Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 71:15 - ព្រះគម្ពីរខ្មែរសាកល

15 មាត់​របស់ទូលបង្គំ​នឹង​ថ្លែង​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ និង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​វាល់ព្រឹកវាល់ល្ងាច ទោះបីជា​ទូលបង្គំ​មិន​ដឹង​ចំនួន​ក៏ដោយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 មាត់​ទូល‌បង្គំ​នឹង​ថ្លែង​ប្រាប់​ពី​កិច្ច​ការ​ដ៏​សុចរិត និង​ពី​កិច្ច​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ​ដរាប​រាល់​ថ្ងៃ ដ្បិត​កិច្ច​ការ​នោះ​មាន​ចំនួន​ច្រើនឥត​គណនា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ជា​រៀង​រាល់​ថ្ងៃ ទូលបង្គំ​នឹង​ថ្លែង​រៀប​រាប់​អំពី​សេចក្ដី​សុចរិត និង​ការ​សង្គ្រោះ​របស់​ព្រះអង្គ ដែល​មាន​ចំនួន ដ៏​ច្រើន​ឥត​គណនា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 មាត់​ទូលបង្គំ​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី​សុចរិត នឹង​ពី​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​ជា​ដរាប​រាល់​ថ្ងៃ ពី​ព្រោះ​ទូលបង្គំ​មិន​ដឹង​ជា​មាន​ចំនួន​ប៉ុន្មាន​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​នឹង​ថ្លែង​រៀប​រាប់​អំពី​សេចក្ដី​សុចរិត និង​ការ​សង្គ្រោះ​របស់​ទ្រង់ ដែល​មាន​ចំនួន ដ៏​ច្រើន​ឥត​គណនា។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 71:15
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​នឹង​ថ្វាយពរ​ព្រះអង្គ​ជា​រៀងរាល់ថ្ងៃ ទូលបង្គំ​នឹង​សរសើរតម្កើង​ព្រះនាម​របស់ព្រះអង្គ ជារៀងរហូតអស់កល្បជានិច្ច​!


ដើម្បីឲ្យ​ព្រលឹង​របស់ទូលបង្គំ​បាន​ច្រៀងសរសើរតម្កើង​ព្រះអង្គ គឺ​មិន​នៅស្ងៀម​ឡើយ​។ ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​ជារៀងរហូត​!​៕


អណ្ដាត​របស់ទូលបង្គំ​នឹង​ថ្លែង​អំពី​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ ហើយ​សរសើរតម្កើង​ព្រះអង្គ​វាល់ព្រឹកវាល់ល្ងាច​!​៕


ដ្បិត​ការអាក្រក់​ច្រើនឥតគណនា​បាន​រុំព័ទ្ធ​ជុំវិញ​ទូលបង្គំ អំពើទុច្ចរិត​របស់ទូលបង្គំ​បាន​តាម​ទូលបង្គំ​ទាន់​ហើយ បានជា​ទូលបង្គំ​មិនអាច​មើលឃើញ​ឡើយ​; វា​ច្រើន​ជាង​សក់​ក្បាល​ទូលបង្គំ​ទៅទៀត ហើយ​ស្មារតី​ទូលបង្គំ​បាន​បោះបង់​ទូលបង្គំ​ចោល​ហើយ​។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ កិច្ចការដ៏អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ និង​គម្រោង​របស់ព្រះអង្គ​សម្រាប់​យើងខ្ញុំ មាន​ច្រើន​ណាស់ គ្មានអ្នកណា​អាច​ប្រៀបផ្ទឹម​នឹង​ព្រះអង្គ​បាន​ឡើយ​; ទោះបីជា​ទូលបង្គំ​ប្រកាស ហើយ​រៀបរាប់​ក៏ដោយ ក៏​វា​ច្រើន​ហួស​នឹង​ថ្លែង​!


ព្រះអង្គ​មិន​សព្វព្រះហឫទ័យ​នឹង​យញ្ញបូជា និង​តង្វាយ​ទេ ព្រះអង្គ​មិន​ទាមទារ​តង្វាយដុត និង​តង្វាយលោះបាប​ទេ ព្រះអង្គ​បាន​បើក​ត្រចៀក​ឲ្យ​ទូលបង្គំ


ជាការពិត ព្រះអង្គ​មិន​សព្វព្រះហឫទ័យ​នឹង​យញ្ញបូជា​ឡើយ បើមិនដូច្នោះទេ ម្ល៉េះសម​ទូលបង្គំ​បាន​ថ្វាយ​ហើយ​; ព្រះអង្គ​ក៏មិន​សព្វព្រះហឫទ័យ​នឹង​តង្វាយដុត​ដែរ​។


អណ្ដាត​របស់ទូលបង្គំ​ក៏​នឹង​ថ្លែង​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​វាល់ព្រឹកវាល់ល្ងាច ដ្បិត​អ្នកដែល​រក​ធ្វើទុក្ខ​ទូលបង្គំ នឹង​អាម៉ាស់មុខ ហើយ​ទទួលការអាប់យស​៕


មាត់​របស់ទូលបង្គំ​ពេញ​ដោយ​ពាក្យសរសើរតម្កើង វាល់ព្រឹកវាល់ល្ងាច ទូលបង្គំនឹងថ្លែងអំពី​សិរីរុងរឿង​របស់ព្រះអង្គ​។


រីឯ​ទូលបង្គំ​វិញ ការដែលចូលទៅជិត​ព្រះ គឺជាការ​ល្អ​សម្រាប់​ទូលបង្គំ​; ទូលបង្គំ​បាន​យក​ព្រះអម្ចាស់​នៃទូលបង្គំ គឺ​ព្រះយេហូវ៉ា​ជា​ជម្រក​របស់ទូលបង្គំ ដើម្បី​ប្រកាស​អស់ទាំង​កិច្ចការ​របស់ព្រះអង្គ​៕


ពួកគេ​ត្រេកអរ​ក្នុង​ព្រះនាម​របស់ព្រះអង្គ​វាល់ព្រឹកវាល់ល្ងាច ហើយក៏​ត្រូវបាន​តម្កើងឡើង​ក្នុង​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​។


ដើម្បីឲ្យ​អ្នក​បាន​រក្សា​សមត្ថភាពពិចារណា និង​ឲ្យ​បបូរមាត់​របស់អ្នក​បាន​ការពារ​ចំណេះដឹង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម