ចូរនឹកចាំកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គដែលព្រះអង្គបានធ្វើ និងការអស្ចារ្យរបស់ព្រះអង្គ ព្រមទាំងការជំនុំជម្រះពីព្រះឱស្ឋរបស់ព្រះអង្គ
ទំនុកតម្កើង 77:14 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គជាព្រះដែលធ្វើកិច្ចការដ៏អស្ចារ្យ ព្រះអង្គទ្រង់សម្ដែងព្រះចេស្ដារបស់ព្រះអង្គក្នុងចំណោមបណ្ដាជន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គជាព្រះដែលធ្វើការអស្ចារ្យ ព្រះអង្គបានសម្ដែងឲ្យស្គាល់ឫទ្ធានុភាព របស់ព្រះអង្គ នៅកណ្ដាលជាតិសាសន៍នានា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានតែព្រះអង្គទេដែលធ្វើការអស្ចារ្យ ព្រះអង្គបានសម្តែងឫទ្ធានុភាព ឲ្យជាតិសាសន៍នានាឃើញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ជាព្រះដែលធ្វើការយ៉ាងអស្ចារ្យ ទ្រង់បានសំដែងឲ្យស្គាល់ឥទ្ធានុភាពនៃទ្រង់ នៅកណ្តាលអស់ទាំងសាសន៍ អាល់គីតាប មានតែទ្រង់ទេដែលធ្វើការអស្ចារ្យ ទ្រង់បានសំដែងអំណាច ឲ្យជាតិសាសន៍នានាឃើញ។ |
ចូរនឹកចាំកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គដែលព្រះអង្គបានធ្វើ និងការអស្ចារ្យរបស់ព្រះអង្គ ព្រមទាំងការជំនុំជម្រះពីព្រះឱស្ឋរបស់ព្រះអង្គ
យ៉ាងណាមិញ ព្រះអង្គបានសង្គ្រោះពួកគាត់ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ ដើម្បីសម្ដែងព្រះចេស្ដារបស់ព្រះអង្គ។
គឺដល់ព្រះអង្គតែមួយប៉ុណ្ណោះដែលធ្វើកិច្ចការដ៏អស្ចារ្យយ៉ាងធំ ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច!
គឺអ្នកច្រៀងនៅខាងមុខ អ្នកលេងភ្លេងនៅខាងក្រោយ ក៏មានស្ត្រីព្រហ្មចារីវាយក្រាប់នៅក្នុងចំណោមពួកគេដែរ។
សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ាដ៏ជាព្រះ គឺព្រះនៃអ៊ីស្រាអែល; ព្រះអង្គតែមួយប៉ុណ្ណោះ ធ្វើកិច្ចការដ៏អស្ចារ្យ!
ដ្បិតព្រះអង្គទ្រង់ធំឧត្ដម ក៏ធ្វើកិច្ចការដ៏អស្ចារ្យដែរ; ព្រះអង្គតែមួយប៉ុណ្ណោះជាព្រះ!
តើនឡើង! តើនឡើង! ព្រះពាហុរបស់ព្រះយេហូវ៉ាអើយ សូមបំពាក់ឫទ្ធានុភាព! សូមតើនឡើងដូចក្នុងគ្រាពីបុរាណ ក្នុងជំនាន់ដើម។ តើមិនមែនព្រះអង្គទេឬ ដែលកាប់កម្ទេចរ៉ាហាប់ ដែលចាក់ទម្លុះសត្វសមុទ្រធំសម្បើមនោះ?
ព្រះយេហូវ៉ាបានលាត់ព្រះពាហុដ៏វិសុទ្ធរបស់ព្រះអង្គនៅចំពោះភ្នែករបស់ប្រជាជាតិទាំងអស់; អស់ទាំងចុងបំផុតនៃផែនដីនឹងឃើញសេចក្ដីសង្គ្រោះរបស់ព្រះនៃពួកយើង។
ដោយហេតុនេះ យើងចេញសេចក្ដីបង្គាប់ថា អស់ទាំងជាតិសាសន៍ ប្រជាជាតិ និងភាសា ដែលនិយាយពាក្យប្រមាថទាស់នឹងព្រះរបស់សាដ្រាក់ មែសាក់ និងអ័បេឌនេកោ នឹងត្រូវបានកាប់ជាដុំៗ ហើយផ្ទះរបស់ពួកគេនឹងត្រូវបានធ្វើឲ្យទៅជាគំនរលាមក ដ្បិតគ្មានព្រះដទៃណាដែលអាចសង្គ្រោះដូច្នេះបានឡើយ”។
ព្រះអង្គទ្រង់រំដោះ និងសង្គ្រោះ ព្រះអង្គទ្រង់ធ្វើទីសម្គាល់ និងការអស្ចារ្យ នៅលើមេឃ និងនៅលើផែនដី។ គឺព្រះអង្គហើយ ដែលរំដោះដានីយ៉ែលពីក្រញាំតោ”។
ហើយច្រៀងចម្រៀងរបស់ម៉ូសេបាវបម្រើរបស់ព្រះ និងចម្រៀងរបស់កូនចៀមថា៖ “ព្រះអម្ចាស់ដែលជាព្រះដ៏មានព្រះចេស្ដាអើយ កិច្ចការរបស់ព្រះអង្គធំឧត្ដម ហើយអស្ចារ្យណាស់! ព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ មាគ៌ារបស់ព្រះអង្គសុចរិតយុត្តិធម៌ ហើយត្រឹមត្រូវ!