ព្រះយេហូវ៉ាជាចំណែករបស់ទូលបង្គំ; ទូលបង្គំបានទូលថា៖ “ទូលបង្គំនឹងកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ”។
ទំនុកតម្កើង 73:26 - ព្រះគម្ពីរខ្មែរសាកល សាច់ទូលបង្គំ និងចិត្តទូលបង្គំបានអស់ទៅ ប៉ុន្តែព្រះជាកម្លាំងចិត្តនៃទូលបង្គំ និងជាចំណែកនៃទូលបង្គំជារៀងរហូត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សាច់ឈាម និងចិត្តទូលបង្គំ អាចនឹងសាបសូន្យទៅ ប៉ុន្តែ ព្រះជាកម្លាំង នៃចិត្ត និងជាចំណែករបស់ទូលបង្គំរហូតតទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រូបកាយ និងចិត្តគំនិត របស់ទូលបង្គំទន់ខ្សោយទៅៗ ក៏ប៉ុន្តែ ព្រះអង្គនៅតែជាបង្អែក និងជាម្ចាស់ជីវិតទូលបង្គំ រហូតតទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសាច់ នឹងចិត្តទូលបង្គំ នោះនឹងសាបសូន្យទៅបាន ប៉ុន្តែព្រះទ្រង់ជាទីពឹងនៃចិត្ត ហើយជាចំណែកមរដក នៃទូលបង្គំជាដរាបដែរ។ អាល់គីតាប រូបកាយ និងចិត្តគំនិត របស់ខ្ញុំទន់ខ្សោយទៅៗ ក៏ប៉ុន្តែ ទ្រង់នៅតែជាបង្អែក និងជាម្ចាស់ជីវិតខ្ញុំ រហូតតទៅ។ |
ព្រះយេហូវ៉ាជាចំណែករបស់ទូលបង្គំ; ទូលបង្គំបានទូលថា៖ “ទូលបង្គំនឹងកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ”។
នៅថ្ងៃដែលទូលបង្គំស្រែកហៅ ព្រះអង្គបានឆ្លើយមកទូលបង្គំ; ព្រះអង្គទ្រង់ធ្វើឲ្យទូលបង្គំក្លាហានក្នុងព្រលឹង ដោយកម្លាំង។
ព្រះយេហូវ៉ាអើយ ទូលបង្គំបានស្រែកយំទៅកាន់ព្រះអង្គ; ទូលបង្គំបានទូលថា៖ “ព្រះអង្គជាជម្រករបស់ទូលបង្គំ ចំណែកមរតករបស់ទូលបង្គំនៅក្នុងស្ថានមនុស្សរស់”។
ព្រះយេហូវ៉ាជាថ្មដារបស់ខ្ញុំ ជាបន្ទាយរបស់ខ្ញុំ និងជាព្រះរំដោះរបស់ខ្ញុំ។ ព្រះរបស់ខ្ញុំជាថ្មដារបស់ខ្ញុំ ខ្ញុំជ្រកកោនក្នុងព្រះអង្គ! ព្រះអង្គជាខែលរបស់ខ្ញុំ ជាស្នែងនៃសេចក្ដីសង្គ្រោះរបស់ខ្ញុំ និងជាទីពឹងជ្រករបស់ខ្ញុំ។
ចូរទន្ទឹងរង់ចាំព្រះយេហូវ៉ា! ចូរមានកម្លាំង ហើយឲ្យចិត្តរបស់អ្នកក្លាហានឡើង! ចូរទន្ទឹងរង់ចាំព្រះយេហូវ៉ា!៕
ដ្បិតការអាក្រក់ច្រើនឥតគណនាបានរុំព័ទ្ធជុំវិញទូលបង្គំ អំពើទុច្ចរិតរបស់ទូលបង្គំបានតាមទូលបង្គំទាន់ហើយ បានជាទូលបង្គំមិនអាចមើលឃើញឡើយ; វាច្រើនជាងសក់ក្បាលទូលបង្គំទៅទៀត ហើយស្មារតីទូលបង្គំបានបោះបង់ទូលបង្គំចោលហើយ។
ឱព្រះអើយ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំខំប្រឹងស្វែងរកព្រះអង្គ! ព្រលឹងរបស់ទូលបង្គំស្រេកឃ្លានព្រះអង្គ រូបកាយរបស់ទូលបង្គំចង់បានព្រះអង្គយ៉ាងខ្លាំង ដូចនៅក្នុងស្រុករីងស្ងួត និងហួតហែងគ្មានទឹក។
ព្រលឹងរបស់ទូលបង្គំមានក្ដីប្រាថ្នាយ៉ាងខ្លាំង ហើយអន្ទះអន្ទែងចិត្តចំពោះទីធ្លារបស់ព្រះយេហូវ៉ា; ចិត្ត និងសាច់ទូលបង្គំស្រែកហ៊ោសប្បាយទៅកាន់ព្រះដ៏មានព្រះជន្មរស់។
ដ្បិតខ្ញុំដឹងហើយថា ខ្ញុំត្រូវដោះរោងរបស់ខ្ញុំនេះចេញក្នុងពេលឆាប់ៗ ដូចដែលព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើងបានបញ្ជាក់ដល់ខ្ញុំ។
អ្នកដែលមានជ័យជម្នះនឹងទទួលការទាំងនេះជាមរតក គឺយើងនឹងធ្វើជាព្រះរបស់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់យើង។