Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 7:21 - Khmer Christian Bible

21 ដ្បិត​ពី​ខាង​ក្នុង​ចិត្ដ​របស់​មនុស្ស​មាន​គំនិត​អាក្រក់​ចេញ​មក​ មាន​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ លួច​ប្លន់​ សម្លាប់​មនុស្ស​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 ដ្បិត​គំនិត​អាក្រក់​ចេញមក​ពី​ខាងក្នុង គឺ​ពី​ចិត្ត​របស់​មនុស្ស ដូចជា​អំពើអសីលធម៌ខាងផ្លូវភេទ ការលួច ការកាប់សម្លាប់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ដ្បិត​ខាង​ក្នុង ពី​ក្នុង​ចិត្ត​របស់​មនុស្ស ចេញ​មក​ជា​គំនិត​អាក្រក់ សហាយ​ស្មន់ លួច​ប្លន់ សម្លាប់​មនុស្ស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ដ្បិត​គំនិត​អាក្រក់​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​ចេញ​មក​ពី​ខាង​ក្នុង​ចិត្ត​របស់​មនុស្ស គឺ​គំនិត​ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​កាម‌គុណ​ថោក​ទាប លួច​ប្លន់ កាប់​សម្លាប់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ដ្បិត​នៅ​ពី​ខាង​ក្នុង ពី​ក្នុង​ចិត្ត​របស់​មនុស្ស មាន​ចេញ​អស់​ទាំង​គំនិត​អាក្រក់​យ៉ាង​នេះ គឺ​សេចក្ដី​កំផិត សហាយ‌ស្មន់ កាប់​សំឡាប់​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ដ្បិត​គំនិត​អាក្រក់​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ចេញ​មក​ពី​ខាង​ក្នុង​ចិត្ដ​របស់​មនុស្ស គឺ​គំនិត​ដែល​នាំ​ឲ្យ​ប្រព្រឹត្ដ​កាម‌គុណ​ថោក​ទាប លួច​ប្លន់ កាប់​សម្លាប់

សូមមើលជំពូក ចម្លង




ម៉ាកុស 7:21
37 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​គំនិត​អាក្រក់​ ការ​សម្លាប់​មនុស្ស​ អំពើ​ផិតក្បត់​ អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ ការ​លួច​ប្លន់​ ការ​ជេរ​ប្រមាថ​ និង​ការ​ធ្វើ​បន្ទាល់​ក្លែងក្លាយ​សុទ្ធ​តែ​ចេញ​មក​ពី​ចិត្ដ​


កាល​ព្រះអង្គ​ដឹង​ពី​គំនិត​របស់​ពួកគេ​ ក៏​មាន​បន្ទូល​ថា៖​ «ហេតុអ្វី​អ្នក​រាល់គ្នា​គិត​អាក្រក់​ក្នុង​ចិត្ដ​ដូច្នេះ?​


ព្រះអង្គ​ក៏​មាន​បន្ទូល​ទៀត​ថា៖​ «គឺ​អ្វី​ដែល​ចេញ​មក​ពី​ខាង​ក្នុង​មនុស្ស​នោះ​ហើយ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​


ផិត​ក្បត់​ លោភ​លន់​ ចិត្ដ​អាក្រក់​ បោក​ប្រាស់​ ល្មោភ​កាម​ ច្រណែន​ឈ្នានីស​ ជេរ​ប្រមាថ ​អំនួត​ ឆ្កួត​លេលា​


ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «អ្នក​រាល់គ្នា​ជា​ពួក​អ្នក​ដែល​រាប់​ខ្លួន​ឯង​ថា​សុចរិត​នៅ​ចំពោះ​មុខ​មនុស្ស​ តែ​ព្រះជាម្ចាស់​ជ្រាប​ពី​ចិត្ដ​អ្នក​រាល់គ្នា ដ្បិត​អ្វី​ដែល​ជា​ទី​រាប់​អាន​បំផុត​នៅ​ក្នុង​ចំណោម​មនុស្ស​ គឺ​ជា​ទី​ស្អប់ខ្ពើម​បំផុត​នៅ​មុខ​ព្រះជាម្ចាស់។​


កាល​អ្នក​នៅ​មាន​ដី​នៅ​ឡើយ​ តើ​វា​មិន​មែន​ជា​របស់​អ្នក​ទេ‍​ឬ?​ ក្រោយពី​បាន​លក់​ហើយ​ តើ​ប្រាក់​មិន​ស្ថិត​នៅ​ក្រោម​សិទ្ធិ​អំណាច​របស់​អ្នក​ទេ​ឬ?​ ហេតុអ្វី​បាន​ជា​អ្នក​កើត​គំនិត​នេះ​នៅ​ក្នុង​ចិត្ត​ដូច្នេះ?​ អ្នក​មិន​បាន​កុហក​មនុស្ស​ទេ​ គឺ​បាន​កុហក​ព្រះជាម្ចាស់​ទេ​តើ!»​


ដូច្នេះ​ចូរ​ប្រែចិត្ដ​ពី​សេចក្ដី​អាក្រក់​របស់​អ្នក​នេះ​ចុះ​ ហើយ​អធិស្ឋាន​ទៅ​ព្រះជាម្ចាស់​ ក្រែងលោ​ព្រះអង្គ​នឹង​លើកលែង​ទោស​ដល់​អ្នក​ ចំពោះ​គំនិត​អាក្រក់​នៅ​ក្នុង​ចិត្ដ​របស់​អ្នក​


ព្រោះ​កាល​យើង​នៅ​ខាង​សាច់ឈាម​នៅ​ឡើយ​ ដោយសារ​គម្ពីរ​វិន័យ​ សេចក្ដី​ប៉ងប្រាថ្នា​របស់​បាប​បាន​ធ្វើ​សកម្មភាព​ក្នុង​អវយវៈ​ទាំងឡាយ​របស់​យើង​ឲ្យ​បង្កើត​ផល​ជា​សេចក្ដី​ស្លាប់​


ប៉ុន្ដែ​តាមរយៈ​បញ្ញត្ដិ​ បាប​បាន​ឆ្លៀត​ឱកាស​ឲ្យ​មាន​សេចក្ដី​លោភលន់​គ្រប់​បែប​យ៉ាង​នៅ​ក្នុង​ខ្ញុំ​ ដ្បិត​បើ​គ្មាន​ក្រឹត្យវិន័យ​ទេ​ បាប​ក៏ស្លាប់​ដែរ។​


ដូច្នេះ​ ចូរ​សម្លាប់​អ្វីៗ​ខាង​លោកិយ​ចោល​ទៅ​ គឺ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ សេចក្ដី​ស្មោក​គ្រោក​ តណ្ហា​ថោកទាប​ សេចក្ដី​ប៉ង​ប្រាថ្នា​អាក្រក់​ និង​សេចក្ដី​លោភ​លន់​ ដែល​ជា​ការ​ថ្វាយបង្គំ​រូបព្រះ​


ដ្បិត​កាល​ពីដើម​ យើង​ក៏​ជា​មនុស្ស​ល្ងង់ខ្លៅ​ មិន​ស្តាប់​បង្គាប់​ ចាញ់​ការ​បោកបញ្ឆោត​ ហើយ​បម្រើ​សេចក្ដី​ប៉ង​ប្រាថ្នា​ និង​សេចក្ដី​ស្រើប​ស្រាល​ផ្សេងៗ​ ទាំង​រស់នៅ​ក្នុង​សេចក្ដី​អាក្រក់​ និង​សេចក្ដី​ឈ្នានីស​ ជា​មនុស្ស​គួរ​ឲ្យ​ស្អប់ខ្ពើម​ ព្រមទាំង​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ផង‍។​


តើ​នោះ​មិន​បាន​សេចក្ដី​ថា​ អ្នក​រាល់គ្នា​រាប់អាន​មនុស្ស​ដោយ​រើសមុខ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ហើយ​ត្រលប់​ជា​អ្នក​វិនិច្ឆ័យ​គេ​ដោយ​គំនិត​អាក្រក់​របស់​ខ្លួន​ទេ​ឬ‍?​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម