ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 16:17 - ព្រះគម្ពីរខ្មែរសាកល

ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​គាត់​ថា​៖“ស៊ីម៉ូន​កូនយ៉ូណាស​អើយ​! អ្នក​មានពរ​ហើយ ដ្បិត​មនុស្សមិន​បាន​បើកសម្ដែង​ដល់​អ្នក​ទេ គឺ​ព្រះ​បិតា​របស់ខ្ញុំ​ដែល​គង់នៅ​ស្ថានសួគ៌​វិញ​ទេតើ ដែល​បាន​បើកសម្ដែង​ដល់​អ្នក​។

សូមមើលជំពូក

Khmer Christian Bible

ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖​ «អ្នក​មាន​ពរ​ហើយ​ ស៊ីម៉ូន​កូន​យ៉ូណាស​អើយ!​ ដ្បិត​សាច់​ឈាម​មិន​បាន​បើក​សំដែង​សេចក្ដី​នេះ​ដល់​អ្នក​ទេ​ គឺ​ព្រះវរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​វិញ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​ថា៖ «ស៊ីម៉ូន កូន​យ៉ូហាន​អើយ អ្នក​មាន​ពរ ដ្បិត​មិន​មែន​សាច់​ឈាម ទេ ដែល​បាន​សម្តែង​ឲ្យ​អ្នក​ដឹង​សេចក្ដី​នេះ គឺ​ព្រះ‌វរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន‌សួគ៌​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «ស៊ីម៉ូន​កូន​លោក​យ៉ូណាស​អើយ អ្នក​ពិត​ជា​មាន​សុភមង្គល​មែន អ្នក​ដឹង​សេចក្ដី​នេះ​មិន​មែន​ដោយ​គំនិត​ប្រាជ្ញា​ខាង​លោកីយ៍ ទេ គឺ​ព្រះ‌បិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*​បាន​សម្តែង​ឲ្យ​អ្នក​ដឹង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ព្រះ‌យេស៊ូវ​មាន​បន្ទូល​តប​ថា អ្នក​ស៊ីម៉ូន កូន​យ៉ូណាស​អើយ អ្នក​មាន​ពរ ដ្បិត​មិន​មែន​ជា​សាច់​ឈាម ដែល​បាន​សំដែង​ឲ្យ​អ្នក​ស្គាល់​ទេ គឺ​ព្រះវរ‌បិតា​នៃ​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន‌សួគ៌​វិញ

សូមមើលជំពូក

អាល់គីតាប

អ៊ីសា​មាន​ប្រសាសន៍​តប​ទៅ​គាត់​វិញ​ថា៖ «ស៊ីម៉ូន កូន​យូនើស​អើយ អ្នក​ពិត​ជា​មាន​សុភមង្គល​មែន​អ្នក​ដឹង​សេចក្ដី​នេះ មិន​មែន​ដោយ​គំនិត​ប្រាជ្ញា​ខាង​លោកីយ៍ទេ គឺ​អុលឡោះ​ជា​បិតា​របស់​ខ្ញុំ​ដែល​នៅ​សូរ៉កា​បាន​សំដែង​ឲ្យ​អ្នក​ដឹង។

សូមមើលជំពូក



ម៉ាថាយ 16:17
25 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​កូន​ទាំងអស់​របស់អ្នក​នឹង​ទទួលការបង្រៀន​ពី​ព្រះយេហូវ៉ា ហើយ​កូន​ៗ​របស់អ្នក​នឹង​មាន​សេចក្ដីសុខសាន្ត​ដ៏បរិបូរ​។


ប៉ុន្តែ​ខ្ញុំ​បាន​អធិស្ឋាន​សម្រាប់​អ្នក ដើម្បីកុំឲ្យ​ជំនឿ​របស់អ្នក​បាត់​ឡើយ​។ ដូច្នេះ កាលណា​អ្នក​បាន​បែរមកវិញ ចូរ​ពង្រឹង​បងប្អូន​របស់អ្នក​ផង”។


គាត់​នាំ​ស៊ីម៉ូន​ទៅ​ជួប​ព្រះយេស៊ូវ​។ ព្រះយេស៊ូវ​ទ្រង់​សម្លឹងមើល​គាត់ ហើយ​មានបន្ទូលថា​៖“អ្នក​គឺ​ស៊ីម៉ូន​កូន​យ៉ូហាន។ អ្នក​នឹង​ត្រូវបាន​ហៅថា កេផាស” (​កេផាស មានអត្ថន័យប្រែថា ពេត្រុស​)​។


ក្នុង​គម្ពីរ​ព្យាការី​មាន​សរសេរ​ទុកមក​ថា​:‘ពួកគេ​ទាំងអស់គ្នា​នឹង​ទទួលការ​បង្រៀន​ពី​ព្រះ’។អស់អ្នក​ដែល​បាន​ឮ ហើយ​រៀន​ពី​ព្រះ​បិតា ក៏​មករក​ខ្ញុំ​។


បងប្អូន​អើយ ខ្ញុំ​សូម​ប្រាប់​សេចក្ដីនេះ​ថា សាច់​និង​ឈាម មិនអាច​ទទួល​អាណាចក្រ​របស់​ព្រះ​ជាមរតក​បានឡើយ ហើយ​អ្វីដែលតែងតែសាបសូន្យ ក៏មិន​អាច​ទទួល​អ្វីដែលមិនចេះសាបសូន្យ​ជាមរតក​បាន​ដែរ​។


បើកសម្ដែង​ព្រះបុត្រា​របស់​ព្រះអង្គ​នៅក្នុង​ខ្ញុំ ដើម្បីឲ្យ​ខ្ញុំ​បាន​ប្រកាស​ព្រះអង្គ​នៅក្នុងចំណោម​សាសន៍ដទៃ នោះ​ខ្ញុំ​មិន​បាន​ប្រឹក្សា​ភ្លាម​ជាមួយ​មនុស្ស​ឡើយ


ជាការពិត អ្នករាល់គ្នា​ត្រូវបានសង្គ្រោះ​ដោយសារតែ​ព្រះគុណ តាមរយៈ​ជំនឿ ហើយ​សេចក្ដីនេះ​មិន​បាន​ចេញពី​អ្នករាល់គ្នា​ទេ គឺជា​អំណោយទាន​ពី​ព្រះ​វិញ


អាថ៌កំបាំងនេះ​មិន​ត្រូវបាន​សម្ដែង​ដល់​មនុស្សជាតិ​ជំនាន់​មុនៗ ដូចដែល​ត្រូវបាន​បើកសម្ដែង​ដល់​ពួក​សាវ័ក និង​ព្យាការី​ដ៏វិសុទ្ធ​របស់​ព្រះអង្គ​នាបច្ចុប្បន្ននេះ តាមរយៈ​ព្រះវិញ្ញាណ​នោះ​ឡើយ​។


ដ្បិត​ការតយុទ្ធ​របស់​យើង​មិនមែន​ទាស់នឹង​ឈាម ‍ឬ​សាច់​ទេ គឺ​ទាស់នឹង​អំណាចគ្រប់គ្រង សិទ្ធិអំណាច មេត្រួតត្រាលោកីយ៍​ដ៏ងងឹត​នេះ និង​កងកម្លាំងខាងវិញ្ញាណ​នៃ​សេចក្ដីអាក្រក់​នៅ​លើមេឃ​។


ដូច្នេះ ដោយព្រោះ​កូន‍ៗ​មានចំណែក​ក្នុង​សាច់ និង​ឈាម ព្រះអង្គ​ក៏​ទទួលចំណែក​ក្នុង​សាច់ និងឈាម​ដូចគ្នា​ដែរ ដើម្បី​តាមរយៈ​ការសុគត ព្រះអង្គ​អាច​បំផ្លាញ​អ្នក​ដែល​កាន់​អំណាច​នៃ​សេចក្ដីស្លាប់ (​នោះគឺ​មារ​)


ដូច្នេះ ខ្ញុំ ដែលជា​ចាស់ទុំដូចគ្នា និង​ជា​សាក្សី​អំពី​ទុក្ខលំបាក​របស់​ព្រះ​គ្រីស្ទ ព្រមទាំង​ជា​អ្នកមានចំណែក​ក្នុង​សិរីរុងរឿង​ដែល​រៀបនឹង​ត្រូវបាន​សម្ដែង ខ្ញុំ​សូម​ជំរុញទឹកចិត្ត​ពួក​ចាស់ទុំ​ក្នុងចំណោម​អ្នករាល់គ្នា​ថា


អ្នកណាក៏ដោយដែល​សារភាព​ថា​ព្រះយេស៊ូវ​ជា​ព្រះបុត្រារបស់ព្រះ ព្រះ​ស្ថិតនៅ​ក្នុង​អ្នកនោះ ហើយ​អ្នកនោះ​ក៏​ស្ថិតនៅ​ក្នុង​ព្រះ​ដែរ​។


យើង​ក៏​ដឹង​ដែរ​ថា ព្រះបុត្រារបស់ព្រះ​បាន​យាង​មក ព្រមទាំង​ប្រទាន​ការយល់ដឹង​ដល់​យើង ដើម្បីឲ្យ​យើង​ស្គាល់​ព្រះអង្គ​ដ៏ពិត​។ យើង​ស្ថិតនៅក្នុង​ព្រះអង្គ​ដ៏ពិត គឺ​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះបុត្រា​របស់​ព្រះអង្គ‍។ ព្រះអង្គនេះ​ហើយ ជា​ព្រះ​ពិត និង​ជា​ជីវិតអស់កល្បជានិច្ច​។