ទំនុកតម្កើង 88:9 - ព្រះគម្ពីរខ្មែរសាកល ភ្នែករបស់ទូលបង្គំបានស្រវាំងទៅដោយទុក្ខវេទនា; ព្រះយេហូវ៉ាអើយ ទូលបង្គំបានស្រែកហៅព្រះអង្គជារៀងរាល់ថ្ងៃ ទូលបង្គំបានលាតដៃរបស់ទូលបង្គំទៅព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ភ្នែកទូលបង្គំស្រវាំងដោយសារទុក្ខព្រួយ ឱព្រះយេហូវ៉ាអើយ ទូលបង្គំអំពាវនាវរកព្រះអង្គរាល់ថ្ងៃ ទូលបង្គំបានប្រទូលដៃទៅរកព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ភ្នែកទូលបង្គំស្រវាំង ដោយកើតទុក្ខវេទនាខ្លាំងពេក ឱព្រះអម្ចាស់អើយ ទូលបង្គំអង្វរព្រះអង្គជារៀងរាល់ថ្ងៃ! ទូលបង្គំលើកដៃឡើងទៅរកព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ភ្នែកទូលបង្គំស្រវាំងទៅ ដោយសេចក្ដីទុក្ខព្រួយ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានទូលអង្វរដល់ទ្រង់រាល់តែថ្ងៃជានិច្ច ទូលបង្គំបានប្រទូលដៃចំពោះទ្រង់ អាល់គីតាប ភ្នែកខ្ញុំស្រវាំង ដោយកើតទុក្ខវេទនាខ្លាំងពេក ឱអុលឡោះតាអាឡាអើយ ខ្ញុំអង្វរទ្រង់ជារៀងរាល់ថ្ងៃ! ខ្ញុំលើកដៃឡើងទៅរកទ្រង់! |
ទូលបង្គំបានលាតដៃរបស់ទូលបង្គំទៅព្រះអង្គ ព្រលឹងរបស់ទូលបង្គំស្រេកឃ្លានព្រះអង្គ ដូចជាដីហួតហែង។ សេឡា
បេះដូងរបស់ទូលបង្គំលោតញាប់ កម្លាំងរបស់ទូលបង្គំបានបោះបង់ទូលបង្គំចោល ហើយសូម្បីតែពន្លឺនៃភ្នែកទូលបង្គំក៏លែងនៅជាមួយទូលបង្គំដែរ។
រីឯពួកដែលស្វែងរកព្រលឹងរបស់ទូលបង្គំក៏ដាក់អន្ទាក់ ហើយពួកដែលប្រឹងរកដើម្បីធ្វើទុក្ខទូលបង្គំក៏និយាយសេចក្ដីអន្តរាយ; ពួកគេប៉ុនប៉ងល្បិចកលវាល់ព្រឹកវាល់ល្ងាច។
ទាំងយប់ទាំងថ្ងៃ ទឹកភ្នែករបស់ខ្ញុំបានជាអាហារដល់ខ្ញុំ វាល់ព្រឹកវាល់ល្ងាច ពួកគេនិយាយដាក់ខ្ញុំថា៖ “ព្រះរបស់អ្នកនៅឯណា?”។
ប្រសិនបើយើងខ្ញុំបានភ្លេចព្រះនាមរបស់ព្រះនៃយើងខ្ញុំ ឬលាតដៃរបស់យើងខ្ញុំទៅព្រះដទៃ
ខ្ញុំត្អូញត្អែរ និងស្រែកថ្ងូរ នៅពេលល្ងាច ពេលព្រឹក និងពេលថ្ងៃត្រង់ នោះព្រះអង្គក៏សណ្ដាប់សំឡេងរបស់ខ្ញុំ។
ភ្នែករបស់ទូលបង្គំខ្សោយដោយសារតែទុក្ខព្រួយ ហើយព្រឹលព្រោះតែពួកសត្រូវទាំងអស់របស់ទូលបង្គំ។
ព្រះអម្ចាស់នៃទូលបង្គំអើយ សូមមេត្តាដល់ទូលបង្គំផង ដ្បិតទូលបង្គំស្រែកហៅព្រះអង្គវាល់ព្រឹកវាល់ល្ងាច!
ព្រះយេហូវ៉ាដ៏ជាព្រះនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំអើយ ទូលបង្គំបានស្រែកឡើងនៅចំពោះព្រះអង្គ ទាំងយប់ទាំងថ្ងៃ!