សេចក្ដីទាំងនេះក៏ជាពាក្យរបស់មនុស្សមានប្រាជ្ញាដែរ: មានការរើសមុខក្នុងការកាត់ក្ដី នោះមិនល្អទេ។
យ៉ាកុប 2:1 - ព្រះគម្ពីរខ្មែរសាកល បងប្អូនរបស់ខ្ញុំអើយ ចូរកាន់ខ្ជាប់នូវជំនឿលើព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ជាព្រះអម្ចាស់នៃសិរីរុងរឿង ដោយគ្មានការលំអៀងឡើយ។ Khmer Christian Bible បងប្អូនរបស់ខ្ញុំអើយ! ត្រូវមានជំនឿលើព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងដែលប្រកបដោយសិរីរុងរឿង ដោយមិនមានសេចក្ដីលំអៀងឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បងប្អូនខ្ញុំអើយ បងប្អូនមានជំនឿដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ប្រកបដោយសិរីល្អរបស់យើងហើយ មិនត្រូវរើសមុខអ្នកណាឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនអើយ បងប្អូនមានជំនឿលើព្រះយេស៊ូគ្រិស្ត* ជាព្រះអម្ចាស់ប្រកបដោយសិរីរុងរឿងរបស់យើងហើយ ដូច្នេះ សូមកុំប្រកាន់វណ្ណៈឲ្យសោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បងប្អូនអើយ កុំឲ្យមានសេចក្ដីជំនឿ ជឿដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ដ៏ឧត្តមនៃយើង ដោយរើសមុខអ្នកណាឡើយ អាល់គីតាប បងប្អូនអើយ បងប្អូនមានជំនឿលើអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ប្រកបដោយសិរីរុងរឿងរបស់យើងហើយ ដូច្នេះសូមកុំប្រកាន់វណ្ណៈឲ្យសោះ។ |
សេចក្ដីទាំងនេះក៏ជាពាក្យរបស់មនុស្សមានប្រាជ្ញាដែរ: មានការរើសមុខក្នុងការកាត់ក្ដី នោះមិនល្អទេ។
មានការរើសមុខ នោះមិនល្អទេ ប៉ុន្តែមនុស្សនៅតែប្រព្រឹត្តការល្មើសដោយសារតែនំប៉័ងមួយដុំដែរ។
ពួកគេជាមួយពួកគណៈហេរ៉ូឌ បានចាត់សិស្សរបស់ពួកគេឲ្យទៅរកព្រះអង្គ ទូលថា៖ “លោកគ្រូ យើងខ្ញុំដឹងហើយថា លោកជាមនុស្សពិតត្រង់ ហើយលោកបង្រៀនមាគ៌ារបស់ព្រះតាមសេចក្ដីពិត គឺលោកមិនខ្វល់អំពីអ្នកណាទេ ដ្បិតលោកមិនរើសមុខគេឡើយ។
គឺខ្ញុំបានដាស់តឿនយ៉ាងម៉ឺងម៉ាត់ដល់ទាំងជនជាតិយូដា ទាំងជនជាតិក្រិក អំពីការកែប្រែចិត្តចំពោះព្រះ និងជំនឿលើព្រះយេស៊ូវព្រះអម្ចាស់នៃយើងផង។
ប៉ុន្មានថ្ងៃក្រោយមក ភេលីចបានមកជាមួយទ្រូស៊ីលប្រពន្ធរបស់លោក ដែលជាជនជាតិយូដា។ លោកក៏ហៅប៉ូលមក ហើយស្ដាប់គាត់និយាយអំពីជំនឿលើព្រះគ្រីស្ទយេស៊ូវ។
ស្ទេផាននិយាយថា៖ “អស់លោកជាបងប្អូន និងជាឪពុកអើយ សូមស្ដាប់ខ្ញុំ! ព្រះនៃសិរីរុងរឿងបានលេចមកដល់អ័ប្រាហាំដូនតារបស់យើង កាលលោកនៅមេសូប៉ូតាមា គឺមុនលោករស់នៅខារ៉ាន
ដ្បិតខ្ញុំចង់ជួបអ្នករាល់គ្នាខ្លាំងណាស់ ដើម្បីបានចែកអំណោយទានខាងវិញ្ញាណខ្លះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានរឹងមាំ
គ្មានអ្នកណាក្នុងចំណោមពួកមេគ្រប់គ្រងនៃសម័យនេះបានស្គាល់ព្រះប្រាជ្ញាញាណនេះទេ ដ្បិតប្រសិនបើពួកគេបានស្គាល់ ម្ល៉េះសមពួកគេមិនបានឆ្កាងព្រះអម្ចាស់នៃសិរីរុងរឿងឡើយ។
ដោយបានឮអំពីជំនឿរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវ និងអំពីសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាមានចំពោះវិសុទ្ធជនទាំងអស់——
ទាំងកាន់ខ្ជាប់នូវជំនឿ និងសតិសម្បជញ្ញៈត្រឹមត្រូវផង។ មានអ្នកខ្លះបោះបង់ចោលសេចក្ដីទាំងនេះ បណ្ដាលឲ្យលិចសំពៅនៃជំនឿ។
ខ្ញុំសូមដាស់តឿនយ៉ាងម៉ឺងម៉ាត់នៅចំពោះព្រះ និងព្រះគ្រីស្ទយេស៊ូវ ព្រមទាំងបណ្ដាទូតសួគ៌ដែលត្រូវបានជ្រើសតាំងថា អ្នកត្រូវកាន់តាមសេចក្ដីទាំងនេះដោយគ្មានការរើសមុខ ទាំងមិនធ្វើអ្វីដោយភាពលំអៀងឡើយ។
ពីខ្ញុំ ប៉ូល ដែលជាបាវបម្រើរបស់ព្រះ និងជាសាវ័ករបស់ព្រះយេស៊ូវគ្រីស្ទ ដោយយល់ដល់ជំនឿនៃអ្នកដែលត្រូវបានជ្រើសតាំងរបស់ព្រះ និងចំណេះដឹងនៃសេចក្ដីពិតដែលស្របនឹងការគោរពព្រះ
ហើយទន្ទឹងរង់ចាំសេចក្ដីសង្ឃឹមដ៏មានពរ និងការលេចមកនៃសិរីរុងរឿងរបស់ព្រះដ៏ធំឧត្ដម និងព្រះយេស៊ូវគ្រីស្ទព្រះសង្គ្រោះនៃយើង។
ព្រះបុត្រាជារស្មីនៃសិរីរុងរឿង និងជារូបតំណាងនៃសណ្ឋានរបស់ព្រះ ហើយទ្រទ្រង់របស់សព្វសារពើដោយព្រះបន្ទូលនៃព្រះចេស្ដារបស់ព្រះអង្គ។ នៅពេលបំពេញឲ្យសម្រេចនូវការជម្រះបាប ព្រះអង្គបានគង់ចុះនៅខាងស្ដាំព្រះដ៏ឧត្ដុង្គឧត្ដមនៅស្ថានដ៏ខ្ពស់។
ទាំងរំពឹងមើលទៅព្រះយេស៊ូវដែលជាស្ថាបនិក និងជាអ្នកបង្ហើយនៃជំនឿ។ ព្រះអង្គបានស៊ូទ្រាំនៅលើឈើឆ្កាងដោយមើលងាយការអៀនខ្មាស ព្រោះតែអំណរដែលមានដាក់នៅមុខព្រះអង្គ ហើយឥឡូវនេះ ព្រះអង្គបានគង់ចុះនៅខាងស្ដាំបល្ល័ង្ករបស់ព្រះ។
បងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ចូរដឹងការនេះថា មនុស្សម្នាក់ៗត្រូវឆាប់នឹងស្ដាប់ យឺតនឹងនិយាយ ហើយយឺតនឹងខឹង។
អ្នករាល់គ្នាក៏ឲ្យតម្លៃដល់ម្នាក់ដែលស្លៀកសម្លៀកបំពាក់ដ៏ភ្លឺរលោងនោះ ហើយនិយាយថា៖ “សូមលោកអញ្ជើញអង្គុយនៅកន្លែងល្អនេះចុះ” រួចនិយាយទៅអ្នកក្រថា៖ “ឯងឈរនៅទីនោះ” ឬថា៖ “អង្គុយនៅទៀបកំណល់ជើងអញទៅ”
ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាមានចិត្តលំអៀង នោះអ្នករាល់គ្នាកំពុងប្រព្រឹត្តបាប ហើយអ្នករាល់គ្នាត្រូវក្រឹត្យវិន័យថ្កោលទោសជាមនុស្សបំពាន។
រីឯប្រាជ្ញាពីខាងលើ ដំបូងគឺបរិសុទ្ធ រួចមកគឺសុខសាន្ត សប្បុរស អធ្យាស្រ័យ ពេញដោយសេចក្ដីមេត្តា និងផលផ្លែដ៏ល្អ ឥតលំអៀង ហើយឥតពុតត្បុត។
ពីខ្ញុំ ស៊ីម៉ូនពេត្រុស ដែលជាបាវបម្រើ និងជាសាវ័ករបស់ព្រះយេស៊ូវគ្រីស្ទ ជូនចំពោះពួកអ្នកដែលទទួលជំនឿដ៏មានតម្លៃស្មើនឹងជំនឿរបស់យើង តាមរយៈសេចក្ដីសុចរិតរបស់ព្រះនៃយើង និងរបស់ព្រះសង្គ្រោះ គឺព្រះយេស៊ូវគ្រីស្ទ។
អ្នកទាំងនោះជាអ្នករអ៊ូរទាំ និងជាអ្នកចាប់កំហុសគេ ដែលដើរតាមតណ្ហារបស់ខ្លួន។ មាត់របស់ពួកគេនិយាយពាក្យអួតអាង ទាំងបញ្ចើចបញ្ចើគេដើម្បីបានផលប្រយោជន៍។
នេះហើយ ជាសេចក្ដីអត់ធ្មត់របស់វិសុទ្ធជនដែលរក្សាសេចក្ដីបង្គាប់របស់ព្រះ និងជំនឿលើព្រះយេស៊ូវ”។