ព្រះយេហូវ៉ាមានបន្ទូលថា៖ “សង់ឡើង! សង់ឡើង! ចូររៀបចំផ្លូវ! ចូរយកសេចក្ដីបណ្ដាលឲ្យជំពប់ដួលចេញពីផ្លូវរបស់ប្រជារាស្ត្រយើង!”។
រ៉ូម 14:13 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ កុំឲ្យយើងវិនិច្ឆ័យគ្នាទៅវិញទៅមកទៀតឡើយ ផ្ទុយទៅវិញ ចូរឲ្យសម្រេចចិត្តថា នឹងមិនដាក់ឧបសគ្គ ឬសេចក្ដីបណ្ដាលឲ្យជំពប់ដួលឲ្យបងប្អូនឡើយ។ Khmer Christian Bible ហេតុនេះ យើងមិនត្រូវថ្កោលទោសគ្នាទៀតឡើយ ផ្ទុយទៅវិញយើងត្រូវប្ដេជ្ញាចិត្ដថា យើងមិនត្រូវធ្វើឲ្យបងប្អូនណាម្នាក់ជំពប់ដួល ឬរវាតចិត្ដឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះ យើងមិនត្រូវថ្កោលទោសគ្នាទៅវិញទៅមកទៀតឡើយ ផ្ទុយទៅវិញ ត្រូវប្ដេជ្ញាចិត្តថា មិនត្រូវធ្វើអ្វីឲ្យបងប្អូនណាជំពប់ដួល ឬរវាតចិត្តឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាយើងត្រូវតែឈប់ថ្កោលទោសគ្នាទៅវិញទៅមក តែត្រូវប្ដេជ្ញាចិត្តថា មិនត្រូវធ្វើអ្វីដែលនាំឲ្យបងប្អូនជំពប់ដួល ឬរវាតចិត្តបាត់ជំនឿនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះ កុំបីឲ្យយើងរាល់គ្នានិន្ទាគ្នាទៅវិញទៅមកទៀតឡើយ ស៊ូឲ្យយើងគិតសំរេចក្នុងចិត្តដូច្នេះវិញថា យើងមិនធ្វើក្បួនឲ្យបងប្អូនជំពប់ដួល ឬរវាតចិត្តចេញឡើយ អាល់គីតាប ហេតុនេះហើយ បានជាយើងត្រូវតែឈប់ថ្កោលទោសគ្នាទៅវិញទៅមក តែត្រូវប្ដេជ្ញាចិត្ដថា មិនត្រូវធ្វើអ្វីដែលនាំឲ្យបងប្អូនជំពប់ដួល ឬរវាតចិត្ដបាត់ជំនឿនោះឡើយ។ |
ព្រះយេហូវ៉ាមានបន្ទូលថា៖ “សង់ឡើង! សង់ឡើង! ចូររៀបចំផ្លូវ! ចូរយកសេចក្ដីបណ្ដាលឲ្យជំពប់ដួលចេញពីផ្លូវរបស់ប្រជារាស្ត្រយើង!”។
ប៉ុន្តែព្រះអង្គទ្រង់ងាកមក មានបន្ទូលនឹងពេត្រុសថា៖“សាតាំងអើយ ថយទៅក្រោយខ្ញុំទៅ! អ្នកជាសេចក្ដីបណ្ដាលឲ្យជំពប់ដួលដល់ខ្ញុំ ដ្បិតអ្នកមិនគិតរឿងរបស់ព្រះទេ គឺគិតរឿងរបស់មនុស្សវិញ”។
វេទនាដល់ពិភពលោកហើយ ដោយសារតែសេចក្ដីបណ្ដាលឲ្យជំពប់ដួល។ ជាការពិត សេចក្ដីបណ្ដាលឲ្យជំពប់ដួលត្រូវតែមក ប៉ុន្តែវេទនាដល់អ្នកដែលសេចក្ដីបណ្ដាលឲ្យជំពប់ដួលមកតាមរយៈគាត់។
ជាការប្រសើរជាងសម្រាប់អ្នកនោះ ប្រសិនបើព្យួរត្បាល់កិនដ៏ធំនឹងករបស់គាត់ ហើយទម្លាក់ទៅក្នុងសមុទ្រ ជាជាងឲ្យគាត់បានធ្វើឲ្យម្នាក់ក្នុងអ្នកតូចទាំងនេះជំពប់ដួល។
រីឯដាវីឌក៏ថ្លែងថា: “សូមឲ្យពិធីជប់លៀងរបស់ពួកគេក្លាយជាអន្ទាក់ ជាសំណាញ់ ជាហេតុបណ្ដាលឲ្យជំពប់ដួល និងជាការតបសងដល់ពួកគេ។
រីឯអ្នកវិញ ម្ដេចក៏អ្នកវិនិច្ឆ័យបងប្អូនរបស់អ្នក? ឬម្ដេចក៏អ្នកមើលងាយបងប្អូនរបស់អ្នក? ជាការពិត យើងទាំងអស់គ្នានឹងឈរនៅមុខបល្ល័ង្កជំនុំជម្រះរបស់ព្រះ
កុំឲ្យអ្នកដែលហូប មើលងាយអ្នកដែលមិនហូបឡើយ ហើយក៏កុំឲ្យអ្នកដែលមិនហូប វិនិច្ឆ័យអ្នកដែលហូបដែរ ដ្បិតព្រះបានទទួលអ្នកនោះហើយ។
តើអ្នកជាអ្វី បានជាហ៊ានវិនិច្ឆ័យអ្នកបម្រើរបស់អ្នកដទៃ? អ្នកបម្រើនោះឈរក្ដី ដួលក្ដី ក៏ស្រេចលើចៅហ្វាយរបស់គាត់ទេ; ក៏ប៉ុន្តែគាត់នឹងឈរមាំ ពីព្រោះព្រះអម្ចាស់អាចឲ្យគាត់ឈរមាំបាន។
បងប្អូនអើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាឲ្យប្រុងប្រយ័ត្ននឹងពួកអ្នកដែលបង្កការបាក់បែក និងបង្កហេតុបណ្ដាលឲ្យជំពប់ដួល ផ្ទុយពីសេចក្ដីបង្រៀនដែលអ្នករាល់គ្នាបានទទួល។ ចូរបែរចេញពីអ្នកទាំងនោះ។
ចូរអ្នករាល់គ្នាពិចារណាដោយខ្លួនឯងចុះ ថាការដែលមនុស្សស្រីអធិស្ឋានទៅព្រះទាំងមិនទទូរ តើជាការសមគួរឬយ៉ាងណា?
ជាការពិត សេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទជំរុញយើង ដោយសារយើងបានយល់ឃើញដូច្នេះថា មនុស្សម្នាក់បានស្លាប់ជំនួសមនុស្សទាំងអស់ ដូច្នេះមនុស្សទាំងអស់បានស្លាប់ហើយ;
យើងមិនផ្ដល់ឱកាសឲ្យអ្នកណាជំពប់ដួលក្នុងរឿងអ្វីមួយឡើយ ដើម្បីកុំឲ្យការងារបម្រើនេះត្រូវគេចាប់កំហុស
ដើម្បីឲ្យអ្នករាល់គ្នាចេះសម្គាល់អ្វីដែលសំខាន់ជាង ធ្វើឲ្យអ្នករាល់គ្នាបានបរិសុទ្ធ និងឥតបន្ទោសបាននៅថ្ងៃរបស់ព្រះគ្រីស្ទ
ដោយហេតុនេះ ខ្ញុំចង់ឲ្យស្ត្រីមេម៉ាយវ័យក្មេងរៀបការ បង្កើតកូន ហើយមើលខុសត្រូវក្នុងផ្ទះ ដើម្បីកុំឲ្យផ្ដល់ឱកាសដល់អ្នកដែលរករឿងបានត្មះតិះដៀលឡើយ។
តើអ្នករាល់គ្នាមិនបានប្រកាន់ថាមានភាពខុសគ្នានៅក្នុងចំណោមអ្នករាល់គ្នា ហើយបានក្លាយជាអ្នកវិនិច្ឆ័យដែលមានគំនិតអាក្រក់ទេឬ?
បងប្អូនអើយ កុំមួលបង្កាច់គ្នាទៅវិញទៅមកឡើយ។ អ្នកដែលមួលបង្កាច់បងប្អូន ឬវិនិច្ឆ័យបងប្អូនរបស់ខ្លួន អ្នកនោះកំពុងមួលបង្កាច់ក្រឹត្យវិន័យ ហើយកំពុងវិនិច្ឆ័យក្រឹត្យវិន័យហើយ។ ប្រសិនបើអ្នកវិនិច្ឆ័យក្រឹត្យវិន័យ អ្នកមិនមែនជាអ្នកធ្វើតាមក្រឹត្យវិន័យទេ គឺជាចៅក្រមវិញ។
អ្នកដែលស្រឡាញ់បងប្អូនរបស់ខ្លួន គឺស្ថិតនៅក្នុងពន្លឺ ហើយគ្មានសេចក្ដីបណ្ដាលឲ្យជំពប់ដួលនៅក្នុងអ្នកនោះឡើយ;
យ៉ាងណាមិញ យើងមានរឿងខ្លះប្រកាន់នឹងអ្នក គឺថានៅទីនោះ អ្នកមានពួកកាន់តាមសេចក្ដីបង្រៀនរបស់បាឡាមដែលបង្រៀនបាឡាក ឲ្យដាក់ហេតុបណ្ដាលឲ្យជំពប់ដួលនៅមុខកូនចៅអ៊ីស្រាអែល គឺឲ្យហូបអាហារដែលសែនដល់រូបបដិមាករ និងឲ្យប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ។