ប្រសិនបើអ្នកធ្វើល្អ តើមិនត្រូវបានទទួលយកទេឬ? ប៉ុន្តែប្រសិនបើអ្នកមិនធ្វើល្អ នោះបាបក្រាបនៅមាត់ទ្វារហើយ។ បំណងប្រាថ្នារបស់វាគឺមានចំពោះអ្នក ប៉ុន្តែអ្នកត្រូវតែគ្រប់គ្រងលើវាវិញ”។
រ៉ូម 14:18 - ព្រះគម្ពីរខ្មែរសាកល ជាការពិត អ្នកដែលបម្រើព្រះគ្រីស្ទយ៉ាងដូច្នេះ ជាទីគាប់ព្រះហឫទ័យដល់ព្រះ ហើយជាទីគោរពរាប់អានដល់មនុស្ស។ Khmer Christian Bible ព្រោះអ្នកដែលបម្រើព្រះគ្រិស្ដតាមរបៀបនេះ គាប់ព្រះហឫទ័យព្រះជាម្ចាស់ណាស់ ហើយមនុស្សទាំងឡាយក៏ទទួលស្គាល់អ្នកនោះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលបម្រើព្រះគ្រីស្ទតាមរបៀបនេះ អ្នកនោះបានជាទីគាប់ព្រះហឫទ័យដល់ព្រះ ហើយមនុស្សក៏គោរពរាប់អានដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាបម្រើព្រះគ្រិស្តរបៀបនេះ អ្នកនោះនឹងបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយមនុស្សផងទាំងពួងក៏គោរពរាប់អានគេដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះអ្នកណាដែលបំរើព្រះគ្រីស្ទ ដោយសារសេចក្ដីទាំងនោះ អ្នកនោះជាទីគាប់ព្រះហឫទ័យដល់ព្រះហើយ ព្រមទាំងមានមនុស្សរាប់អានដល់ខ្លួនដែរ អាល់គីតាប អ្នកណាបម្រើអាល់ម៉ាហ្សៀសរបៀបនេះ អ្នកនោះនឹងបានគាប់ចិត្តអុលឡោះ ហើយមនុស្សផងទាំងពួងក៏គោរពរាប់អានគេដែរ។ |
ប្រសិនបើអ្នកធ្វើល្អ តើមិនត្រូវបានទទួលយកទេឬ? ប៉ុន្តែប្រសិនបើអ្នកមិនធ្វើល្អ នោះបាបក្រាបនៅមាត់ទ្វារហើយ។ បំណងប្រាថ្នារបស់វាគឺមានចំពោះអ្នក ប៉ុន្តែអ្នកត្រូវតែគ្រប់គ្រងលើវាវិញ”។
ដូច្នេះ ចូរទៅចុះ! ហូបអាហាររបស់អ្នកដោយអំណរ ហើយផឹកស្រាទំពាំងបាយជូររបស់អ្នកដោយចិត្តរីករាយ ដ្បិតព្រះបានយល់ស្របនឹងកិច្ចការរបស់អ្នកហើយ។
គឺដូចជាអ្នកដំណើរម្នាក់ចាកចេញពីផ្ទះ ហើយប្រគល់សិទ្ធិអំណាច និងការងារដល់ពួកបាវបម្រើរបស់គាត់រៀងៗខ្លួន ព្រមទាំងបង្គាប់អ្នកយាមទ្វារឲ្យប្រុងស្មារតីផង។
ប្រសិនបើអ្នកណាបម្រើខ្ញុំ អ្នកនោះត្រូវតែមកតាមខ្ញុំ ហើយកន្លែងដែលខ្ញុំនៅ អ្នកបម្រើរបស់ខ្ញុំក៏នឹងនៅទីនោះដែរ។ ប្រសិនបើអ្នកណាបម្រើខ្ញុំ ព្រះបិតានឹងលើកកិត្តិយសអ្នកនោះ។
គឺក្នុងចំណោមប្រជាជាតិនីមួយៗ អ្នកណាដែលកោតខ្លាចព្រះ និងប្រព្រឹត្តតាមសេចក្ដីសុចរិត ព្រះអង្គទទួលអ្នកនោះ។
ចូរមានចិត្តខ្នះខ្នែង កុំខ្ជិលច្រអូសឡើយ ចូរឆេះឆួលក្នុងវិញ្ញាណ ហើយបម្រើព្រះអម្ចាស់។
តើអ្នកជាអ្វី បានជាហ៊ានវិនិច្ឆ័យអ្នកបម្រើរបស់អ្នកដទៃ? អ្នកបម្រើនោះឈរក្ដី ដួលក្ដី ក៏ស្រេចលើចៅហ្វាយរបស់គាត់ទេ; ក៏ប៉ុន្តែគាត់នឹងឈរមាំ ពីព្រោះព្រះអម្ចាស់អាចឲ្យគាត់ឈរមាំបាន។
ដ្បិតមនុស្សបែបនេះ មិនបម្រើព្រះគ្រីស្ទព្រះអម្ចាស់នៃយើងទេ គឺគេបម្រើក្រពះខ្លួនឯងប៉ុណ្ណោះ។ ពួកគេបោកបញ្ឆោតចិត្តរបស់មនុស្សស្លូតត្រង់ដោយសម្ដីផ្អែមពីរោះ និងពាក្យបញ្ជោរ។
ប៉ុន្តែឥឡូវនេះ ដោយអ្នករាល់គ្នាត្រូវបានរំដោះពីបាប ហើយបានជាទាសកររបស់ព្រះ ដូច្នេះអ្នករាល់គ្នាបានផលដែលនាំទៅរកការញែកជាវិសុទ្ធ ហើយលទ្ធផលចុងក្រោយនៃការនេះ គឺជីវិតអស់កល្បជានិច្ច។
ជាការពិត ទាសករដែលត្រូវបានត្រាស់ហៅនៅក្នុងព្រះអម្ចាស់ ជាមនុស្សមានសេរីភាពរបស់ព្រះអម្ចាស់ ដូចគ្នាដែរ មនុស្សមានសេរីភាពដែលត្រូវបានត្រាស់ហៅ ជាទាសកររបស់ព្រះគ្រីស្ទ។
ផ្ទុយទៅវិញ យើងលះចោលអំពើលាក់កំបាំងដ៏គួរឲ្យខ្មាស ហើយមិនដើរក្នុងល្បិចកលឡើយ ព្រមទាំងមិនបំប្លែងព្រះបន្ទូលរបស់ព្រះដែរ គឺនៅចំពោះព្រះ យើងណែនាំខ្លួនយើងឲ្យសតិសម្បជញ្ញៈរបស់មនុស្សទាំងអស់ទទួលយក ដោយការបើកសម្ដែងសេចក្ដីពិត។
ហេតុនេះហើយបានជាយើងបញ្ចុះបញ្ចូលគេ ដោយសារយើងស្គាល់ការកោតខ្លាចព្រះអម្ចាស់។ យើងត្រូវព្រះស្គាល់ច្បាស់ហើយ ប៉ុន្តែខ្ញុំសង្ឃឹមថាយើងត្រូវបានស្គាល់ច្បាស់ដល់សតិសម្បជញ្ញៈរបស់អ្នករាល់គ្នាដែរ។
ដោយហេតុនេះ យើងកំណត់មហិច្ឆតារបស់យើងគឺបំពេញព្រះហឫទ័យព្រះអង្គ ទោះបីជាយើងនៅក្នុងរូបកាយក្ដី នៅឆ្ងាយពីរូបកាយក្ដី
ផ្ទុយទៅវិញ យើងណែនាំខ្លួនឯងឲ្យគេទទួលយកថាជាអ្នកបម្រើរបស់ព្រះ ក្នុងគ្រប់ការទាំងអស់: គឺក្នុងការស៊ូទ្រាំយ៉ាងខ្លាំង ក្នុងទុក្ខវេទនា ការលំបាក និងការឈឺចាប់;
ដ្បិតយើងគិតគូរធ្វើត្រឹមត្រូវ មិនគ្រាន់តែនៅចំពោះព្រះអម្ចាស់ប៉ុណ្ណោះទេ គឺនៅចំពោះមនុស្សដែរ។
សព្វថ្ងៃនេះ ខ្ញុំមានគ្រប់គ្រាន់ទាំងអស់ ហើយមានសម្បូរហូរហៀរទៀតផង។ ខ្ញុំបានទទួលគ្រប់គ្រាន់ហើយ ដោយបានទទួលពីអេប៉ាប្រូឌីតនូវអ្វីៗដែលមកពីអ្នករាល់គ្នា។ របស់ទាំងនោះជាក្លិនក្រអូបពិដោរ ជាយញ្ញបូជានៃការសន្ដោស និងជាទីគាប់ព្រះហឫទ័យដល់ព្រះ។
ជាទីបញ្ចប់ បងប្អូនអើយ អ្វីៗដែលពិត អ្វីៗដែលគួរគោរព អ្វីៗដែលសុចរិត អ្វីៗដែលបរិសុទ្ធ អ្វីៗដែលគួរស្រឡាញ់ អ្វីៗដែលមានកេរ្តិ៍ឈ្មោះល្អ ប្រសិនបើមានគុណធម៌ណាមួយ ឬសេចក្ដីគួរសរសើរណាមួយ ចូរឲ្យគិតអំពីសេចក្ដីទាំងនោះចុះ។
ដ្បិតអ្នករាល់គ្នាដឹងហើយថា អ្នករាល់គ្នានឹងទទួលមរតកជារង្វាន់ពីព្រះអម្ចាស់។ អ្នករាល់គ្នាត្រូវបម្រើព្រះគ្រីស្ទជាព្រះអម្ចាស់។
ប៉ុន្តែប្រសិនបើស្ត្រីមេម៉ាយណាម្នាក់មានកូន ឬចៅ នោះចូរឲ្យពួកគេរៀនឲ្យចេះបង្ហាញភាពកតញ្ញូដល់ក្រុមគ្រួសាររបស់ខ្លួនជាមុនសិន ព្រមទាំងសងគុណដល់ឪពុកម្ដាយផង ដ្បិតការនេះជាទីគាប់ព្រះហឫទ័យនៅចំពោះព្រះ។
អ្នករាល់គ្នាត្រូវមានកិរិយាល្អនៅក្នុងចំណោមសាសន៍ដទៃ ធ្វើដូច្នេះទោះបីជាគេមួលបង្កាច់អ្នករាល់គ្នាដូចជាមនុស្សធ្វើអាក្រក់ក៏ដោយ ក៏គេនឹងលើកតម្កើងសិរីរុងរឿងដល់ព្រះ នៅថ្ងៃនៃការយាងមក ដោយសារបានឃើញអំពើល្អរបស់អ្នករាល់គ្នា។
ពោលគឺ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តបាប ក៏ត្រូវគេវាយ ហើយស៊ូទ្រាំ តើមានអ្វីគួរឲ្យសរសើរ? ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តល្អ ក៏រងទុក្ខលំបាក ហើយស៊ូទ្រាំ នោះទើបជាការគួរឲ្យសរសើរនៅចំពោះព្រះ។
អ្នករាល់គ្នាក៏កំពុងត្រូវបានសាងសង់ជាដំណាក់ខាងវិញ្ញាណសម្រាប់ការងារបូជាចារ្យដ៏វិសុទ្ធ ដូចជាថ្មដ៏រស់ដែរ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណដែលជាទីគាប់ព្រះហឫទ័យដល់ព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ
យ៉ាងណាមិញ ចូរឆ្លើយដោយសុភាពរាបសា និងដោយការកោតខ្លាច ទាំងរក្សាសតិសម្បជញ្ញៈត្រឹមត្រូវ ដើម្បីកាលណាអ្នករាល់គ្នាត្រូវគេមួលបង្កាច់ ពួកអ្នកដែលត្មះតិះដៀលកិរិយាល្អរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទ បានអាម៉ាស់មុខវិញ។