ដូច្នេះ ចូរអ្នករាល់គ្នាចេញទៅ ធ្វើឲ្យប្រជាជាតិទាំងអស់ទៅជាសិស្ស ទាំងធ្វើពិធីជ្រមុជទឹកឲ្យពួកគេក្នុងព្រះនាមរបស់ព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ម៉ាកុស 16:16 - ព្រះគម្ពីរខ្មែរសាកល អ្នកដែលជឿ ហើយទទួលពិធីជ្រមុជទឹកនឹងបានសង្គ្រោះ រីឯអ្នកដែលមិនជឿនឹងត្រូវបានផ្ដន្ទាទោស។ Khmer Christian Bible អ្នកណាជឿ ហើយទទួលពិធីជ្រមុជទឹកនោះនឹងបានសង្គ្រោះ ប៉ុន្ដែអ្នកណាមិនជឿ នោះនឹងជាប់ទោសមិនខាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលជឿ ហើយទទួលពិធីជ្រមុជទឹក នោះនឹងបានសង្គ្រោះ តែអ្នកណាដែលមិនជឿ នោះនឹងជាប់ទោស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាជឿ ហើយទទួលពិធីជ្រមុជទឹក* ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ រីឯអ្នកដែលមិនជឿនឹងត្រូវទទួលទោស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលជឿ ហើយទទួលបុណ្យជ្រមុជទឹក នោះនឹងបានសង្គ្រោះ តែអ្នកណាដែលមិនព្រមជឿ នោះនឹងត្រូវទោសវិញ អាល់គីតាប អ្នកណាជឿ ហើយទទួលពិធីជ្រមុជទឹក អុលឡោះនឹងសង្គ្រោះអ្នកនោះ រីឯអ្នកដែលមិនជឿនឹងត្រូវទទួលទោស។ |
ដូច្នេះ ចូរអ្នករាល់គ្នាចេញទៅ ធ្វើឲ្យប្រជាជាតិទាំងអស់ទៅជាសិស្ស ទាំងធ្វើពិធីជ្រមុជទឹកឲ្យពួកគេក្នុងព្រះនាមរបស់ព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដោយមានបន្ទូលថា៖“ពេលវេលាបានគ្រប់កំណត់ ហើយអាណាចក្ររបស់ព្រះមកជិតបង្កើយហើយ។ ចូរកែប្រែចិត្ត ជឿដំណឹងល្អចុះ!”។
គ្រាប់ពូជដែលនៅក្បែរផ្លូវ គឺអ្នកដែលបានឮ រួចមារក៏មកឆក់យកព្រះបន្ទូលពីចិត្តរបស់ពួកគេទៅ ដើម្បីកុំឲ្យពួកគេជឿ ហើយបានសង្គ្រោះឡើយ។
ប៉ុន្តែសេចក្ដីទាំងនេះត្រូវបានសរសេរ ដើម្បីឲ្យអ្នករាល់គ្នាបានជឿថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទព្រះបុត្រារបស់ព្រះ និងដើម្បីឲ្យអ្នករាល់គ្នាមានជីវិតក្នុងព្រះនាមរបស់ព្រះអង្គ ដោយសារអ្នករាល់គ្នាជឿ៕
អ្នកដែលជឿលើព្រះបុត្រា មានជីវិតអស់កល្បជានិច្ច រីឯអ្នកដែលមិនព្រមជឿព្រះបុត្រា នឹងមិនឃើញជីវិតឡើយ ផ្ទុយទៅវិញ ព្រះពិរោធរបស់ព្រះស្ថិតនៅលើអ្នកនោះ៕
ព្រះយេស៊ូវទ្រង់តបថា៖“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នកថា ប្រសិនបើអ្នកណាមិនបានកើតមកពីទឹក និងព្រះវិញ្ញាណទេ អ្នកនោះមិនអាចចូលទៅក្នុងអាណាចក្ររបស់ព្រះបានឡើយ។
“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកដែលស្ដាប់ពាក្យរបស់ខ្ញុំ ហើយជឿព្រះអង្គដែលចាត់ខ្ញុំឲ្យមក មានជីវិតអស់កល្បជានិច្ច ព្រមទាំងគ្មានការជំនុំជម្រះឡើយ ប៉ុន្តែឆ្លងផុតពីសេចក្ដីស្លាប់ទៅក្នុងជីវិតរួចហើយ។
ព្រះយេស៊ូវមានបន្ទូលឆ្លើយថា៖“នេះជាការងាររបស់ព្រះ គឺឲ្យអ្នករាល់គ្នាជឿលើម្នាក់ដែលព្រះចាត់ឲ្យមក”។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“គឺខ្ញុំជានំប៉័ងនៃជីវិត។ អ្នកដែលមករកខ្ញុំមិនឃ្លានសោះឡើយ ហើយអ្នកដែលជឿលើខ្ញុំក៏មិនស្រេកទៀតដែរ។
នេះហើយជាបំណងព្រះហឫទ័យរបស់ព្រះបិតាខ្ញុំគឺឲ្យអស់អ្នកដែលឃើញព្រះបុត្រា ហើយជឿលើព្រះបុត្រានោះ មានជីវិតអស់កល្បជានិច្ច ហើយខ្ញុំនឹងលើកអ្នកនោះឲ្យរស់ឡើងវិញនៅថ្ងៃចុងបញ្ចប់”។
ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាហើយថា: ‘អ្នករាល់គ្នានឹងស្លាប់ក្នុងបាបរបស់ខ្លួន’។ ជាការពិត ប្រសិនបើអ្នករាល់គ្នាមិនជឿថា គឺខ្ញុំហ្នឹងហើយជាព្រះអង្គនោះទេ អ្នករាល់គ្នានឹងស្លាប់ក្នុងបាបរបស់ខ្លួន ”។
ព្យាការីទាំងអស់បានធ្វើបន្ទាល់អំពីព្រះអង្គនេះថា: ‘អស់អ្នកដែលជឿលើព្រះអង្គ ទទួលបានការលើកលែងទោសបាបតាមរយៈព្រះនាមរបស់ព្រះអង្គ’”។
ប៉ូល និងបារណាបាសក៏ប្រកាសយ៉ាងក្លាហានថា៖ “ព្រះបន្ទូលរបស់ព្រះត្រូវតែប្រកាសដល់អ្នករាល់គ្នាជាមុន។ ប៉ុន្តែដោយសារអ្នករាល់គ្នាច្រានចោលព្រះបន្ទូលនេះ ហើយចាត់ទុកខ្លួនឯងថាមិនស័ក្ដិសមនឹងជីវិតអស់កល្បជានិច្ច មើល៍! យើងនឹងបែរទៅរកសាសន៍ដទៃវិញ
ពេត្រុសតបនឹងពួកគេថា៖ “ចូរកែប្រែចិត្ត ហើយឲ្យអ្នករាល់គ្នាម្នាក់ៗទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ សម្រាប់ការលើកលែងទោសបាបរបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងទទួលបានព្រះវិញ្ញាណដ៏វិសុទ្ធជាអំណោយទាន។
ដូច្នេះ អ្នកដែលទទួលយកពាក្យរបស់គាត់ក៏ទទួលពិធីជ្រមុជទឹក ហើយនៅថ្ងៃនោះមានមនុស្សប្រមាណបីពាន់នាក់ត្រូវបានបន្ថែមដល់ពួកគេ។
ឥឡូវនេះ តើអ្នកបង្អែបង្អង់អីទៀត? ចូរក្រោកឡើង ទទួលពិធីជ្រមុជទឹក ហើយលាងសម្អាតបាបរបស់អ្នក ដោយហៅរកព្រះនាមរបស់ព្រះអង្គទៅ!’។
មិនមែនដូច្នោះជាដាច់ខាត! បើព្រះអយុត្តិធម៌មែន តើព្រះនឹងជំនុំជម្រះពិភពលោកដូចម្ដេចកើត?
គឺសម្រាប់យើងដែរ។ យើងដែលជឿទុកចិត្តលើព្រះអង្គដែលលើកព្រះយេស៊ូវព្រះអម្ចាស់នៃយើងឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ នឹងត្រូវបានរាប់ជាសុចរិត។
នៅក្នុងភ្លើងសន្ធោសន្ធៅ ទាំងដាក់ទោសសងសឹកអ្នកដែលមិនស្គាល់ព្រះ និងអ្នកដែលមិនស្ដាប់បង្គាប់ដំណឹងល្អរបស់ព្រះយេស៊ូវព្រះអម្ចាស់នៃយើង។
ដើម្បីឲ្យអស់អ្នកដែលមិនជឿសេចក្ដីពិត តែចូលចិត្តសេចក្ដីទុច្ចរិតវិញ ត្រូវបានផ្ដន្ទាទោស។
តាមរយៈព្រះអង្គ អ្នករាល់គ្នាជឿលើព្រះដែលលើកព្រះគ្រីស្ទឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ព្រមទាំងប្រទានសិរីរុងរឿងដល់ព្រះអង្គ ដើម្បីឲ្យជំនឿ និងសេចក្ដីសង្ឃឹមរបស់អ្នករាល់គ្នាបានពឹងអាងលើព្រះ។
ទឹកនោះ ជារូបតំណាងនៃពិធីជ្រមុជទឹកដែលសង្គ្រោះអ្នករាល់គ្នាឥឡូវនេះដែរ។ នេះមិនមែនជាការលាងសម្អាតភាពស្មោកគ្រោកចេញពីរូបកាយនោះទេ គឺជាការទូលសុំដល់ព្រះនូវសតិសម្បជញ្ញៈត្រឹមត្រូវ តាមរយៈការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ។
ប្រសិនបើអ្នកណាគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត អ្នកនោះក៏ត្រូវបានទម្លាក់ទៅក្នុងបឹងភ្លើងនោះ៕
ប៉ុន្តែសម្រាប់ពួកកំសាក ពួកឥតជំនឿ ពួកគួរឲ្យស្អប់ខ្ពើម ពួកឃាតករ ពួកអសីលធម៌ខាងផ្លូវភេទ ពួកធ្វើមន្តអាគម ពួកថ្វាយបង្គំរូបបដិមាករ និងអស់ទាំងអ្នកភូតភរ ចំណែករបស់ពួកគេនៅក្នុងបឹងដែលឆេះដោយភ្លើង និងស្ពាន់ធ័រ។ នេះហើយ ជាសេចក្ដីស្លាប់ទីពីរ”។