Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 14:14 - ព្រះគម្ពីរខ្មែរសាកល

14 ខ្ញុំ​ដឹង និង​បាន​ជឿជាក់​ក្នុង​ព្រះអម្ចាស់​យេស៊ូវ​ថា គ្មានអ្វី​មិនបរិសុទ្ធ​ដោយ​ឯកឯង​ឡើយ គឺ​ទាល់តែ​មាន​គេ​ចាត់ទុក​អ្វីមួយ​ថា​មិនបរិសុទ្ធ ទើប​មិនបរិសុទ្ធ​សម្រាប់​អ្នកនោះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 ខ្ញុំ​ដឹង​ ហើយ​ជឿ​ជាក់​នៅ​ក្នុង​ព្រះអម្ចាស់​យេស៊ូ​ថា​ គ្មាន​អ្វី​មួយ​មិន​បរិសុទ្ធ​ដោយ​ខ្លួន​ឯង​នោះ​ទេ​ លុះត្រា​តែ​មាន​អ្នកណា​ម្នាក់​ចាត់​ទុក​ថា​ វា​មិន​បរិសុទ្ធ​ ទើប​វា​ត្រលប់​ជា​មិន​បរិសុទ្ធ​សម្រាប់​អ្នក​នោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ខ្ញុំ​ដឹង ហើយ​ជឿ​ជាក់​ក្នុង​ព្រះ‌អម្ចាស់‌យេស៊ូវ​ថា គ្មាន​អ្វី​ស្មោក‌គ្រោក​ដោយ​ខ្លួន​ឯង​ឡើយ គឺ​ស្មោក‌គ្រោក​សម្រាប់​តែ​អ្នក​ណា​ដែល​គិត​ថា​របស់​នោះ​ស្មោក‌គ្រោក​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ដោយ​ខ្ញុំ​រួម​ជា​មួយ​ព្រះ‌អម្ចាស់‌យេស៊ូ ខ្ញុំ​ដឹង ហើយ​ជឿ​ជាក់​ថា គ្មាន​អ្វី​មួយ​មិន​បរិសុទ្ធ*​ឯក​ឯង​នោះ​ទេ គឺ​ទាល់​តែ​មាន​នរណា​ម្នាក់​ចាត់​ទុក​ថា​មិន​បរិសុទ្ធ ទើប​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ ចំពោះ​អ្នក​ដែល​ថា​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ខ្ញុំ​ដឹង ហើយ​ក៏​ជឿ​ពិត ដោយ​នូវ​ព្រះ‌អម្ចាស់​យេស៊ូវ​ថា គ្មាន​អ្វី​ស្មោក‌គ្រោក​ដោយ​ខ្លួន​ឯង​ទេ គឺ​ស្មោក‌គ្រោក​ដល់​តែ​អ្នក​ណា ដែល​ជឿ​ថា​របស់​នោះ​ស្មោក‌គ្រោក​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ដោយ​ខ្ញុំ​រួម​ជា​មួយ​អ៊ីសា‌ជាអម្ចាស់ ខ្ញុំ​ដឹង ហើយ​ជឿ​ជាក់​ថា គ្មាន​អ្វី​មួយ​មិន​ហាឡាល់​ឯក​ឯង​នោះ​ទេ គឺ​ទាល់​តែ​មាន​នរណា​ម្នាក់​ចាត់​ទុក​ថា​មិន​ហាឡាល់ ទើប​ក្លាយ​ទៅ​ជា​មិន​ហាឡាល់ ចំពោះ​អ្នក​ដែល​ថា​នោះ។

សូមមើលជំពូក ចម្លង




រ៉ូម 14:14
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​បាន​ឃើញ​ថា​សិស្ស​ខ្លះ​របស់​ព្រះអង្គ​ហូប​នំប៉័ង​ដោយ​ដៃ​មិនបរិសុទ្ធ គឺ​ដៃ​ដែល​មិនបានលាង​។


គាត់​ក៏​និយាយ​នឹង​ពួកគេ​ថា​៖ “អ្នករាល់គ្នា​ដឹង​ថា ការ​ដែល​ជនជាតិយូដា​សេពគប់ ឬ​ចូលទៅជិត​ជនបរទេស​ជា​ការ​ខុសនឹងក្រឹត្យវិន័យ​។ ប៉ុន្តែ​ព្រះ​បាន​បង្ហាញ​ខ្ញុំ​ថា មិន​ត្រូវ​ហៅ​អ្នកណា​ម្នាក់​ថា​មិនបរិសុទ្ធ ឬ​សៅហ្មង​ឡើយ។


ទោះបីជា​មាន​ម្នាក់​ជឿ​ថា​ហូប​អ្វី​ក៏​បាន ក៏ប៉ុន្តែ​អ្នក​ខ្សោយ​ហូប​តែ​បន្លែ​ប៉ុណ្ណោះ​។


កុំ​បំផ្លាញ​កិច្ចការ​របស់​ព្រះ​ដោយសារតែ​អាហារ​ឡើយ​។ អ្វីៗ​ទាំងអស់​សុទ្ធតែ​បរិសុទ្ធ​មែន ប៉ុន្តែ​បើ​មាន​អ្នកណា​ធ្វើឲ្យគេជំពប់ដួល​ដោយ​ការ​ហូប ការនោះ​ជា​ការ​អាក្រក់​ហើយ​។


ប៉ុន្តែ ប្រសិនបើ​អ្នក​ដែល​សង្ស័យ​បាន​ហូប អ្នកនោះ​ត្រូវបាន​ផ្ដន្ទាទោស​ហើយ ពីព្រោះ​ការនោះ​មិន​បាន​ចេញពី​ជំនឿ​ទេ​។ ដ្បិត​អ្វីៗ​ទាំងអស់​ដែល​មិន​ចេញពី​ជំនឿ គឺជា​បាប​៕


ចូរ​ហូប​អ្វីៗ​ទាំងអស់​ដែល​មាន​លក់​នៅតាម​ផ្សារ​ចុះ មិនបាច់​ត្រួតពិនិត្យ​ដោយយល់ដល់​សតិសម្បជញ្ញៈ​ឡើយ


ព្រោះថា​ប្រសិនបើ​មាន​គេ​ឃើញ​អ្នក ដែល​ជា​អ្នក​មាន​ចំណេះដឹង កំពុង​អង្គុយហូប​នៅក្នុង​វិហាររបស់រូបបដិមាករ តើ​សតិសម្បជញ្ញៈ​ដ៏ខ្សោយ​របស់​អ្នកនោះ មិន​ជំរុញ​ឲ្យ​ហូប​អាហារដែលសែនដល់រូបបដិមាករ​ដែរ​ទេ​ឬ​?


យ៉ាងណាមិញ មិនមែន​មនុស្ស​ទាំងអស់​មាន​ចំណេះដឹង​នេះ​ទេ​។ ដ្បិត​អ្នកខ្លះ​ស៊ាំ​នឹង​រូបបដិមាករ​រហូតមកដល់​ពេលនេះ បានជា​នៅពេល​ពួកគេ​ហូប​អាហារដែលសែនដល់រូបបដិមាករ សតិសម្បជញ្ញៈ​របស់​ពួកគេ​ដែល​នៅ​ខ្សោយ​ក៏​ត្រូវបាន​ធ្វើឲ្យសៅហ្មង​។


ដ្បិត​របស់​សព្វសារពើ​ដែល​ព្រះ​បាន​និម្មិតបង្កើត​សុទ្ធតែ​ល្អ ហើយ​ប្រសិនបើ​ទទួលយក​ដោយ​អរព្រះគុណ ក៏​គ្មានអ្វី​ដែលត្រូវបោះចោល​ឡើយ


សម្រាប់​មនុស្ស​បរិសុទ្ធ អ្វីៗ​ទាំងអស់​សុទ្ធតែ​បរិសុទ្ធ រីឯ​សម្រាប់​មនុស្ស​សៅហ្មង និង​អ្នក​មិនជឿ​វិញ គ្មានអ្វី​បរិសុទ្ធ​ឡើយ គឺ​ទាំង​គំនិត ទាំង​សតិសម្បជញ្ញៈ​របស់​ពួកគេ សុទ្ធតែ​សៅហ្មង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម