Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ាកុប 2:9 - ព្រះគម្ពីរខ្មែរសាកល

9 ផ្ទុយទៅវិញ ប្រសិនបើ​អ្នករាល់គ្នា​មានចិត្តលំអៀង នោះ​អ្នករាល់គ្នា​កំពុង​ប្រព្រឹត្តបាប ហើយ​អ្នករាល់គ្នា​ត្រូវ​ក្រឹត្យវិន័យ​ថ្កោលទោស​ជា​មនុស្សបំពាន​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 ប៉ុន្ដែ​បើ​អ្នក​រាល់គ្នា​មាន​សេចក្ដី​លំអៀង​ នោះ​អ្នក​រាល់គ្នា​ប្រព្រឹត្ដ​បាប​ ហើយ​ក្រឹត្យវិន័យ​ក៏​បង្ហាញ​ថា​អ្នក​រាល់គ្នា​ជា​អ្នក​ល្មើស​ក្រឹត្យវិន័យ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ប៉ុន្ដែ ប្រសិន​បើ​អ្នក​រាល់​គ្នា​រើស​មុខ នោះ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប​ហើយ ហើយ​ក្រឹត្យ‌វិន័យ​ក៏​កាត់​ទោស​អ្នក​រាល់​គ្នា ទុក​ដូច​ជា​អ្នក​ប្រព្រឹត្ត​អំពើ​រំលង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បងប្អូន​នាំ​គ្នា​ប្រកាន់​វណ្ណៈ បាន​សេចក្ដី​ថា បងប្អូន​ប្រព្រឹត្ត​អំពើ​បាប ហើយ​ក្រឹត្យ‌វិន័យ​ចាត់​ទុក​បងប្អូន​ជា​អ្នក​ប្រព្រឹត្ត​បទ​ល្មើស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 តែ​បើ​អ្នក​រាល់​គ្នា​រើស​មុខ​គេ នោះ​មាន​បាប​វិញ ហើយ​ក្រិត្យ‌វិន័យ​ក៏​កាត់​ទោស​អ្នក ទុក​ដូច​ជា​បាន​ប្រព្រឹត្ត​រំលង​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បង​ប្អូន​នាំ​គ្នា​ប្រកាន់​វណ្ណៈ បាន​សេចក្ដី​ថា បង​ប្អូន​ប្រព្រឹត្ដ​អំពើ​បាប ហើយ​ហ៊ូកុំ​ចាត់​ទុក​បង​ប្អូន​ជា​អ្នក​ប្រព្រឹត្ដ​បទ​ល្មើស

សូមមើលជំពូក ចម្លង




យ៉ាកុប 2:9
13 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​យាង​មក​ដល់ ព្រះអង្គ​នឹង​ឲ្យ​ពិភពលោក​ដឹងកំហុស​ទាក់ទងនឹង​បាប ទាក់ទងនឹង​សេចក្ដីសុចរិត និង​ទាក់ទងនឹង​ការជំនុំជម្រះ


តើ​នរណា​ក្នុង​អ្នករាល់គ្នា​អាច​ថ្កោលទោស​ខ្ញុំ​អំពី​បាប​បាន​? ប្រសិនបើ​ខ្ញុំ​និយាយ​សេចក្ដីពិត ហេតុអ្វីបានជា​អ្នករាល់គ្នា​មិន​ជឿ​ខ្ញុំ​?


ពួកគេ​ឮ​ដូច្នេះ ក៏​ចេញទៅ​ម្នាក់ម្ដងៗ​ចាប់ពី​មនុស្ស​ចាស់ជាងគេ ហើយ​សល់​តែ​ព្រះអង្គ និង​ស្ត្រី​ដែល​នៅ​កណ្ដាល​នោះ​ប៉ុណ្ណោះ​។


ពេត្រុស​ក៏​បើក​មាត់​និយាយថា​៖ “ខ្ញុំ​យល់​ជាក់​ថា ព្រះ​មិនមែន​ជា​អ្នកលំអៀង​ឡើយ


ដ្បិត​គ្មាន​មនុស្សណាម្នាក់​ត្រូវបាន​រាប់ជាសុចរិត​នៅចំពោះ​ព្រះ ដោយសារតែ​ការប្រព្រឹត្តតាម​ក្រឹត្យវិន័យ​ឡើយ ផ្ទុយទៅវិញ មាន​តែ​ការដឹងខ្លួន​នូវ​បាប តាមរយៈ​ក្រឹត្យវិន័យ​ប៉ុណ្ណោះ​។


ផ្ទុយទៅវិញ ប្រសិនបើ​ទាំងអស់គ្នា​កំពុង​ថ្លែងព្រះបន្ទូល រួច​មាន​អ្នក​មិនជឿ ឬ​អ្នក​មិនយល់​ចូលមក នោះ​គាត់​នឹង​ត្រូវ​ទាំងអស់គ្នា​ធ្វើឲ្យដឹងកំហុស និង​ត្រូវ​ទាំងអស់គ្នា​វិនិច្ឆ័យ


ជាការពិត ខ្ញុំ​បាន​ស្លាប់​ខាង​ក្រឹត្យវិន័យ​ដោយសារតែ​ក្រឹត្យវិន័យ ដើម្បីឲ្យ​ខ្ញុំ​បាន​រស់​ខាង​ព្រះ​វិញ​។ ខ្ញុំ​ត្រូវបាន​ឆ្កាងជាមួយ​ព្រះ​គ្រីស្ទ​ហើយ


អស់អ្នក​ដែល​ប្រព្រឹត្តបាប កំពុង​ប្រព្រឹត្ត​អំពើឥតច្បាប់ ដ្បិត​បាប​ជា​ការឥតច្បាប់​។


ដើម្បី​អនុវត្ត​ការជំនុំជម្រះ​ចំពោះ​មនុស្ស​ទាំងអស់ និង​ដើម្បី​ថ្កោលទោស​មនុស្ស​គ្រប់គ្នា អំពី​គ្រប់ទាំង​អំពើ​មិនគោរពព្រះ​ដែល​ពួកគេ​បាន​ប្រព្រឹត្តដោយមិនគោរពព្រះ និង​អំពី​គ្រប់ទាំង​ពាក្យ​អាក្រក់​ដែល​មនុស្សបាប​មិនគោរពព្រះ បាន​និយាយ​ទាស់នឹង​ព្រះ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម