Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 38:12 - ព្រះគម្ពីរខ្មែរសាកល

12 រីឯ​ពួកដែល​ស្វែងរក​ព្រលឹង​របស់ទូលបង្គំ​ក៏​ដាក់អន្ទាក់ ហើយ​ពួកដែល​ប្រឹងរក​ដើម្បី​ធ្វើទុក្ខ​ទូលបង្គំ​ក៏​និយាយ​សេចក្ដីអន្តរាយ​; ពួកគេ​ប៉ុនប៉ង​ល្បិចកល​វាល់ព្រឹកវាល់ល្ងាច​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 អស់​អ្នក​ដែល​ស្វែង​រក​ជីវិត​ទូល‌បង្គំ នាំ​គ្នា​ដាក់​អន្ទាក់ អស់​អ្នក​ដែល​ប៉ង​ធ្វើ​ឲ្យ​ទូល‌បង្គំ​ឈឺ​ចាប់ នាំ​គ្នា​ពោ​ល​ពាក្យ​មួល​បង្កាច់ ហើយ​ចេះ​តែ​រក​កល​ល្បិច មួយ​ថ្ងៃៗ​វាល់​ល្ងាច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ទូលបង្គំ នាំ​គ្នា​រាយ​អន្ទាក់​ចាំ​ចាប់​ទូលបង្គំ ពួក​គេ​មួល​បង្កាច់​ទូលបង្គំ ចង់​ឲ្យ​ទូលបង្គំ​វិនាស គេ​ចេះ​តែ​រក​កល‌ល្បិច ប្រឆាំង​នឹង​ទូលបង្គំ​មួយ​ថ្ងៃ​វាល់​ល្ងាច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ឯ​ពួក​អ្នក​ដែល​ស្វែង​រក​ជីវិត​ទូលបង្គំ គេ​ដាក់​អន្ទាក់ ហើយ​ពួក​អ្នក​ដែល​ប៉ង​ប្រទូស‌រ៉ាយ​នឹង​ទូលបង្គំ គេ​ពោល ទំលាក់​សេចក្ដី​អាក្រក់ ហើយ​គិត​តែ​ឧបាយ​ជា ដរាប​រាល់​ថ្ងៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ខ្ញុំ នាំ​គ្នា​រាយ​អន្ទាក់​ចាំ​ចាប់​ខ្ញុំ ពួក​គេ​មួល​បង្កាច់​ខ្ញុំ ចង់​ឲ្យ​ខ្ញុំ​វិនាស គេ​ចេះ​តែ​រក​កល‌ល្បិច ប្រឆាំង​នឹង​ខ្ញុំ​មួយ​ថ្ងៃ​វាល់​ល្ងាច។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 38:12
18 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​សម្ងំចាំ​ក្នុង​ទីស្ងាត់កំបាំង​ដូច​សិង្ហ​ក្នុង​គុម្ពោតព្រៃ​; គេ​សម្ងំចាំ​ដើម្បី​ចាប់​មនុស្ស​ទ័លក្រ​; គេ​ចាប់​មនុស្ស​ទ័លក្រ​ដោយ​អូស​ពួកគេ​មក​ក្នុង​សំណាញ់​របស់ខ្លួន​។


ពួកមនុស្ស​អាក្រក់​បាន​ដាក់​អន្ទាក់​ដើម្បី​ចាប់​ទូលបង្គំ ប៉ុន្តែ​ទូលបង្គំ​មិន​បាន​វង្វេង​ចេញពី​ច្បាប់តម្រា​របស់ព្រះអង្គ​ឡើយ​។


មនុស្ស​ក្រអឺតក្រទម​បាន​បង្កប់​អង្គប់ និង​ខ្សែ ដើម្បី​ចាប់​ទូលបង្គំ​; ពួកគេ​បាន​រាយ​សំណាញ់​នៅក្បែរ​ផ្លូវ ក៏​ដាក់​អន្ទាក់ ដើម្បី​ចាប់​ទូលបង្គំ​។ សេឡា


សូម​រក្សា​ទូលបង្គំ​ពី​អង្គប់​ដែល​ពួកគេ​បាន​ដាក់​ដើម្បី​ចាប់​ទូលបង្គំ និង​ពី​អន្ទាក់​របស់​ពួកអ្នកដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​ផង​!


ទូលបង្គំ​ត្រូវបាន​បំភ្លេច​ពី​គំនិត​គេ ដូចជា​មនុស្ស​ស្លាប់ ទូលបង្គំ​បាន​ត្រឡប់ជា ដូច​ភាជនៈ​បាក់បែក​។


ដ្បិត​ពួកគេ​មិន​និយាយ​សន្តិភាព​ឡើយ គឺ​គិតគូរ​ពាក្យ​បោកបញ្ឆោត​ទាស់នឹង​អ្នកដែល​រស់នៅដោយស្ងប់ស្ងៀម​ក្នុង​ស្រុក​វិញ​។


សូមឲ្យ​ពួកដែល​ស្វែងរក​ព្រលឹង​របស់ទូលបង្គំ បាន​អាម៉ាស់មុខ និង​អៀនខ្មាស សូមឲ្យ​ពួកដែល​គិតគូរ​ការអាក្រក់​ទាស់នឹង​ទូលបង្គំ បាន​ថយទៅវិញ ហើយ​ទទួលការអាប់យស​។


ពួក​សត្រូវ​របស់ខ្ញុំ​និយាយ​អាក្រក់​ទាស់នឹង​ខ្ញុំ​ថា​៖ “តើ​ពេលណា​ទើប​វា​ស្លាប់ ហើយ​ឈ្មោះ​របស់វា​បាន​វិនាស​បាត់ទៅ​?”។


ដ្បិត​ជនមិនស្គាល់​បាន​ក្រោកឡើង​ប្រឆាំងនឹង​ទូលបង្គំ មនុស្ស​កាចសាហាវ​បាន​ស្វែងរក​ព្រលឹង​របស់ទូលបង្គំ​; ពួកគេ​មិន​បាន​ដាក់​ព្រះ​នៅមុខ​ពួកគេ​ឡើយ​។ សេឡា


ដ្បិត​ចិត្តឆេះឆួល​ចំពោះ​ដំណាក់​របស់ព្រះអង្គ បាន​ឆេះសន្ធោសន្ធៅ​នៅក្នុង​ទូលបង្គំ ហើយ​សេចក្ដីត្មះតិះដៀល​របស់​ពួកអ្នកដែល​ត្មះតិះដៀល​ព្រះអង្គ បាន​ធ្លាក់​មកលើ​ទូលបង្គំ​។


ភ្នែក​របស់ទូលបង្គំ​បាន​ស្រវាំង​ទៅ​ដោយ​ទុក្ខវេទនា​; ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​ស្រែកហៅ​ព្រះអង្គ​ជា​រៀងរាល់ថ្ងៃ ទូលបង្គំ​បាន​លាត​ដៃ​របស់ទូលបង្គំ​ទៅ​ព្រះអង្គ​!


អស់ទាំង​បងប្អូន​របស់​អ្នកក្រីក្រ​ស្អប់​គាត់​ទៅហើយ ចុះទម្រាំ​មិត្តភក្ដិ​របស់គាត់​វិញ តើ​គេ​ចេញឆ្ងាយ​ពី​គាត់​អម្បាលម៉ាន​ទៅទៀត​! គាត់​អង្វរ​ដោយ​ពាក្យសម្ដី ក៏​ពួកគេ​មិន​ខ្វល់​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម