Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 73:26 - អាល់គីតាប

26 រូប​កាយ និង​ចិត្ត​គំនិត របស់​ខ្ញុំ​ទន់​ខ្សោយ​ទៅៗ ក៏​ប៉ុន្តែ ទ្រង់​នៅ​តែ​ជា​បង្អែក និង​ជា​ម្ចាស់​ជីវិត​ខ្ញុំ រហូត​ត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

26 សាច់​ទូលបង្គំ និង​ចិត្ត​ទូលបង្គំ​បាន​អស់ទៅ ប៉ុន្តែ​ព្រះ​ជា​កម្លាំង​ចិត្ត​នៃទូលបង្គំ និង​ជា​ចំណែក​នៃទូលបង្គំ​ជារៀងរហូត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 សាច់​ឈាម និង​ចិត្ត​ទូល‌បង្គំ អាច​នឹង​សាប​សូន្យ​ទៅ ប៉ុន្តែ ព្រះ​ជា​កម្លាំង នៃ​ចិត្ត និង​ជា​ចំណែក​របស់​ទូល‌បង្គំ​រហូត​តទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 រូប​កាយ និង​ចិត្ត​គំនិត របស់​ទូលបង្គំ​ទន់​ខ្សោយ​ទៅៗ ក៏​ប៉ុន្តែ ព្រះអង្គ​នៅ​តែ​ជា​បង្អែក និង​ជា​ម្ចាស់​ជីវិត​ទូលបង្គំ រហូត​ត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ឯ​សាច់ នឹង​ចិត្ត​ទូលបង្គំ នោះ​នឹង​សាប‌សូន្យ​ទៅ​បាន ប៉ុន្តែព្រះ​ទ្រង់​ជា​ទី​ពឹង​នៃ​ចិត្ត ហើយ​ជា​ចំណែក​មរដក នៃ​ទូលបង្គំ​ជា​ដរាប​ដែរ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 73:26
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​មុខ​ជា​ប្រហារ​ខ្ញុំ ខ្ញុំ​លែង​មាន​សង្ឃឹម​អ្វី​ទៀត​ហើយ ប៉ុន្តែ ខ្ញុំ​នឹង​ការពារ​ខ្លួន​នៅ​ចំពោះ ទ្រង់។


ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​សូម​ជម្រាប​ទ្រង់​ថា ការ​ប្រតិបត្តិ​តាម​បន្ទូល​ទ្រង់ ជា​ចំណែក​មត៌ក​របស់​ខ្ញុំ។


នៅ​ថ្ងៃ​ដែល​ខ្ញុំ​ស្រែក​អង្វរ​ទ្រង់ ទ្រង់​បាន​ឆ្លើយ​តប​មក​ខ្ញុំ​វិញ ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ មាន​កម្លាំង​ចិត្ត​ក្លៀវ‌ក្លា។


ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​ស្រែក​អង្វរ​ទ្រង់: ទ្រង់​ជា​ជំរក​របស់​ខ្ញុំ នៅ​ក្នុង​ពិភព​លោក​នេះ ខ្ញុំ​គ្មាន អ្វី​ផ្សេង​ទៀត​ក្រៅ​ពី​ទ្រង់​ឡើយ។


អុលឡោះ‌តាអាឡា​ជា​ថ្ម‌ដា​ការពារ​ខ្ញុំ ជា​បន្ទាយ​ដ៏​រឹង‌មាំ​របស់​ខ្ញុំ ជា​ម្ចាស់​ដែល​ជួយ​រំដោះ​ខ្ញុំ ទ្រង់​ជា​ម្ចាស់​នៃ​ខ្ញុំ ជា​ថ្ម‌ដា​សម្រាប់​ខ្ញុំ​ពឹង​ជ្រក ទ្រង់​ជា​ខែល ជា​កម្លាំង​ដែល​សង្គ្រោះ​ខ្ញុំ​ និង​ជា​ជំរក​ដ៏​មាំ‌មួន​របស់​ខ្ញុំ។


ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​អុលឡោះ‌តាអាឡា! ចូរ​មាន​កម្លាំង និង​មាន​ចិត្ត​រឹង‌ប៉ឹង​ឡើង! ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​អុលឡោះ‌តាអាឡា​ចុះ!។


មាន​ទុក្ខ​លំបាក​ច្រើន​ឥត​គណនា​រួប​រឹត​ខ្ញុំ កំហុស​របស់​ខ្ញុំ​ផ្ទាល់​បាន​តាម​យាយី​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ស្រវាំង​ភ្នែក​មើល​អ្វី​លែង​ឃើញ កំហុស​ខ្ញុំ​មាន​ចំនួន​ច្រើន​ជាង សរសៃ​សក់​របស់​ខ្ញុំ​ទៅ​ទៀត ខ្ញុំ​លែង​មាន​កម្លាំង ប្រឈម​មុខ​ទៀត​ហើយ។


ឱ​អុលឡោះ​អើយ! ទ្រង់​ពិត​ជា​ម្ចាស់​នៃ​ខ្ញុំ​មែន ខ្ញុំ​ស្វែង​រក​ទ្រង់ ខ្ញុំ​ចង់​នៅ​ក្បែរ​ទ្រង់​ណាស់ ខ្ញុំ​ចង់​នៅ​ជាប់​ជា​មួយ​ទ្រង់ ដូច​ដី​ដ៏​ស្ងួត​បែក​ក្រហែង​ត្រូវ​ការ​ទឹក​ ។


ខ្ញុំ​អន្ទះ‌អន្ទែង​ប្រាថ្នា​ចង់​ចូល ទៅ​ក្នុង​ម៉ាស្ជិទ​របស់​អុលឡោះ‌តាអាឡា​ពន់​ពេក​ក្រៃ ខ្ញុំ​បន្លឺ​សំឡេង​តម្កើង​ទ្រង់​ដ៏​នៅ​អស់‌កល្ប អស់​ពី​កម្លាំង​កាយ និង​កម្លាំង​ចិត្ត។


ខ្ញុំ​ពោល​ថា ខ្ញុំ​គ្មាន​កេរ‌មត៌ក​អ្វី ក្រៅ​ពីអុលឡោះ‌តាអាឡា​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សង្ឃឹម​លើ​ទ្រង់។


ចំពោះ​ខ្ញុំ បើ​រស់ ខ្ញុំ​រស់​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស ហើយ​បើ​ស្លាប់ ខ្ញុំ​ក៏​បាន​ចំណេញ​ដែរ។


ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​ត្រូវ​លា​ចាក​លោក​នេះ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ដូច​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់​នៃ​យើង​បាន​សំដែង​ឲ្យ​ខ្ញុំ​ដឹង​ស្រាប់។


អ្នក​ដែល​មាន​ជ័យ‌ជំនះ​មុខ​ជា​បាន​ទទួល​មត៌ក​បែប​នេះ​ឯង។ យើង​នឹង​ធ្វើ​ជា​ម្ចាស់​របស់​គេ ហើយ​គេ​ធ្វើ​ជា​បុត្រ​របស់​យើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម