Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 7:38 - ព្រះគម្ពីរខ្មែរសាកល

38 ឈរ​ពី​ខាងក្រោយ នៅទៀប​ព្រះបាទា​របស់​ព្រះអង្គ​ទាំង​យំ ហើយ​ចាប់ផ្ដើម​ធ្វើឲ្យ​ព្រះបាទា​របស់​ព្រះអង្គ​ទទឹក​ដោយ​ទឹកភ្នែក រួច​ជូត​ដោយ​សក់​ក្បាល​របស់​ខ្លួន ព្រមទាំង​ថើប​ព្រះបាទា​របស់​ព្រះអង្គ ហើយ​លាប​ប្រេងក្រអូប​ទៀតផង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

38 និង​បាន​ឈរ​ពី​ខាង​ក្រោយ​ទាំង​យំ​នៅ​ទៀប​បាទា​ព្រះអង្គ​ នាង​ចាប់ផ្ដើម​សម្រក់​ទឹក​ភ្នែក​លើ​បាទា​ព្រះអង្គ​ និង​យក​សក់​របស់​នាង​ជូត​ ហើយ​ក៏​ថើប​បាទា​ព្រះអង្គ​ ទាំង​លាប​ប្រេង​ក្រអូប​ឲ្យ​ផង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 រួច​ឈរ​ពី​ខាង​ក្រោយ ទៀប​ព្រះ‌បាទ​ព្រះ‌អង្គ​ទាំង​យំ ហើយ​ចាប់​ផ្ដើម​សម្រក់​ទឹក​ភ្នែក​ជោក​ព្រះ‌បាទ​ព្រះ‌អង្គ រួច​យក​សក់​ក្បាល​នាង​ជូត ក៏​ថើប​ព្រះ‌បាទ​ព្រះ‌អង្គ ហើយ​ចាក់​ប្រេង​ក្រអូប​លាប​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 នាង​នៅ​ពី​ក្រោយ​ព្រះ‌យេស៊ូ ក្រាប​ទៀប​ព្រះ‌បាទា​ព្រះអង្គ នាង​យំ សម្រក់​ទឹក​ភ្នែក​ជោក​ព្រះ‌បាទា​ព្រះ‌យេស៊ូ ហើយ​យក​សក់​មក​ជូត។ បន្ទាប់​មក នាង​ថើប រួច​យក​ប្រេង​ក្រអូប​មក​ចាក់​ពី​លើ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 នាង​ឈរ​ពី​ខាង​ក្រោយ​ទៀប​ព្រះ‌បាទ​ទ្រង់​ទាំង​យំ ចាប់​តាំង​សំរក់​ទឹក​ភ្នែក​ទទឹក​ព្រះ‌បាទ​ទ្រង់ រួច​យក​សក់​ក្បាល​នាង​ជូត ក៏​ថើប​ព្រះ‌បាទ ដោយ​ស្រឡាញ់ ហើយ​យក​ប្រេង​ក្រអូប​លាប​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

38 នាង​នៅ​ពី​ក្រោយ​អ៊ីសា​ក្រាប​ដល់​ជើង​អ៊ីសា នាង​យំ​សម្រក់​ទឹក​ភ្នែក​ជោក​ជើង​អ៊ីសា ហើយ​យក​សក់​មក​ជូត។ បន្ទាប់​មក នាង​ថើប រួច​យក​ប្រេង​ក្រអូប​មក​ចាក់​ពី​លើ​ផង។

សូមមើលជំពូក ចម្លង




លូកា 7:38
25 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​គេ​យក​ទឹក​បន្តិច​មក​លាង​ជើង​ពួកលោក ហើយ​សូម​ពួកលោក​សម្រាក​នៅក្រោម​ដើមឈើ​នេះ​សិន​ចុះ​។


ដូច្នេះ ទូលបង្គំ​សូម​សារភាព​អំពើទុច្ចរិត​របស់ទូលបង្គំ ហើយ​សោកស្ដាយ​ដោយសារតែ​បាប​របស់ទូលបង្គំ​។


យញ្ញបូជា​ដែលគាប់ព្រះហឫទ័យ​ព្រះ គឺជា​វិញ្ញាណ​ដែល​បែកខ្ទេច​; ឱ​ព្រះ​អើយ ព្រះអង្គ​មិន​មើលងាយ​ចិត្ត​ដែល​បែកខ្ទេច និង​មានវិប្បដិសារី​ឡើយ​!


ត្រូវឲ្យ​សម្លៀកបំពាក់​របស់អ្នក​នៅ​ស​គ្រប់ពេលវេលា ហើយ​កុំឲ្យ​ខ្វះ​ប្រេងអូលីវ​នៅលើ​ក្បាល​របស់អ្នក​ឡើយ​។


អ្នក​បាន​ទៅ​គាល់​ព្រះម៉ូឡុក​ជាមួយ​ប្រេង ហើយ​បាន​បង្កើន​ទឹកអប់​របស់អ្នក ក៏​បាន​ចាត់​ទូត​របស់អ្នក​ឲ្យទៅ​ទីឆ្ងាយ គឺ​ឲ្យ​គេ​ចុះទៅ​រហូតដល់​ស្ថានមនុស្សស្លាប់​។


ដើម្បី​ចែក​ដល់​ពួកអ្នកដែល​កាន់ទុក្ខ​នៃ​ស៊ីយ៉ូន គឺ​ឲ្យ​គ្រឿងតែងសក់​ដល់​ពួកគេ​ជំនួស​ផេះ ប្រេង​នៃ​អំណរ​ជំនួស​ការកាន់ទុក្ខ ព្រមទាំង​សម្លៀកបំពាក់​នៃ​ការសរសើរតម្កើង​ជំនួស​វិញ្ញាណ​ខ្សោយល្វើយ ដើម្បីឲ្យ​ពួកគេ​ត្រូវបាន​ហៅថា “ដើមអូក​នៃ​សេចក្ដីសុចរិត” ដែលចេញពី​ការដាំដុះ​របស់​ព្រះយេហូវ៉ា ដើម្បីឲ្យ​ព្រះអង្គ​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​។


“យើង​នឹង​ចាក់បង្ហូរ​វិញ្ញាណ​នៃ​សេចក្ដីសន្ដោស និង​ពាក្យអង្វរករ​លើ​វង្សត្រកូល​ដាវីឌ និង​ពួក​អ្នកដែល​រស់នៅ​យេរូសាឡិម ហើយ​ពួកគេ​នឹង​សម្លឹងមើល​យើង​ដែល​ពួកគេ​បាន​ចាក់ទម្លុះ​។ ពួកគេ​នឹង​កាន់ទុក្ខ​ចំពោះ​អ្នកនោះ ហាក់ដូចជា​ទួញសោក​ចំពោះ​កូនតែមួយ ក៏​នឹង​យំសោកយ៉ាងល្វីងជូរចត់​ចំពោះ​អ្នកនោះ ហាក់ដូចជា​យំសោកយ៉ាងល្វីងជូរចត់​ចំពោះ​កូនច្បង​។


មានពរ​ហើយ អ្នក​ដែល​កាន់ទុក្ខ ដ្បិត​ពួកគេ​នឹង​ទទួល​ការ​សម្រាលទុក្ខ​។


គាត់​ក៏​ចេញទៅ​ខាងក្រៅ​ទាំង​យំ​សោកស្ដាយ​យ៉ាងខ្លាំង​។


មានពរ​ហើយ អ្នក​ដែល​ឃ្លាន​នៅឥឡូវនេះ ដ្បិត​អ្នករាល់គ្នា​នឹង​បាន​ស្កប់ស្កល់​។ មានពរ​ហើយ អ្នក​ដែល​យំសោក​នៅឥឡូវនេះ ដ្បិត​អ្នករាល់គ្នា​នឹង​សើច​វិញ​។


ពេលនោះ មើល៍! មាន​ស្ត្រី​ម្នាក់​នៅ​ទីក្រុង​នោះ​ដែល​ជា​មនុស្សបាប នៅពេល​នាង​ដឹង​ថា ព្រះយេស៊ូវ​គង់នៅតុអាហារ​ក្នុង​ផ្ទះ​របស់​ពួកផារិស៊ី​នោះ នាង​ក៏​យក​ដបថ្មកែវ​ដែល​មាន​ប្រេងក្រអូប​មក


ពួកផារិស៊ី​ម្នាក់​នោះ​ដែល​អញ្ជើញ​ព្រះអង្គ​ឃើញ​ដូច្នេះ ក៏​និយាយ​ក្នុងចិត្ត​ថា​៖ “បើសិន​អ្នកនេះ​ជា​ព្យាការី​មែន គាត់​មុខជា​ដឹង​ថា ស្ត្រី​ដែល​កំពុង​ពាល់​គាត់​ជា​អ្នកណា ហើយ​ជា​មនុស្ស​បែបណា​មិនខាន ដ្បិត​នាង​ជា​មនុស្សបាប”។


ម៉ារា​នេះហើយ ជា​ម្នាក់​ដែល​លាប​ប្រេងក្រអូប​លើ​ព្រះអម្ចាស់ ហើយ​ជូត​ព្រះបាទា​ព្រះអង្គ​ដោយ​សក់​របស់​នាង គឺ​ឡាសារ​ប្អូនប្រុស​របស់​នាង​ដែល​កំពុង​ឈឺ​។


ចូរ​សោកសង្រេង កាន់ទុក្ខ ហើយ​យំសោក​ចុះ​។ ចូរ​ឲ្យ​សំណើច​របស់អ្នករាល់គ្នា​ទៅជា​ទុក្ខសោក ហើយ​ឲ្យ​អំណរ​ទៅជា​ទុក្ខព្រួយ​វិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម