Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 7:20 - ព្រះគម្ពីរខ្មែរសាកល

20 ព្រះអង្គ​មានបន្ទូល​ទៀត​ថា​៖“គឺ​អ្វី​ដែល​ចេញមក​ពី​មនុស្ស​វិញទេ ដែល​ធ្វើឲ្យ​មនុស្ស​សៅហ្មង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 ព្រះអង្គ​ក៏​មាន​បន្ទូល​ទៀត​ថា៖​ «គឺ​អ្វី​ដែល​ចេញ​មក​ពី​ខាង​ក្នុង​មនុស្ស​នោះ​ហើយ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៀត​ថា៖ «មាន​តែ​អ្វី​ដែល​ចេញ​ពី​មនុស្ស​មក​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​គេ​មិន​បរិសុទ្ធ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «មាន​តែ​អ្វីៗ​ចេញ​ពី​មនុស្ស​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​គេ​មិន​បរិសុទ្ធ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ទ្រង់​ក៏​មាន​បន្ទូល​ថា គឺ​ជា​សេចក្ដី​ដែល​ចេញ​ពី​មនុស្ស​មក​ទេ​តើ ដែល​ធ្វើ​ឲ្យ​ស្មោក‌គ្រោក​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 អ៊ីសា​មាន​ប្រសាសន៍​ទៀត​ថា៖ «មាន​តែ​អ្វីៗ​ចេញ​ពី​មនុស្ស​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​គេ​មិន​បរិសុទ្ធ

សូមមើលជំពូក ចម្លង




ម៉ាកុស 7:20
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អណ្ដាត​ជា​ភ្លើង ជា​ពិភព​នៃ​សេចក្ដីទុច្ចរិត​; អណ្ដាត​ត្រូវបាន​ដាក់​នៅក្នុងចំណោម​អវយវៈ​របស់យើង ទាំង​ធ្វើឲ្យ​រូបកាយ​ទាំងមូល​សៅហ្មង ក៏​បញ្ឆេះ​ដំណើរ​ជីវិត ហើយ​ខ្លួនវា​ក៏​ត្រូវបាន​បញ្ឆេះ​ដោយ​ភ្លើង​ស្ថាននរក​ដែរ​។


តើ​វិវាទ​ក្នុងចំណោម​អ្នករាល់គ្នា​មកពីណា​? តើ​ជម្លោះ​មកពីណា​? មិនមែន​មក​ពី​តណ្ហា​របស់អ្នករាល់គ្នា​ដែល​ច្បាំង​ក្នុង​អវយវៈ​របស់អ្នករាល់គ្នា​ទេ​ឬ​?


គ្មានអ្វី​ពី​ខាងក្រៅ​ចូល​ក្នុង​មនុស្ស ដែល​អាច​ធ្វើឲ្យ​មនុស្សសៅហ្មង​បាន​ឡើយ គឺ​អ្វីៗ​ដែល​ចេញមក​ពី​មនុស្ស​វិញ​ទេ ដែល​ធ្វើឲ្យ​មនុស្ស​សៅហ្មង​។


សូម្បីតែ​នៅពេល​ពួកគេ​មក​ជួប​ខ្ញុំ ក៏​ពួកគេ​និយាយ​សេចក្ដីមិនពិត​ដែរ​; ចិត្ត​របស់ពួកគេ​ប្រមូល​សេចក្ដីទុច្ចរិត​សម្រាប់​ខ្លួនឯង​; ពេល​ចេញទៅ​ខាងក្រៅ ពួកគេ​ក៏​និយាយ​សេចក្ដីនោះ​។


យ៉ាងណាមិញ ទ្រង់​នេះ​ដែល​មិន​ជាប់សាច់ឈាម​ជាមួយ​កូនចៅរបស់លេវី បាន​ទទួលតង្វាយមួយភាគដប់ ពី​អ័ប្រាហាំ ព្រមទាំង​បាន​ឲ្យពរ​លោក​ដែល​មាន​សេចក្ដីសន្យា​។


ព្រះយេស៊ូវ​មានបន្ទូល​តប​ថា៖“មាន​សរសេរ​ទុកមក​ថា​: ‘មនុស្ស​មិនមែន​រស់​ដោយ​នំប៉័ង​តែប៉ុណ្ណោះ​ទេ គឺ​ដោយ​គ្រប់ទាំង​ព្រះបន្ទូល​ដែល​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះ​វិញ’ ”។


ផ្ទុយទៅវិញ អ្វីៗ​ដែល​ចេញមក​ពី​មាត់ គឺ​ចេញមក​ពី​ចិត្ត​ទេ អ្វីៗទាំងនេះ​ហើយ ដែល​ធ្វើឲ្យ​មនុស្ស​សៅហ្មង​។


ដ្បិត​គំនិត​អាក្រក់​ចេញមក​ពី​ខាងក្នុង គឺ​ពី​ចិត្ត​របស់​មនុស្ស ដូចជា​អំពើអសីលធម៌ខាងផ្លូវភេទ ការលួច ការកាប់សម្លាប់


ការ​អាក្រក់​ទាំងអស់​នេះ​ចេញមក​ពី​ខាងក្នុង ហើយ​ធ្វើឲ្យ​មនុស្ស​សៅហ្មង”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម