ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 13:5 - ព្រះគម្ពីរខ្មែរសាកល

បន្ទាប់មក ព្រះអង្គ​ទ្រង់​ចាក់​ទឹក​ក្នុង​ចានដែក​មួយ ហើយ​ចាប់ផ្ដើម​លាង​ជើង​របស់​ពួក​សិស្ស ព្រមទាំង​ជូត​ដោយ​កន្សែង​ដែល​ក្រវាត់​នោះ​ផង​។

សូមមើលជំពូក

Khmer Christian Bible

បន្ទាប់​មក​ព្រះអង្គ​ចាក់​ទឹក​ក្នុង​ចានក្លាំ​មួយ​ រួច​ចាប់​ផ្ដើម​លាង​ជើង​របស់​ពួកសិស្ស ​ហើយ​យក​កន្សែង​ដែល​ព្រះអង្គ​ក្រវាត់​នោះ​មក​ជូត​ផង។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក ព្រះ‌អង្គ​ចាក់​ទឹក​ក្នុង​ចាន​ក្លាំ រួច​ចាប់​ផ្ដើម​លាង​ជើង​ពួក​សិស្ស ហើយ​យក​ក្រមា​ដែល​ព្រះ‌អង្គ​ក្រវាត់​ចង្កេះ​មក​ជូត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក ព្រះអង្គ​ចាក់​ទឹក​ក្នុង​ផើង​មួយ រួច​ចាប់​ផ្ដើម​លាង​ជើង​ពួក​សិស្ស ព្រម​ទាំង​យក​ក្រមា​ពី​ចង្កេះ​មក​ជូត​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក្រោយ​នោះ ទ្រង់​ចាក់​ទឹក​ក្នុង​ចាន​ក្លាំ ចាប់​តាំង​លាង​ជើង​ពួក​សិស្ស ហើយ​យក​ក្រមា​ដែល​ទ្រង់​ក្រវាត់​នោះ​មក​ជូត

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក អ៊ីសា​ចាក់​ទឹក​ក្នុង​ផើង​មួយ រួច​ចាប់​ផ្ដើម​លាង​ជើង​ពួក​សិស្ស ព្រម​ទាំង​យក​ក្រមា​ពី​ចង្កេះ​មក​ជូត​ផង។

សូមមើលជំពូក



យ៉ូហាន 13:5
30 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​គេ​យក​ទឹក​បន្តិច​មក​លាង​ជើង​ពួកលោក ហើយ​សូម​ពួកលោក​សម្រាក​នៅក្រោម​ដើមឈើ​នេះ​សិន​ចុះ​។


រួច​និយាយថា​៖ “មើល៍! លោកម្ចាស់​របស់ខ្ញុំ​អើយ សូម​បែរចូល​ទៅក្នុង​ផ្ទះ​របស់​បាវបម្រើ​ពួកលោក ហើយ​ស្នាក់នៅមួយយប់ ព្រមទាំង​លាង​ជើង​ពួកលោក​សិន​ចុះ រួចសឹម​ក្រោកឡើង​ទៅ​តាម​ផ្លូវ​របស់ពួកលោក​ចុះ”។ ប៉ុន្តែ​ពួកគេ​តបថា​៖ “ទេ យើង​នឹង​ស្នាក់នៅមួយយប់​ក្នុង​ទីធ្លាក្រុង”។


បន្ទាប់មក បុរស​នោះ​នាំ​អ្នកទាំងនោះ​មក​ក្នុង​ផ្ទះ​របស់​យ៉ូសែប ហើយ​ឲ្យ​ទឹក​ដើម្បី​លាង​ជើង​ពួកគេ ព្រមទាំង​ឲ្យ​ចំណី​ដល់​លា​របស់ពួកគេ​ផង​។


សូម​លាងសម្អាត​ទូលបង្គំ​យ៉ាងហ្មត់ចត់ ពី​អំពើទុច្ចរិត​របស់ទូលបង្គំ ហើយ​ជម្រះ​ទូលបង្គំ​ពី​បាប​របស់ទូលបង្គំ​ផង


ចូរ​លាងសម្អាត ចូរ​ជម្រះ​ខ្លួន​ឲ្យបរិសុទ្ធ ចូរ​យក​ទង្វើ​អាក្រក់​របស់អ្នករាល់គ្នា​ចេញ​ពីមុខ​ភ្នែក​របស់យើង​! ចូរ​ឈប់​ធ្វើអាក្រក់


នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​៖ “នៅ​ថ្ងៃ​នោះ នឹង​មាន​ប្រភពទឹក​មួយ​បើកឡើង​សម្រាប់​វង្សត្រកូល​ដាវីឌ និង​ពួកអ្នកដែល​រស់នៅ​យេរូសាឡិម ដើម្បី​លាងសម្អាត​បាប និង​ភាពស្មោកគ្រោក​។


ឈរ​ពី​ខាងក្រោយ នៅទៀប​ព្រះបាទា​របស់​ព្រះអង្គ​ទាំង​យំ ហើយ​ចាប់ផ្ដើម​ធ្វើឲ្យ​ព្រះបាទា​របស់​ព្រះអង្គ​ទទឹក​ដោយ​ទឹកភ្នែក រួច​ជូត​ដោយ​សក់​ក្បាល​របស់​ខ្លួន ព្រមទាំង​ថើប​ព្រះបាទា​របស់​ព្រះអង្គ ហើយ​លាប​ប្រេងក្រអូប​ទៀតផង​។


បន្ទាប់មក ព្រះយេស៊ូវ​ទ្រង់​ងាកទៅ​ស្ត្រី​នោះ ហើយ​មានបន្ទូល​នឹង​ស៊ីម៉ូន​ថា​៖“តើ​អ្នក​ឃើញ​ស្ត្រី​នេះ​ទេ​? ខ្ញុំ​បាន​ចូលមក​ក្នុង​ផ្ទះ​របស់អ្នក ហើយ​អ្នក​មិន​បាន​ឲ្យ​ទឹក​ដល់​ខ្ញុំ​ដើម្បី​លាង​ជើង​ទេ រីឯ​នាង​វិញ នាង​បាន​ធ្វើឲ្យ​ជើង​ខ្ញុំ​ទទឹក​ដោយ​ទឹកភ្នែក ហើយ​ជូត​ដោយ​សក់​របស់​នាង​ទៀត​។


ព្រះយេស៊ូវ​មានបន្ទូលថា​៖“អ្នក​ដែល​ងូតទឹក​ហើយ ក្រៅពី​ជើង​មិន​ចាំបាច់​លាង​ទេ គឺ​បាន​ស្អាត​ទាំងស្រុង​ហើយ​។ អ្នករាល់គ្នា​បាន​ស្អាត ប៉ុន្តែ​មិនមែន​ទាំងអស់គ្នា​ទេ”។


នៅពេល​ព្រះអង្គ​មក​ដល់​ស៊ីម៉ូន​ពេត្រុស គាត់​ទូល​ព្រះអង្គ​ថា​៖ “ព្រះអម្ចាស់ តើ​ព្រះអង្គ​នឹង​លាង​ជើង​របស់ទូលបង្គំ​ឬ​?”។


ពេត្រុស​ទូល​ព្រះអង្គ​ថា​៖ “ព្រះអង្គ​លាង​ជើង​របស់ទូលបង្គំ​មិន​បាន​ជាដាច់ខាត គឺ​ជារៀងរហូត​!”។ ព្រះយេស៊ូវ​ទ្រង់​តបថា​៖“ប្រសិនបើ​ខ្ញុំ​មិន​លាង​ឲ្យ​អ្នក​ទេ អ្នក​គ្មាន​ចំណែក​ជាមួយ​ខ្ញុំ​ឡើយ”។


ប៉ុន្តែ​ម្នាក់​ក្នុង​ពួក​ទាហាន​បាន​ចាក់​ចំហៀងព្រះកាយ​របស់​ព្រះអង្គ​នឹង​លំពែង រំពេចនោះ​ឈាម និង​ទឹក​ក៏​ហូរចេញមក​។


ឥឡូវនេះ តើ​អ្នក​បង្អែបង្អង់​អី​ទៀត​? ចូរ​ក្រោកឡើង ទទួលពិធីជ្រមុជទឹក ហើយ​លាងសម្អាត​បាប​របស់អ្នក ដោយ​ហៅរក​ព្រះនាម​របស់​ព្រះអង្គ​ទៅ​!’។


អ្នកខ្លះ​ក្នុងចំណោម​អ្នករាល់គ្នា​ក៏​ធ្លាប់​ជា​មនុស្ស​បែបនោះ​ដែរ ប៉ុន្តែ​អ្នករាល់គ្នា​ត្រូវបាន​លាងសម្អាត និង​ញែកជាវិសុទ្ធ ព្រមទាំង​ត្រូវបាន​រាប់ជាសុចរិត​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ និង​ក្នុង​ព្រះវិញ្ញាណ​របស់​ព្រះ​នៃយើង​។


ដើម្បី​ញែក​ក្រុមជំនុំ​ជាវិសុទ្ធ ដោយ​បាន​ជម្រះ​តាមរយៈ​ការលាង​នឹង​ទឹក ក្នុង​ព្រះបន្ទូល


ព្រមទាំង​មានកេរ្តិ៍ឈ្មោះល្អ​ខាង​អំពើល្អ ដូចជា បាន​ចិញ្ចឹមកូន បាន​ទទួលអ្នកដទៃដោយរាក់ទាក់ បាន​លាង​ជើង​ឲ្យ​វិសុទ្ធជន បាន​ជួយ​អ្នក​ដែល​រងទុក្ខ ‍បាន​នៅជាប់​ក្នុង​ការល្អ​គ្រប់បែបយ៉ាង ជាដើម​។


ហើយ​ដោយ​ចិត្ត​របស់យើង​ត្រូវបាន​ប្រោះ​សម្អាត​ដោយឈាម ពី​សតិសម្បជញ្ញៈ​សៅហ្មង ព្រមទាំង​រូបកាយ​ត្រូវបាន​លាង​ដោយ​ទឹក​បរិសុទ្ធ ដូច្នេះ​ចូរឲ្យ​យើង​ចូលទៅជិត​ដោយ​ចិត្ត​ពិតត្រង់ និង​ដោយ​ជំនឿ​ដែល​ជឿអស់ពីចិត្ត​។


ប៉ុន្តែ​ប្រសិនបើ​យើង​ដើរ​ក្នុង​ពន្លឺ ដូចដែល​ព្រះអង្គ​គង់នៅ​ក្នុង​ពន្លឺ នោះ​យើង​មាន​ការប្រកប​ជាមួយ​គ្នាទៅវិញទៅមក ហើយ​ព្រះលោហិត​របស់​ព្រះយេស៊ូវ​ព្រះបុត្រា​របស់​ព្រះ សម្អាត​យើង​ពី​គ្រប់​បាប​ទាំងអស់​។


នេះ​ហើយ ជា​ព្រះអង្គ​ដែល​យាង​មក​ដោយ​ទឹក និង​ឈាម គឺ​ព្រះយេស៊ូវ​គ្រីស្ទ​។ ព្រះអង្គ​បាន​យាង​មក​មិនគ្រាន់តែ​ដោយ​ទឹក​ប៉ុណ្ណោះទេ គឺ​ដោយ​ទឹក និង​ឈាម រីឯ‍ព្រះវិញ្ញាណ​ជា​អ្នក​ដែល​ធ្វើបន្ទាល់ ដ្បិត​ព្រះវិញ្ញាណ​ជា​សេចក្ដីពិត​។


ព្រមទាំង​ពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែលជា​សាក្សី​ស្មោះត្រង់ ជា​អ្នកដែលរស់ឡើងវិញមុនគេបង្អស់​ពីចំណោម​មនុស្សស្លាប់ និង​ជា​មេគ្រប់គ្រង​លើ​បណ្ដា​ស្ដេច​នៃ​ផែនដី! ចំពោះ​ព្រះអង្គ​ដែល​ស្រឡាញ់​យើង ហើយ​រំដោះ​យើង​ពី​បាប​របស់យើង​ដោយ​ព្រះលោហិត​របស់​ព្រះអង្គ


ខ្ញុំ​និយាយ​នឹង​លោក​ថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ លោក​ជ្រាប​ហើយ”។ លោក​ក៏​ប្រាប់​ខ្ញុំ​ថា​៖ “អ្នកទាំងនេះ​ជា​អ្នក​ដែល​ចេញមក​ពី​ទុក្ខវេទនា​ដ៏ធំ ហើយ​បាន​លាងសម្អាត​អាវវែង​របស់​ខ្លួន ឲ្យស​ដោយ​ព្រះលោហិត​របស់​កូនចៀម​។