាស់​!”។


នៅទីបំផុត លេខាធិការក្រុង​បាន​ធ្វើឲ្យ​ហ្វូងមនុស្ស​នៅស្ងៀម ហើយ​និយាយថា​៖ “អស់លោក​ដែលជា​អ្នកអេភេសូរ​អើយ! តើ​មាន​អ្នកណា​ដែល​មិន​ដឹង​ថា ទីក្រុង​របស់​អ្នកអេភេសូរ​ជា​អ្នកថែរក្សាព្រះវិហារ​របស់​ព្រះម៉ែ​អរតេមីស​ដ៏ធំឧត្ដម និង​របស់​រូបសំណាក​ដែល​ធ្លាក់ពីលើមេឃមក​នោះ?


នេះគឺដោយសារ​ប៉ូល​បាន​សម្រេចចិត្ត​រួចហើយ​ថា​នឹង​ធ្វើដំណើរបង្ហួស​អេភេសូរ ដើម្បីកុំឲ្យ​ខាតពេល​នៅ​អាស៊ី ពីព្រោះ​គាត់​កំពុង​ប្រញាប់​ទៅ​ឲ្យ​ដល់​យេរូសាឡិម​នៅ​ថ្ងៃ​បុណ្យថ្ងៃទីហាសិប ប្រសិនបើ​អាច​។


ប៉ូល​បាន​ចាត់​គេ​ពី​មីលេត​ទៅ​អេភេសូរ ឲ្យ​ហៅ​ពួក​ចាស់ទុំ​របស់​ក្រុមជំនុំ​នោះ​មក​។


តាមពិត ពួកគេ​បាន​ឃើញ​ទ្រភីម​អ្នកអេភេសូរ នៅ​ទីក្រុង​ជាមួយ​ប៉ូល ដូច្នេះ​ពួកគេ​ស្មាន​ថា​ប៉ូល​បាន​នាំ​គាត់​ចូល​ក្នុង​ព្រះវិហារ​។


ខ្ញុំសូមនិយាយ​តាមរបៀប​មនុស្ស​ថា ប្រសិនបើ​ខ្ញុំ​បាន​ប្រយុទ្ធនឹងសត្វសាហាវ​នៅ​អេភេសូរ តើ​មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ​? ប្រសិនបើ​មនុស្សស្លាប់​មិន​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ នោះ“ចូរឲ្យ​យើង​ស៊ីផឹក​ទៅ ដ្បិត​ថ្ងៃស្អែក​យើង​ស្លាប់​ហើយ”។


ប៉ុន្តែ​ខ្ញុំ​នឹង​ស្នាក់នៅ​អេភេសូរ រហូតដល់​បុណ្យថ្ងៃទីហាសិប


ពី​ខ្ញុំ ប៉ូល ដែលជា​សាវ័ក​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ ជូនចំពោះ​វិសុទ្ធជន​ដែល​រស់​នៅ​អេភេសូរ ជា​អ្នកជឿ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។


ដូចដែល​ខ្ញុំ​បាន​ជំរុញ​អ្នក កាល​ខ្ញុំ​ចេញដំណើរ​ទៅ​ម៉ាសេដូន សូមអ្នក​ស្នាក់​នៅ​អេភេសូរ ដើម្បី​បាន​បង្គាប់​អ្នកខ្លះ កុំឲ្យ​បង្រៀនគោលលទ្ធិផ្សេង


សូមឲ្យ​ព្រះអម្ចាស់​ប្រទានឲ្យ​គាត់​រកបាន​សេចក្ដីមេត្តា​ពី​ព្រះអម្ចាស់​នៅ​ថ្ងៃ​នោះ​! អ្នក​ក៏​ដឹង​ច្បាស់​ដែរ​ថា នៅ​អេភេសូរ គាត់​បាន​បម្រើ​យ៉ាងណា​៕


រីឯ​ទីឃីកុស​វិញ ខ្ញុំ​បាន​ចាត់​គាត់​ឲ្យទៅ​អេភេសូរ​។


ពោលថា​៖“អ្វីដែល​អ្នក​ឃើញ ចូរ​សរសេរ​ក្នុង​ក្រាំង​មួយ ហើយ​ផ្ញើទៅ​ក្រុមជំនុំ​ទាំង​ប្រាំពីរ​គឺ​អេភេសូរ ស្មឺណា ពើកាម៉ុស ធាទេរ៉ា សើដេស ភីឡាដិលភា និង​ឡៅឌីសេ”។


“ចូរ​សរសេរ​ទៅ​ទូត ​របស់​ក្រុមជំនុំ​នៅ​អេភេសូរ​ថា​: ‘ព្រះអង្គ​ដែល​កាន់​ផ្កាយ​ទាំង​ប្រាំពីរ​នៅ​ព្រះហស្តស្ដាំ​របស់​ព្រះអង្គ គឺ​ព្រះអង្គ​ដែល​យាង​នៅ​កណ្ដាលចំណោម​ជើងចង្កៀង​មាស​ទាំង​ប្រាំពីរ មានបន្ទូល​ដូច្នេះ​:


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម