Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 38:10 - ព្រះគម្ពីរខ្មែរសាកល

10 បេះដូង​របស់ទូលបង្គំ​លោតញាប់ កម្លាំង​របស់ទូលបង្គំ​បាន​បោះបង់​ទូលបង្គំ​ចោល ហើយ​សូម្បីតែ​ពន្លឺ​នៃ​ភ្នែក​ទូលបង្គំ​ក៏​លែង​នៅជាមួយ​ទូលបង្គំ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 បេះ​ដូង​ទូល‌បង្គំ​កម្រើក​ជា​ខ្លាំង កម្លាំង​ទូល‌បង្គំ​ក៏​អន់​ថយ ហើយ​ភ្នែក​ទូល‌បង្គំ ក៏​ស្រវាំង​លែង​មើល​ឃើញ​អ្វី​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 បេះ‌ដូង​ទូលបង្គំ​ញាប់‌ញ័រ កម្លាំង​ទូលបង្គំ​ក៏​ខ្សោយ​បាត់​ទៅ ហើយ​ភ្នែក​ទូលបង្គំ ក៏​ស្រវាំង​លែង​មើល​អ្វី​ឃើញ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ចិត្ត​ទូលបង្គំ​កំរើក​ជា​ខ្លាំង ហើយ​កំឡាំង​នៃ​ទូលបង្គំ​ក៏​អន់​ថយ ឯ​ពន្លឺ​នៃ​ភ្នែក​ទូលបង្គំ នោះ​ក៏​ងងឹត​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 បេះ‌ដូង​ខ្ញុំ​ញាប់‌ញ័រ កម្លាំង​ខ្ញុំ​ក៏​ខ្សោយ​បាត់​ទៅ ហើយ​ភ្នែក​ខ្ញុំ ក៏​ស្រវាំង​លែង​មើល​អ្វី​ឃើញ​ទៀត។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 38:10
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ភ្នែក​របស់ទូលបង្គំ​មានក្ដីប្រាថ្នាយ៉ាងខ្លាំង​ចំពោះ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ និង​ចំពោះ​ព្រះបន្ទូល​នៃ​សេចក្ដីសុចរិត​របស់ព្រះអង្គ​។


ជាការពិត ជីវិត​របស់ទូលបង្គំ​បាន​អស់ទៅ​ក្នុង​ទុក្ខព្រួយ ហើយ​អាយុជីវិត​របស់ទូលបង្គំ​បាន​អស់ទៅ​ក្នុង​ការថ្ងូរ​; កម្លាំង​របស់ទូលបង្គំ​បាន​ធ្លាក់ចុះ​ព្រោះតែ​អំពើទុច្ចរិត​របស់ទូលបង្គំ ហើយ​ឆ្អឹង​ទូលបង្គំ​ក៏​បាន​ខ្សោះទៅ​។


ឱ​ព្រះ​អើយ ដូចដែល​ក្ដាន់​ដង្ហក់រក​ជ្រោះទឹក​យ៉ាងណា ព្រលឹង​របស់ទូលបង្គំ​ក៏​ដង្ហក់រក​ព្រះអង្គ​យ៉ាងនោះដែរ​!


ភ្នែក​របស់ទូលបង្គំ​ខ្សោយ​ដោយសារតែ​ទុក្ខព្រួយ ហើយ​ព្រឹល​ព្រោះតែ​ពួក​សត្រូវ​ទាំងអស់​របស់ទូលបង្គំ​។


ទូលបង្គំ​អស់កម្លាំង​ដោយសារតែ​ការ​ស្រែកហៅ​របស់ទូលបង្គំ បំពង់ក​ទូលបង្គំ​បាន​ស្ងួត​ហើយ​; ភ្នែក​ទូលបង្គំ​បាន​ស្រវាំង ទាំង​រំពឹង​លើ​ព្រះ​នៃទូលបង្គំ​។


ភ្នែក​របស់ទូលបង្គំ​បាន​ស្រវាំង​ទៅ​ដោយ​ទុក្ខវេទនា​; ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​ស្រែកហៅ​ព្រះអង្គ​ជា​រៀងរាល់ថ្ងៃ ទូលបង្គំ​បាន​លាត​ដៃ​របស់ទូលបង្គំ​ទៅ​ព្រះអង្គ​!


ចិត្ត​របស់ខ្ញុំ​បាន​វង្វេង សេចក្ដីតក់ស្លុត​បាន​បំភ័យ​ខ្ញុំ ថ្ងៃលិច​ដែលជា​ទីប្រាថ្នា​របស់ខ្ញុំ បាន​ត្រឡប់ជា​ការភិតភ័យ​ដល់​ខ្ញុំ​វិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម