Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 77:14 - អាល់គីតាប

14 មាន​តែ​ទ្រង់​ទេ​ដែល​ធ្វើ​ការ​អស្ចារ្យ ទ្រង់​បាន​សំដែង​អំណាច ឲ្យ​ជាតិ​សាសន៍​នានា​ឃើញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ព្រះអង្គ​ជា​ព្រះ​ដែល​ធ្វើ​កិច្ចការដ៏អស្ចារ្យ ព្រះអង្គ​ទ្រង់​សម្ដែង​ព្រះចេស្ដា​របស់ព្រះអង្គ​ក្នុងចំណោម​បណ្ដាជន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ព្រះ‌អង្គ​ជា​ព្រះ​ដែល​ធ្វើ​ការ​អស្ចារ្យ ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យ​ស្គាល់​ឫទ្ធា‌នុភាព របស់​ព្រះ‌អង្គ នៅ​កណ្ដាល​ជាតិ​សាសន៍នានា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 មាន​តែ​ព្រះអង្គ​ទេ​ដែល​ធ្វើ​ការ​អស្ចារ្យ ព្រះអង្គ​បាន​សម្តែង​ឫទ្ធា‌នុភាព ឲ្យ​ជាតិ​សាសន៍​នានា​ឃើញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ទ្រង់​ជា​ព្រះ​ដែល​ធ្វើ​ការ​យ៉ាង​អស្ចារ្យ ទ្រង់​បាន​សំដែង​ឲ្យ​ស្គាល់​ឥទ្ធា‌នុភាព​នៃ​ទ្រង់ នៅ​កណ្តាល​អស់​ទាំង​សាសន៍

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 77:14
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​នឹក​ដល់​ការ​អស្ចារ្យ​ផ្សេងៗ​ដែល​ទ្រង់​បាន​ធ្វើ ចូរ​នឹក​ដល់​អំណាច និង ការ​ជំនុំ‌ជម្រះ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​សម្រេច។


ក៏​ប៉ុន្តែ ទ្រង់​បាន​សង្គ្រោះ​ពួក​គេ ដោយ​យល់​ដល់​នាម​របស់​ទ្រង់ ដើម្បី​បង្ហាញ​អំណាច​របស់​ទ្រង់។


មាន​តែ​ទ្រង់​ទេ​ដែល​ធ្វើ​ការ​អស្ចារ្យ ដ៏​ឧត្ដុង្គ‌ឧត្ដម​បំផុត ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!


មាន​អ្នក​ចំរៀង​ដើរ​នៅ​ខាង​មុខ និង​អ្នក​ភ្លេង​ដើរ​នៅ​ខាង​ក្រោយ ហើយ​នៅ​កណ្ដាល​មាន​ពួក​យុវ‌នារី នាំ​គ្នា​វាយ​ក្រាប់។


សូម​លើក​តម្កើង​អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ដ្បិត​មាន​តែ​ទ្រង់​ទេ ដែល​សំដែង​ការ​អស្ចារ្យ​ទាំង​នេះ!


ដ្បិត​អុលឡោះ​ដ៏​ឧត្តុង្គ‌ឧត្ដម ទ្រង់​ធ្វើ​ការ​អស្ចារ្យ មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ដែល​ជា​ម្ចាស់។


នៅ​ពេល​អនាគត ប្រសិន​បើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​សួរ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ? ត្រូវ​ឆ្លើយ​ថា: អុលឡោះ‌តាអាឡា​បាន​ប្រើ​អំណាច​ដ៏​ខ្លាំង​ពូកែ​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​ពួក​យើង​ជាប់​ជា​ទាសករ។


អុលឡោះ‌តាអាឡា​អើយ តើ​មាន​អ្វី​អាច​ផ្ទឹម​នឹង​ទ្រង់​បាន? តើ​នរណា​មាន​ភាព​ថ្កុំ‌ថ្កើង​បរិសុទ្ធ​ដូច​ទ្រង់។ ទ្រង់​ជា​ម្ចាស់​គួរ​ឲ្យ​កោត​ស្ញប់‌ស្ញែង គួរ​សរសើរ​តម្កើង ទ្រង់​សំដែង​ទី​សំគាល់​ដ៏​អស្ចារ្យ។


អុលឡោះ‌តាអាឡា​អើយ! ទ្រង់​មាន​អំណាច ដ៏​ថ្កុំ​ថ្កើង​អស្ចារ្យ! ទ្រង់​កំទេច​ខ្មាំង​សត្រូវ​ដោយ​អំណាច​របស់​ទ្រង់។


ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​ក្រោក​ឡើង! សូម​ក្រោក​ឡើង សំដែង​អំណាច! សូម​តើន​ឡើង ដូច​នៅ​ជំនាន់​ដើម! កាល​ពី​បុរាណ អំណាច​ទ្រង់ បាន​ប្រហារ​ស្រុក​អេស៊ីប និង​ចាក់​ទម្លុះ​សត្វ​ដ៏​សំបើម​នោះ។


អុលឡោះ‌តាអាឡា​សំដែង​អំណាច​ដ៏‌វិសុទ្ធ របស់​ទ្រង់​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់​ឃើញ មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី នឹង​ឃើញ​ការ​សង្គ្រោះ​របស់​ម្ចាស់​នៃ​យើង។


ឥឡូវ​នេះ យើង​សុំ​ចេញ​បញ្ជា​ដូច​ត​ទៅ: មនុស្ស​ទាំង​អស់ ទោះ​បី​មក​ពី​ស្រុក​ណា ជាតិ​សាសន៍​អ្វី ហើយ​និយាយ​ភាសា​អ្វី​ក៏​ដោយ ឲ្យ​តែ​ហ៊ាន​និយាយ​ប្រមាថ​អុលឡោះ​ជា​ម្ចាស់​របស់​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ត្រូវ​តែ​ទទួល​ទោស​ដល់​ជីវិត ហើយ​ផ្ទះ​របស់​គេ​នឹង​ត្រូវ​ដុត​ឲ្យ​ទៅ​ជា​ផេះ ដ្បិត​គ្មាន​ព្រះ​ណា​អាច​រំដោះ​មនុស្ស​ដូច​អុលឡោះ​ទេ»។


ទ្រង់​សង្គ្រោះ និង​រំដោះ​មនុស្ស​លោក ទ្រង់​សំដែង​ទី​សំគាល់ និង​ឫទ្ធិ​អំណាច នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី គឺ​ទ្រង់​នេះ​ហើយ​ដែល​បាន​សង្គ្រោះ ដានី‌យ៉ែល​ឲ្យ​រួច​ពី​ក្រញាំ​តោ»។


ហើយ​នាំ​គ្នា​ច្រៀង​ចំរៀង​របស់​ណាពី​ម៉ូសា​ជា​អ្នក​បម្រើ​របស់​អុលឡោះ និង​ចំរៀង​របស់​កូន​ចៀម​ថា៖ «ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​មាន​អំណាច​លើ​អ្វីៗ​ទាំង​អស់​អើយ ស្នា​ដៃ​របស់​ទ្រង់​ប្រសើរ​ឧត្ដម​គួរ​ឲ្យ​កោត​ស្ញប់‌ស្ញែង​ពន់​ពេក​ណាស់! ឱ​ស្តេច​នៃ​ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ មាគ៌ា​របស់​ទ្រង់​សុទ្ធ​តែ​សុចរិត និង​ត្រឹម​ត្រូវ​ទាំង​អស់!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម