Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 74:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 សូម​នឹក​ចាំ​ពី​ពួក​ជំនុំ​ដែល​ទ្រង់​រើស​បាន ពី​កាល​ចាស់​បុរាណ ជា​ពួក​ដែល​ទ្រង់​បាន​លោះ​សំរាប់​ជា​ពូជ​អំបូរ ដែល​ទ្រង់​នឹង​គ្រង​ជា​មរដក គឺ​ភ្នំ​ស៊ីយ៉ូន ជា​កន្លែង​ដែល​ទ្រង់​បាន​គង់​នៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 សូម​នឹកចាំ​សហគមន៍​របស់ព្រះអង្គ ដែល​ព្រះអង្គ​បាន​ទិញ​តាំងពីបុរាណ ជា​កុលសម្ព័ន្ធ​ដែល​ព្រះអង្គ​បាន​ប្រោសលោះ​មកធ្វើជា​មរតក​របស់ព្រះអង្គ​; សូម​នឹកចាំ​ភ្នំ​ស៊ីយ៉ូន​ដែល​ព្រះអង្គ​គង់នៅ​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 សូម​នឹក​ចាំ​ពី​ក្រុម​ជំនុំ​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​ទិញ​តាំង​ពី​បុរាណមក ជា​អ្នក​ដែល​ព្រះ‌អង្គ​បាន​លោះ យក​មក​ធ្វើ​ជាកុលសម្ព័ន្ធ នៃ​មត៌ក​របស់​ព្រះ‌អង្គ! សូម​នឹក​ចាំ​ពី​ភ្នំ​ស៊ីយ៉ូន ជា​កន្លែង​ដែលព្រះ‌អង្គ​បាន​គង់​នៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 សូម​កុំ​បំភ្លេច​ប្រជា‌រាស្ត្រ ដែល​ព្រះអង្គ​បាន​យក​មក​ធ្វើ ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ តាំង​ពី​ដើម​រៀង​មក គឺ​ប្រជា‌រាស្ត្រ​ដែល​ព្រះអង្គ​បាន​លោះ យក​មក​ធ្វើ​ជា​កុល‌សម្ព័ន្ធ​របស់​ព្រះអង្គ​ផ្ទាល់ សូម​កុំ​បំភ្លេច​ភ្នំ​ស៊ីយ៉ូន ជា​កន្លែង​ដែល​ព្រះអង្គ​គង់​នៅ​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 សូម​កុំ​បំភ្លេច​ប្រជា‌រាស្ត្រ​ ដែល​ទ្រង់​បាន​យក​មក​ធ្វើ ជា​កម្មសិទ្ធិ​របស់​ទ្រង់ តាំង​ពី​ដើម​រៀង​មក គឺ​ប្រជា‌រាស្ត្រ​ដែល​ទ្រង់​បាន​លោះ យក​មក​ធ្វើ​ជា​កុល‌សម្ព័ន្ធ​របស់​ទ្រង់​ផ្ទាល់ សូម​កុំ​បំភ្លេច​ភ្នំ​ស៊ីយ៉ូន ជា​កន្លែង​ដែល​ទ្រង់​នៅ​នោះ​ឡើយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 74:2
27 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ ហេតុ​នោះ​បាន​ជា​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា បាន​ឆួល​ឡើង​ទាស់​នឹង​រាស្ត្រ​ទ្រង់ ហើយ​ទ្រង់​ក៏​ស្អប់​ខ្ពើម​ពួក​ដែល​ជា​មរដក​របស់​ទ្រង់​វិញ


ព្រោះ​ព្រះ‌យេហូវ៉ា​បាន​រើស​យ៉ាកុប ទុក​សំរាប់​ទ្រង់ គឺ​អ៊ីស្រាអែល ឲ្យ​បាន​ដាច់​ជា​របស់​ផង​ទ្រង់


មាន​ពរ​ហើយ នគរ​ណា​ដែល​យក​ព្រះ‌យេហូវ៉ា​ទុក​ជា ព្រះ​របស់​ខ្លួន គឺ​ជាសាសន៍​ដែល​ទ្រង់​បាន​រើស ទុក​ជា​មរដក​របស់​ទ្រង់


ឱ​ភ្នំ​ដ៏​មាន​កំពូល​ខ្ពស់​អើយ ហេតុ​អ្វី​បាន​ជា​មើល ដោយ​ច្រណែន ដល់​ភ្នំ​ដែល​ព្រះ​សព្វ​ព្រះ‌ហឫទ័យ​យក​ជា​ទី​លំនៅ​ដូច្នេះ អើ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​គង់​នៅ​ភ្នំ​នោះ​អស់‌កល្ប‌ជានិច្ច


ទ្រង់​បាន​ប្រោស​បណ្តា​រាស្ត្រ​ឲ្យ​រួច ដោយ​ព្រះ‌ហស្ត​របស់​ទ្រង់ គឺ​ជា​ពួក​កូន​ចៅ​យ៉ាកុប នឹង​យ៉ូសែប​ផង។ –បង្អង់


ចូរ​ច្រៀង​ទំនុក​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​គង់​នៅ​ក្រុង​ស៊ីយ៉ូន​ចុះ ចូរ​ថ្លែង​ប្រាប់​ពី​ការ​នៃ​ទ្រង់ នៅ​ក្នុង​ចំណោម​បណ្តាជន​ផង


ដ្បិត​កាល​ណា​ទ្រង់​ស៊ើប​សួរ​ពី​ឈាម នោះ​ទ្រង់​នឹង​នឹក​ចាំ​ពី​ពួក​អ្នក​ទាំង​នោះ ទ្រង់​មិន​ដែល​ភ្លេច​សំរែក​របស់​ពួក​មនុស្ស​ក្រីក្រ​ឡើ​យ


ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​មិន​ចោល​រាស្ត្រ​ទ្រង់​ឡើយ ក៏​មិន​លះ‌បង់​មរដក​ទ្រង់​ដែរ


ដោយ‌សារ​សេចក្ដី​សប្បុរស​របស់​ទ្រង់ នោះ​ទ្រង់​បាន​នាំ​រាស្ត្រ​ដែល​ទ្រង់​លោះ គឺ​បាន​នាំ​គេ​ទៅ​ដល់​ទី​លំនៅ​បរិសុទ្ធ​របស់​ទ្រង់ ដោយ​ព្រះ‌បារមី


សេចក្ដី​ស្ញែង‌ខ្លាច​នឹង​សេចក្ដី​ថប់​បារម្ភ​ក៏​គ្រប​សង្កត់​លើ​គេ​ទាំង​អស់ គេ​បាន​ទៅ​ជា​គ ដូច​ជា​ថ្ម ដោយ‌សារ​អំណាច​ព្រះ‌ហស្ត​ទ្រង់ ទាល់​តែ​រាស្ត្រ​ទ្រង់​បាន​ទៅ​ហួស ឱ​ព្រះ‌យេហូវ៉ា គឺ​ទាល់​តែ​រាស្ត្រ​ដែល​ទ្រង់​បាន​លោះ​បាន​ទៅ​បាត់​ហើយ


ឯ​ពួក​អ្នក​ប្រោស​លោះ​របស់​ព្រះ‌យេហូវ៉ា គេ​នឹង​វិល​មក​វិញ ហើយ​មក​ដល់​ក្រុង​ស៊ីយ៉ូន​ដោយ​ច្រៀង​ចំរៀង គេ​នឹង​មាន​សេចក្ដី​អំណរ​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច​ពាក់​លើ​ក្បាល គេ​នឹង​ទទួល​បាន​សេចក្ដី​រីក‌រាយ នឹង​សេចក្ដី​អំណរ ឯ​សេចក្ដី​ទុក្ខ​ព្រួយនឹង​ដំងូរ នោះ​នឹង​ខ្ចាត់​បាត់​ទៅ។


គេ​នឹង​ហៅ​ពួក​នោះ​ថា ជា​ជន‌ជាតិ​បរិសុទ្ធ គឺ​ជា​ពួក​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​លោះ នោះ​ឯង​នឹង​បាន​ហៅ​ថា ទី​ក្រុង​ដែល​គេ​ស្វែង​រក ជា​ទី​ក្រុង​ដែល​មិន​ត្រូវ​បង់​ចោល​ឡើយ។


ឱ​ក្រុង​យេរូ‌សាឡិម​អើយ អញ​បាន​ដាក់​ពួក​យាម​ល្បាត​នៅ​លើ​កំផែង​ឯង​ហើយ គេ​នឹង​មិន​នៅ​មាត់​ស្ងៀម ទោះ​យប់ឬ​ថ្ងៃ​ផង ឯង​រាល់​គ្នា​ដែល​ជា​អ្នក​រំឭក​ព្រះ‌យេហូវ៉ា​អើយ កុំ​ឲ្យ​នៅ​ស្ងៀម​ឡើយ


ឱ​ព្រះ‌យេហូវ៉ា​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ធ្វើ​ឲ្យ​យើង​ខ្ញុំ​វង្វេង​ចេញ​ពី​ផ្លូវ​របស់​ទ្រង់ ហើយ​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​រឹង‌ទទឹង​ចំពោះ​សេចក្ដី​កោត‌ខ្លាច​ដល់​ទ្រង់​ដូច្នេះ សូម​ទ្រង់​វិល​មក​វិញ ដោយ​យល់​ដល់​ពួក​អ្នក​បំរើ​របស់​ទ្រង់ គឺ​ជា​ពូជ​អំបូរ​ទាំង​ប៉ុន្មាន​នៃ​មរដក​របស់​ទ្រង់


ក្នុង​គ្រប់​ទាំង​សេចក្ដី​ទុក្ខ​វេទនា​របស់​គេ នោះ​ទ្រង់​ក៏​រង​ទុក្ខ​ដែរ ហើយ​ទេវតា​ដែល​នៅ​ចំពោះ​ទ្រង់​បាន​សង្គ្រោះ​គេ ទ្រង់​បាន​ប្រោស​លោះ​គេ ដោយ​សេចក្ដី​ស្រឡាញ់ នឹង​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់ កាល​ពី​ចាស់​បុរាណ ទ្រង់​បាន​លើក​គេ​បី​ទៅ​ជា​ដរាប។


ឯ​ព្រះ​របស់​ពួក​យ៉ាកុប​មិន​មែន​ដូច​វា​ទេ គឺ​ទ្រង់​ដែល​បាន​បង្កើត​របស់​សព្វ​សារពើ​វិញ ហើយ​សាសន៍​អ៊ីស្រាអែល ជា​ពូជ​អំបូរ​ដែល​ជា​មរដក​របស់​ទ្រង់ ព្រះ‌នាម​ទ្រង់ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


ឯ​ចំណែក​របស់​ពួក​យ៉ាកុប មិន​មែន​ដូច្នោះ​ទេ ដ្បិត​គឺ​ទ្រង់​ដែល​ជប​សូន​របស់​សព្វ​សារពើ ហើយ​សាសន៍​អ៊ីស្រាអែល​ជា​ពូជ​អំបូរ​ដែល​ជា​មរដក​របស់​ទ្រង់ ព្រះ‌នាម​ទ្រង់ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត​ខ្លួន ហើយ​ខំ​ថែ​រក្សា​ហ្វូង​សិស្ស ដែល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​តាំង​អ្នក​រាល់​គ្នា ឲ្យ​ធ្វើ​ជា​អ្នក​គង្វាល​ដល់​គេ ដើម្បី​ឲ្យ​បាន​ឃ្វាល​ពួក​ជំនុំ​របស់​ព្រះ‌អម្ចាស់ ដែល​ទ្រង់​បាន​ទិញ​ដោយ​ព្រះ‌លោហិត​ព្រះ‌អង្គ​ទ្រង់​ចុះ


ដ្បិត​កេរ្តិ៍‌អាករ​របស់​ព្រះ‌យេហូវ៉ា នោះ​គឺ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​យ៉ាកុប​ជា​ចំណែក​មរដក​ទ្រង់


តែ​ព្រះ‌យេហូវ៉ា​បាន​នាំ​យក​ឯង ចេញ​ពី​គុក​រំលាយ​ដែក​នៅ​ស្រុក​អេស៊ីព្ទ​មក ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​រាស្ត្រ​ដ៏​ជា​មរដក​ទ្រង់ ដូច​ជា​សព្វ​ថ្ងៃ​នេះ។


ហើយ​អញ​ក៏​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ‌អម្ចាស់​អើយ សូម​កុំ​បំផ្លាញ​បណ្តាជន​នេះ​ដ៏​ជា​មរដក​របស់​ទ្រង់ ដែល​ទ្រង់​បាន​លោះ​ដោយ​ឫទ្ធិ‌បារមី​ទ្រង់ ហើយ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា​នោះ​ឡើយ


ប៉ុន្តែ គេ​ជា​រាស្ត្រ ហើយ​ជា​មរដក​របស់​ផង​ទ្រង់ ដែល​ទ្រង់​បាន​នាំ​ចេញ​មក ដោយ‌សារ​ព្រះ‌ចេស្តា​ដ៏​ធំ ហើយ​ដោយ​ព្រះ‌ពាហុ​លើក​សំរេច​ហើយ។


ដែល​ទ្រង់​បាន​ថ្វាយ​ព្រះ‌អង្គ​ទ្រង់​ជំនួស​យើង​រាល់​គ្នា ដើម្បី​នឹង​លោះ​យើង​ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្ដី​ទទឹង​ច្បាប់ ហើយ​នឹង​សំអាត​មនុស្ស​១​ពួក ទុក​ដាច់​ជា​រាស្ត្រ​របស់​ផង​ទ្រង់ ដែល​ឧស្សាហ៍​ធ្វើ​ការ​ល្អ


ពួក​ទាំង​នោះ​ក៏​ច្រៀង​ទំនុក​១​ថ្មី​ថា ទ្រង់​គួរ​នឹង​យក​ក្រាំង​នេះ ហើយ​នឹង​បក​ត្រា​ផង ដ្បិត​ទ្រង់​បាន​ត្រូវ​គេ​ធ្វើ​គុត ហើយ​ទ្រង់​បាន​លោះ​យើង​រាល់​គ្នា ដោយ​ព្រះ‌លោហិត​ទ្រង់ ចេញ​ពី​គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ភាសា គ្រប់​នគរ ហើយ​ពី​គ្រប់​ទាំង​សាសន៍ ថ្វាយ​ដល់​ព្រះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម