សូមឲ្យពួកគេថ្វាយយញ្ញបូជានៃការអរព្រះគុណ ហើយថ្លែងអំពីស្នាព្រះហស្តរបស់ព្រះអង្គ ដោយសម្រែកហ៊ោសប្បាយ!
ទំនុកតម្កើង 73:28 - ព្រះគម្ពីរខ្មែរសាកល រីឯទូលបង្គំវិញ ការដែលចូលទៅជិតព្រះ គឺជាការល្អសម្រាប់ទូលបង្គំ; ទូលបង្គំបានយកព្រះអម្ចាស់នៃទូលបង្គំ គឺព្រះយេហូវ៉ាជាជម្រករបស់ទូលបង្គំ ដើម្បីប្រកាសអស់ទាំងកិច្ចការរបស់ព្រះអង្គ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯទូលបង្គំវិញ ជាការប្រពៃណាស់ ដែលទូលបង្គំបាននៅជិតព្រះ ទូលបង្គំបានយកព្រះអម្ចាស់យេហូវ៉ា ជាទីជ្រកកោន ដើម្បីឲ្យទូលបង្គំបានថ្លែងប្រាប់ ពីកិច្ចការទាំងប៉ុន្មានរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯទូលបង្គំវិញ ទូលបង្គំមានសុភមង្គល តែនៅពេលណាទូលបង្គំ នៅជាមួយព្រះអង្គប៉ុណ្ណោះ ឱព្រះជាអម្ចាស់អើយ ទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ ទូលបង្គំនឹងប្រកាសអំពីស្នាព្រះហស្ដ ទាំងប៉ុន្មានរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯទូលបង្គំ ដែលទូលបង្គំចូលទៅជិតព្រះ នោះជាការល្អដល់ទូលបង្គំ ទូលបង្គំបានយកព្រះអម្ចាស់យេហូវ៉ាទុកជាទីពឹងហើយ ដើម្បីឲ្យបានថ្លែងប្រាប់ពីអស់ទាំងការរបស់ទ្រង់។ អាល់គីតាប រីឯខ្ញុំវិញ ខ្ញុំមានសុភមង្គល តែនៅពេលណាខ្ញុំ នៅជាមួយទ្រង់ប៉ុណ្ណោះ ឱអុលឡោះតាអាឡាជាម្ចាស់អើយ ខ្ញុំផ្ញើជីវិតលើទ្រង់ហើយ ខ្ញុំនឹងប្រកាសអំពីស្នាដៃ ទាំងប៉ុន្មានរបស់ទ្រង់។ |
សូមឲ្យពួកគេថ្វាយយញ្ញបូជានៃការអរព្រះគុណ ហើយថ្លែងអំពីស្នាព្រះហស្តរបស់ព្រះអង្គ ដោយសម្រែកហ៊ោសប្បាយ!
ព្រលឹងរបស់ខ្ញុំអើយ ចូរត្រឡប់ទៅទីសម្រាករបស់អ្នកវិញចុះ ដ្បិតព្រះយេហូវ៉ាបានប្រព្រឹត្តយ៉ាងសប្បុរសដល់អ្នក!
អ្នករាល់គ្នាបង្អាប់ដំបូន្មានរបស់មនុស្សទ័លក្រ ដោយព្រោះព្រះយេហូវ៉ាជាជម្រករបស់ពួកគេ។
ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ កិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានធ្វើ និងគម្រោងរបស់ព្រះអង្គសម្រាប់យើងខ្ញុំ មានច្រើនណាស់ គ្មានអ្នកណាអាចប្រៀបផ្ទឹមនឹងព្រះអង្គបានឡើយ; ទោះបីជាទូលបង្គំប្រកាស ហើយរៀបរាប់ក៏ដោយ ក៏វាច្រើនហួសនឹងថ្លែង!
មានពរហើយ អ្នកដែលព្រះអង្គជ្រើសរើស ហើយនាំមកជិត ដើម្បីឲ្យគេរស់នៅទីធ្លារបស់ព្រះអង្គ! យើងខ្ញុំនឹងស្កប់ចិត្តដោយសេចក្ដីល្អនៃដំណាក់របស់ព្រះអង្គ ជាភាពវិសុទ្ធនៃព្រះវិហាររបស់ព្រះអង្គ។
ចូរមកស្ដាប់ចុះ អស់អ្នកដែលកោតខ្លាចព្រះអើយ! ខ្ញុំនឹងថ្លែងអ្វីដែលព្រះអង្គបានធ្វើសម្រាប់ព្រលឹងរបស់ខ្ញុំ។
មាត់របស់ទូលបង្គំនឹងថ្លែងសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គ និងសេចក្ដីសង្គ្រោះរបស់ព្រះអង្គវាល់ព្រឹកវាល់ល្ងាច ទោះបីជាទូលបង្គំមិនដឹងចំនួនក៏ដោយ។
ឱព្រះអើយ ព្រះអង្គបានបង្រៀនទូលបង្គំតាំងពីយុវវ័យរបស់ទូលបង្គំមកម្ល៉េះ! រហូតដល់ឥឡូវនេះ ទូលបង្គំប្រកាសកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ។
អណ្ដាតរបស់ទូលបង្គំក៏នឹងថ្លែងសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គវាល់ព្រឹកវាល់ល្ងាច ដ្បិតអ្នកដែលរកធ្វើទុក្ខទូលបង្គំ នឹងអាម៉ាស់មុខ ហើយទទួលការអាប់យស៕
ជាការពិត មួយថ្ងៃនៅក្នុងទីធ្លារបស់ព្រះអង្គ ប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀត; ទូលបង្គំស៊ូធ្វើជាអ្នកយាមទ្វារនៅដំណាក់របស់ព្រះនៃទូលបង្គំ ជាជាងរស់នៅក្នុងរោងរបស់មនុស្សអាក្រក់។
ចូរចូលទៅជិតព្រះ នោះព្រះអង្គនឹងចូលមកជិតអ្នករាល់គ្នាដែរ។ ពួកមនុស្សបាបអើយ ចូរលាងដៃរបស់អ្នករាល់គ្នាឲ្យស្អាតចុះ! ពួកមនុស្សមានចិត្តពីរអើយ ចូរជម្រះចិត្តរបស់អ្នករាល់គ្នាឲ្យបរិសុទ្ធចុះ!
ដ្បិតព្រះគ្រីស្ទបានរងទុក្ខម្ដងដើម្បីប្រោសលោះបាប គឺអ្នកសុចរិតបានជំនួសអ្នកទុច្ចរិត ដើម្បីឲ្យព្រះអង្គនាំអ្នករាល់គ្នាទៅឯព្រះ។ ព្រះគ្រីស្ទត្រូវគេធ្វើគុតខាងសាច់ឈាម ប៉ុន្តែមានព្រះជន្មរស់ឡើងវិញខាងវិញ្ញាណ។