Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 118:17 - ព្រះគម្ពីរខ្មែរសាកល

17 ខ្ញុំ​នឹង​មិន​ស្លាប់​ឡើយ គឺ​ខ្ញុំ​នឹង​មានជីវិតរស់ ហើយ​ថ្លែង​កិច្ចការ​របស់​ព្រះយេហូវ៉ា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ៙ ខ្ញុំ​នឹង​មិន​ស្លាប់​ទេ គឺ​ខ្ញុំនឹង​រស់​នៅ ហើយរៀប​រាប់​អំពី​ស្នាព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ខ្ញុំ​នឹង​មាន​ជីវិត ខ្ញុំ​នឹង​មិន​ស្លាប់​ឡើយ ហើយ​ខ្ញុំ​នឹង​រៀប​រាប់​អំពី ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ៙ ខ្ញុំ​នឹង​មិន​ស្លាប់​ទេ គឺ​នឹង​រស់​នៅ​វិញ ហើយ​ខ្ញុំ​នឹង​ប្រកាស​ពី​អស់​ទាំង​ស្នាដៃ​នៃ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ខ្ញុំ​នឹង​មាន​ជីវិត ខ្ញុំ​នឹង​មិន​ស្លាប់​ឡើយ ហើយ​ខ្ញុំ​នឹង​រៀប​រាប់​អំពី ស្នា‌ដៃ​របស់​អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 118:17
13 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​ពួកគេ​ថ្វាយ​យញ្ញបូជា​នៃ​ការអរព្រះគុណ ហើយ​ថ្លែង​អំពី​ស្នាព្រះហស្ត​របស់ព្រះអង្គ ដោយ​សម្រែកហ៊ោសប្បាយ​!


ដោយ​បបូរមាត់​របស់ទូលបង្គំ ទូលបង្គំ​បាន​ប្រកាស​អស់ទាំង​ច្បាប់​ពី​ព្រះឱស្ឋ​របស់ព្រះអង្គ​។


ជំនាន់​មួយ​នឹង​សរសើរ​កិច្ចការ​របស់ព្រះអង្គ​ដល់​ជំនាន់​មួយទៀត ហើយ​ប្រកាស​កិច្ចការដ៏មានព្រះចេស្ដា​របស់ព្រះអង្គ​។


ទូលបង្គំ​មិន​បាន​លាក់បាំង​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​នៅ​ក្នុងចិត្ត​ទូលបង្គំ​ទេ ទូលបង្គំ​បាន​រៀបរាប់​អំពី​សេចក្ដីស្មោះត្រង់ និង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ ទូលបង្គំ​មិន​បាន​លាក់​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​ពី​អង្គប្រជុំ​ដ៏ធំ​ឡើយ​។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ កិច្ចការដ៏អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ និង​គម្រោង​របស់ព្រះអង្គ​សម្រាប់​យើងខ្ញុំ មាន​ច្រើន​ណាស់ គ្មានអ្នកណា​អាច​ប្រៀបផ្ទឹម​នឹង​ព្រះអង្គ​បាន​ឡើយ​; ទោះបីជា​ទូលបង្គំ​ប្រកាស ហើយ​រៀបរាប់​ក៏ដោយ ក៏​វា​ច្រើន​ហួស​នឹង​ថ្លែង​!


ដ្បិត​ក្នុង​មរណភាព គ្មាន​ការនឹកចាំ​អំពី​ព្រះអង្គ​ឡើយ នៅ​ស្ថានមនុស្សស្លាប់ តើ​នរណា​នឹង​អរព្រះគុណ​ដល់​ព្រះអង្គ​?


រីឯ​ទូលបង្គំ​វិញ ការដែលចូលទៅជិត​ព្រះ គឺជាការ​ល្អ​សម្រាប់​ទូលបង្គំ​; ទូលបង្គំ​បាន​យក​ព្រះអម្ចាស់​នៃទូលបង្គំ គឺ​ព្រះយេហូវ៉ា​ជា​ជម្រក​របស់ទូលបង្គំ ដើម្បី​ប្រកាស​អស់ទាំង​កិច្ចការ​របស់ព្រះអង្គ​៕


ព្រះយេស៊ូវ​ទ្រង់​ឮ​ដូច្នេះ ក៏​មានបន្ទូលថា​៖“ជំងឺ​នេះ​មិន​ដល់​សេចក្ដីស្លាប់​ទេ គឺ​សម្រាប់​សិរីរុងរឿង​របស់​ព្រះ​វិញ ដើម្បីឲ្យ​ព្រះបុត្រារបស់ព្រះ​បាន​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​តាមរយៈ​ការនេះ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម