ព្រះយេហូវ៉ាទតឃើញថាការអាក្រក់របស់មនុស្សមានច្រើននៅលើផែនដី ហើយគ្រប់ទាំងបំណងនៃគំនិតក្នុងចិត្តគេសុទ្ធតែអាក្រក់វាល់ព្រឹកវាល់ល្ងាច។
ម៉ាកុស 7:21 - ព្រះគម្ពីរខ្មែរសាកល ដ្បិតគំនិតអាក្រក់ចេញមកពីខាងក្នុង គឺពីចិត្តរបស់មនុស្ស ដូចជាអំពើអសីលធម៌ខាងផ្លូវភេទ ការលួច ការកាប់សម្លាប់ Khmer Christian Bible ដ្បិតពីខាងក្នុងចិត្ដរបស់មនុស្សមានគំនិតអាក្រក់ចេញមក មានអំពើអសីលធម៌ខាងផ្លូវភេទ លួចប្លន់ សម្លាប់មនុស្ស ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតខាងក្នុង ពីក្នុងចិត្តរបស់មនុស្ស ចេញមកជាគំនិតអាក្រក់ សហាយស្មន់ លួចប្លន់ សម្លាប់មនុស្ស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតគំនិតអាក្រក់ទាំងប៉ុន្មានសុទ្ធតែចេញមកពីខាងក្នុងចិត្តរបស់មនុស្ស គឺគំនិតដែលនាំឲ្យប្រព្រឹត្តកាមគុណថោកទាប លួចប្លន់ កាប់សម្លាប់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតនៅពីខាងក្នុង ពីក្នុងចិត្តរបស់មនុស្ស មានចេញអស់ទាំងគំនិតអាក្រក់យ៉ាងនេះ គឺសេចក្ដីកំផិត សហាយស្មន់ កាប់សំឡាប់គេ អាល់គីតាប ដ្បិតគំនិតអាក្រក់ទាំងប៉ុន្មាន សុទ្ធតែចេញមកពីខាងក្នុងចិត្ដរបស់មនុស្ស គឺគំនិតដែលនាំឲ្យប្រព្រឹត្ដកាមគុណថោកទាប លួចប្លន់ កាប់សម្លាប់ |
ព្រះយេហូវ៉ាទតឃើញថាការអាក្រក់របស់មនុស្សមានច្រើននៅលើផែនដី ហើយគ្រប់ទាំងបំណងនៃគំនិតក្នុងចិត្តគេសុទ្ធតែអាក្រក់វាល់ព្រឹកវាល់ល្ងាច។
ព្រះយេហូវ៉ាទ្រង់ធុំក្លិនក្រអូបពិដោរ នោះព្រះយេហូវ៉ាមានបន្ទូលក្នុងព្រះហឫទ័យព្រះអង្គថា៖ “យើងនឹងមិនដាក់បណ្ដាសាដីដោយសារតែមនុស្សទៀតឡើយ ដ្បិតបំណងនៃចិត្តរបស់មនុស្សតែងតែអាក្រក់តាំងពីក្មេងមក ដូច្នេះយើងនឹងមិនសម្លាប់គ្រប់ទាំងអ្វីៗដែលមានជីវិតទៀត ដូចដែលយើងបានធ្វើនោះឡើយ។
សូមធ្វើឲ្យចិត្តរបស់ទូលបង្គំមានទំនោរទៅរកសេចក្ដីបន្ទាល់របស់ព្រះអង្គផង កុំឲ្យមានទំនោរទៅរកកម្រៃទុច្ចរិតឡើយ។
មនុស្សឆោតល្ងង់និយាយក្នុងចិត្តរបស់ខ្លួនថា៖ “គ្មានព្រះទេ!”។ ពួកគេខូចអាក្រក់ ហើយប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម; គ្មានអ្នកណាប្រព្រឹត្តល្អឡើយ។
មនុស្សគ្រប់គ្នាបានបែរចេញ ហើយត្រឡប់ជាស្មោកគ្រោកដូចៗគ្នា; គ្មានអ្នកណាប្រព្រឹត្តល្អឡើយ សូម្បីតែម្នាក់ក៏គ្មានផង!
មនុស្សឆោតល្ងង់និយាយក្នុងចិត្តរបស់ខ្លួនថា៖ “គ្មានព្រះទេ!”។ ពួកគេខូចអាក្រក់ ហើយប្រព្រឹត្តអំពើទុច្ចរិតគួរឲ្យស្អប់ខ្ពើម; គ្មានអ្នកណាប្រព្រឹត្តល្អឡើយ។
ពួកគេទាំងអស់គ្នាបានបែរចេញ ហើយត្រឡប់ជាស្មោកគ្រោកដូចៗគ្នា; គ្មានអ្នកណាប្រព្រឹត្តល្អឡើយ សូម្បីតែម្នាក់ក៏គ្មានផង!
ព្រះយេហូវ៉ានឹងដកផ្ទះរបស់មនុស្សក្រអឺតក្រទមចេញ ប៉ុន្តែព្រះអង្គនឹងធ្វើឲ្យព្រំដីរបស់ស្ត្រីមេម៉ាយស្ថិតនៅជាប់។
ចូរការពារចិត្តរបស់អ្នក ជាងការការពារអ្វីទាំងអស់ ដ្បិតប្រភពនៃជីវិតចេញពីចិត្តមក។
គឺយើងខ្ញុំបានប្រព្រឹត្តការល្មើស ហើយបដិសេធព្រះយេហូវ៉ា ក៏បែរចេញពីការទៅតាមព្រះនៃយើងខ្ញុំ ហើយនិយាយអំពីការសង្កត់សង្កិន និងការបះបោរ ព្រមទាំងមានផ្ទៃពោះជាពាក្យភូតភរ ក៏បញ្ចេញវាពីចិត្តផង។
ជើងពួកគេរត់ទៅតាមសេចក្ដីអាក្រក់ ហើយពួកគេរហ័សនឹងបង្ហូរឈាមឥតទោស; គំនិតរបស់ពួកគេជាគំនិតទុច្ចរិត; មានសេចក្ដីបំផ្លាញ និងសេចក្ដីអន្តរាយនៅក្នុងវិថីរបស់ពួកគេ;
ដ្បិតគំនិតអាក្រក់ចេញមកពីចិត្ត ដូចជាការកាប់សម្លាប់ ការផិតក្បត់ អំពើអសីលធម៌ខាងផ្លូវភេទ ការលួច ការធ្វើបន្ទាល់ភូតភរ និងការមួលបង្កាច់។
ព្រះយេស៊ូវទ្រង់ជ្រាបគំនិតរបស់ពួកគេ ក៏មានបន្ទូលថា៖“ហេតុអ្វីបានជាអ្នករាល់គ្នាគិតអាក្រក់ក្នុងចិត្តដូច្នេះ?
ព្រះអង្គមានបន្ទូលទៀតថា៖“គឺអ្វីដែលចេញមកពីមនុស្សវិញទេ ដែលធ្វើឲ្យមនុស្សសៅហ្មង។
ការផិតក្បត់ ការលោភលន់ អំពើអាក្រក់ ការបោកប្រាស់ ការល្មោភកាម ការច្រណែនឈ្នានីស ការមួលបង្កាច់ អំនួត និងអំពើឆោតល្ងង់។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“អ្នករាល់គ្នាជាអ្នកដែលបង្ហាញថាខ្លួនសុចរិតនៅមុខមនុស្ស ប៉ុន្តែព្រះទ្រង់ជ្រាបចិត្តរបស់អ្នករាល់គ្នា។ ជាការពិត អ្វីដែលរាប់ថាល្អប្រសើរក្នុងចំណោមមនុស្ស គឺជាទីស្អប់ខ្ពើមនៅចំពោះព្រះ។
កាលមិនទាន់លក់នៅឡើយ តើដីនោះមិនមែនជាកម្មសិទ្ធិរបស់អ្នកទេឬ? ពេលលក់ទៅហើយ វានៅតែស្ថិតនៅក្រោមសិទ្ធិរបស់អ្នក។ ហេតុអ្វីបានជាអ្នកគិតគូរការនេះក្នុងចិត្តរបស់អ្នក? អ្នកមិនបានភូតភរមនុស្សទេ គឺបានភូតភរព្រះវិញ!”។
ដូច្នេះ ចូរកែប្រែចិត្តពីការអាក្រក់នេះរបស់អ្នក ហើយអធិស្ឋានទៅព្រះអម្ចាស់ចុះ ក្រែងលោបំណងចិត្តរបស់អ្នកនឹងត្រូវបានលើកលែងទោសឲ្យអ្នក។
ដ្បិតកាលយើងរស់នៅខាងសាច់ឈាម តណ្ហានៃបាបដែលកើតមានតាមរយៈក្រឹត្យវិន័យ តែងតែចេញឥទ្ធិពលនៅក្នុងអវយវៈរបស់យើង ធ្វើឲ្យបង្កើតផលដល់សេចក្ដីស្លាប់។
ប៉ុន្តែបាបបានឆ្លៀតឱកាសតាមរយៈបទបញ្ជា ហើយបង្កើតសេចក្ដីលោភលន់គ្រប់បែបយ៉ាងនៅក្នុងខ្ញុំ។ ជាការពិត បើគ្មានក្រឹត្យវិន័យ បាបក៏ស្លាប់ដែរ។
ដូច្នេះ ចូរសម្លាប់ផ្នែកខាងលោកីយ៍ គឺអំពើអសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក ចិត្តស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងសេចក្ដីលោភលន់ដែលជាការថ្វាយបង្គំរូបបដិមាករ។
តាមពិត ពីមុន យើងក៏ល្ងង់ខ្លៅ មិនស្ដាប់បង្គាប់ ត្រូវបាននាំឲ្យវង្វេង ធ្វើជាទាសកររបស់តណ្ហា និងការសប្បាយផ្សេងៗ រស់នៅក្នុងគំនិតព្យាបាទ និងចិត្តឈ្នានីស ជាទីស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកផង។
តើអ្នករាល់គ្នាមិនបានប្រកាន់ថាមានភាពខុសគ្នានៅក្នុងចំណោមអ្នករាល់គ្នា ហើយបានក្លាយជាអ្នកវិនិច្ឆ័យដែលមានគំនិតអាក្រក់ទេឬ?