បន្ទាប់មក ព្រះពិរោធរបស់ព្រះយេហូវ៉ាបានឆេះឡើងទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គ; ព្រះអង្គក៏ស្អប់ខ្ពើមមរតករបស់ព្រះអង្គ
ទំនុកតម្កើង 74:2 - ព្រះគម្ពីរខ្មែរសាកល សូមនឹកចាំសហគមន៍របស់ព្រះអង្គ ដែលព្រះអង្គបានទិញតាំងពីបុរាណ ជាកុលសម្ព័ន្ធដែលព្រះអង្គបានប្រោសលោះមកធ្វើជាមរតករបស់ព្រះអង្គ; សូមនឹកចាំភ្នំស៊ីយ៉ូនដែលព្រះអង្គគង់នៅផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមនឹកចាំពីក្រុមជំនុំរបស់ព្រះអង្គ ដែលព្រះអង្គបានទិញតាំងពីបុរាណមក ជាអ្នកដែលព្រះអង្គបានលោះ យកមកធ្វើជាកុលសម្ព័ន្ធ នៃមត៌ករបស់ព្រះអង្គ! សូមនឹកចាំពីភ្នំស៊ីយ៉ូន ជាកន្លែងដែលព្រះអង្គបានគង់នៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមកុំបំភ្លេចប្រជារាស្ត្រ ដែលព្រះអង្គបានយកមកធ្វើ ជាកម្មសិទ្ធិរបស់ព្រះអង្គ តាំងពីដើមរៀងមក គឺប្រជារាស្ត្រដែលព្រះអង្គបានលោះ យកមកធ្វើជាកុលសម្ព័ន្ធរបស់ព្រះអង្គផ្ទាល់ សូមកុំបំភ្លេចភ្នំស៊ីយ៉ូន ជាកន្លែងដែលព្រះអង្គគង់នៅនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមនឹកចាំពីពួកជំនុំដែលទ្រង់រើសបាន ពីកាលចាស់បុរាណ ជាពួកដែលទ្រង់បានលោះសំរាប់ជាពូជអំបូរ ដែលទ្រង់នឹងគ្រងជាមរដក គឺភ្នំស៊ីយ៉ូន ជាកន្លែងដែលទ្រង់បានគង់នៅ អាល់គីតាប សូមកុំបំភ្លេចប្រជារាស្ត្រ ដែលទ្រង់បានយកមកធ្វើ ជាកម្មសិទ្ធិរបស់ទ្រង់ តាំងពីដើមរៀងមក គឺប្រជារាស្ត្រដែលទ្រង់បានលោះ យកមកធ្វើជាកុលសម្ព័ន្ធរបស់ទ្រង់ផ្ទាល់ សូមកុំបំភ្លេចភ្នំស៊ីយ៉ូន ជាកន្លែងដែលទ្រង់នៅនោះឡើយ។ |
បន្ទាប់មក ព្រះពិរោធរបស់ព្រះយេហូវ៉ាបានឆេះឡើងទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គ; ព្រះអង្គក៏ស្អប់ខ្ពើមមរតករបស់ព្រះអង្គ
ដ្បិតព្រះយេហូវ៉ាបានជ្រើសរើសយ៉ាកុបសម្រាប់អង្គទ្រង់ ព្រះអង្គបានជ្រើសរើសអ៊ីស្រាអែលជាកម្មសិទ្ធិដ៏មានតម្លៃរបស់អង្គទ្រង់។
មានពរហើយ ប្រជាជាតិដែលព្រះយេហូវ៉ាជាព្រះរបស់ខ្លួន ជាប្រជារាស្ត្រដែលព្រះអង្គបានជ្រើសរើសទុកជាមរតករបស់អង្គទ្រង់!
ភ្នំមានកំពូលច្រើនអើយ ហេតុអ្វីបានជាពួកអ្នកសម្លឹងមើលទៅភ្នំដែលព្រះសព្វព្រះហឫទ័យគង់នៅ ដោយច្រណែនដូច្នេះ? ជាការពិត ព្រះយេហូវ៉ានឹងគង់នៅជាដរាប។
ព្រះអង្គបានប្រោសលោះប្រជារាស្ត្ររបស់ព្រះអង្គដោយព្រះពាហុ គឺកូនចៅរបស់យ៉ាកុប និងយ៉ូសែប។ សេឡា
ចូរច្រៀងសរសើរតម្កើងព្រះយេហូវ៉ាដែលគង់លើបល្ល័ង្កនៅស៊ីយ៉ូន ចូរប្រកាសអំពីកិច្ចការរបស់ព្រះអង្គនៅក្នុងចំណោមបណ្ដាជន
ដ្បិតព្រះអង្គដែលរកយុត្តិធម៌ឲ្យឈាម ព្រះអង្គទ្រង់នឹកចាំអំពីអ្នកទាំងនោះជានិច្ច ព្រះអង្គមិនភ្លេចសម្រែករបស់មនុស្សតូចទាបឡើយ។
ដ្បិតព្រះយេហូវ៉ាមិនចាកចោលប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គមិនបោះបង់ចោលមរតករបស់ព្រះអង្គឡើយ;
រីឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសលោះ នឹងត្រឡប់មកវិញ ហើយចូលមកស៊ីយ៉ូនដោយសម្រែកហ៊ោសប្បាយ ទាំងមានអំណរដ៏អស់កល្បពាក់នៅលើក្បាលរបស់ពួកគេ។ សេចក្ដីរីករាយ និងអំណរនឹងតាមពួកគេទាន់ ហើយទុក្ខព្រួយ និងការថ្ងូរនឹងរត់បាត់ទៅ។
គេនឹងហៅពួកគេថា ‘ប្រជារាស្ត្រដ៏វិសុទ្ធដែលត្រូវព្រះយេហូវ៉ាប្រោសលោះ’ រីឯអ្នកក៏ត្រូវគេហៅថា ‘ទីក្រុងដែលត្រូវគេស្វែងរក ដែលមិនត្រូវបានបោះបង់ចោល’”៕
យេរូសាឡិមអើយ យើងបានដាក់អ្នកយាមនៅលើកំពែងរបស់អ្នក ពួកគេមិនដែលនៅស្ងៀមទេ គឺរៀងរាល់ថ្ងៃ និងរៀងរាល់យប់។ អ្នករាល់គ្នាដែលរំលឹកគេអំពីព្រះយេហូវ៉ាអើយ កុំនៅស្ងាត់ឡើយ
ព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាព្រះអង្គទ្រង់ធ្វើឲ្យយើងខ្ញុំវង្វេងចេញពីមាគ៌ារបស់ព្រះអង្គ ក៏ធ្វើឲ្យចិត្តរបស់យើងខ្ញុំរឹងរូសគ្មានការកោតខ្លាចដល់ព្រះអង្គដូច្នេះ? សូមព្រះអង្គយាងត្រឡប់មកវិញដោយយល់ដល់បាវបម្រើរបស់ព្រះអង្គ ដែលជាកុលសម្ព័ន្ធនៃមរតករបស់ព្រះអង្គផង!
នៅក្នុងគ្រប់ទាំងទុក្ខវេទនារបស់ពួកគេ ព្រះអង្គក៏រងទុក្ខវេទនាដែរ ហើយទូតសួគ៌ដែលនៅចំពោះព្រះអង្គ បានសង្គ្រោះពួកគេ។ ព្រះអង្គបានប្រោសលោះពួកគេដោយសេចក្ដីស្រឡាញ់ និងដោយព្រះហឫទ័យអាណិតអាសូររបស់ព្រះអង្គ ព្រះអង្គបានលើកពួកគេ ក៏បីពួកគេក្នុងអស់ទាំងថ្ងៃពីបុរាណ។
ចូរប្រយ័ត្នខ្លួន ហើយយកចិត្តទុកដាក់ចំពោះហ្វូងចៀមទាំងមូលដែលព្រះវិញ្ញាណដ៏វិសុទ្ធបានតំាងអ្នករាល់គ្នាជាអ្នកមើលខុសត្រូវ ដើម្បីឲ្យឃ្វាលក្រុមជំនុំរបស់ព្រះ ដែលព្រះអង្គបានលោះដោយព្រះលោហិតរបស់ព្រះអង្គផ្ទាល់។
ព្រះអង្គបានថ្វាយអង្គទ្រង់ជំនួសយើង ដើម្បីប្រោសលោះយើងពីការឥតច្បាប់គ្រប់បែបយ៉ាង ហើយជម្រះប្រជារាស្ត្រមួយដែលជ្រើសរើសទុកជាពិសេសសម្រាប់ព្រះអង្គផ្ទាល់ ជាអ្នកស៊ប់ខាងកិច្ចការដ៏ប្រសើរ។
អ្នកទាំងនោះច្រៀងចម្រៀងថ្មីមួយថា៖ “ព្រះអង្គស័ក្ដិសមនឹងយកក្រាំង ហើយបកត្រាទាំងនោះចេញ ដ្បិតព្រះអង្គត្រូវគេធ្វើគុត ហើយបានប្រោសលោះមនុស្សសម្រាប់ព្រះ ពីគ្រប់ទាំងពូជសាសន៍ ភាសា ជនជាតិ និងប្រជាជាតិ ដោយព្រះលោហិតរបស់ព្រះអង្គ