ព្រះអង្គអើយ ព្រះអង្គបានប្រទានខែលនៃសេចក្ដីសង្គ្រោះរបស់ព្រះអង្គដល់ទូលបង្គំ ព្រះហស្តស្ដាំរបស់ព្រះអង្គទ្រទូលបង្គំ ហើយភាពរាបសារបស់ព្រះអង្គធ្វើឲ្យទូលបង្គំបានចម្រើនឡើង។
ទំនុកតម្កើង 71:21 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យព្រះអង្គចម្រើនសេចក្ដីធំឧត្ដមដល់ទូលបង្គំ ហើយត្រឡប់មកកម្សាន្តចិត្តទូលបង្គំផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គនឹងចម្រើនឲ្យទូលបង្គំ កាន់តែមានកិត្ដិយសឡើង ហើយកម្សាន្តចិត្តទូលបង្គំជាថ្មី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គនឹងប្រទានឲ្យទូលបង្គំ មានកិត្តិយសកាន់តែខ្ពស់ ព្រះអង្គនឹងសម្រាលទុក្ខទូលបង្គំសាជាថ្មី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមលើកសេចក្ដីខ្ពង់ខ្ពស់នៃទូលបង្គំឡើង ហើយវិលមកជួយកំសាន្តទូលបង្គំវិញ។ អាល់គីតាប ទ្រង់នឹងប្រទានឲ្យខ្ញុំ មានកិត្តិយសកាន់តែខ្ពស់ ទ្រង់នឹងសំរាលទុក្ខខ្ញុំសាជាថ្មី។ |
ព្រះអង្គអើយ ព្រះអង្គបានប្រទានខែលនៃសេចក្ដីសង្គ្រោះរបស់ព្រះអង្គដល់ទូលបង្គំ ព្រះហស្តស្ដាំរបស់ព្រះអង្គទ្រទូលបង្គំ ហើយភាពរាបសារបស់ព្រះអង្គធ្វើឲ្យទូលបង្គំបានចម្រើនឡើង។
ទោះបីជាទូលបង្គំដើរក្នុងជ្រលងភ្នំស្រមោលនៃសេចក្ដីស្លាប់ក៏ដោយ ក៏ទូលបង្គំមិនខ្លាចមហន្តរាយឡើយ ដ្បិតព្រះអង្គគង់នៅជាមួយទូលបង្គំ; ដំបង និងឈើច្រត់របស់ព្រះអង្គកម្សាន្តចិត្តទូលបង្គំ។
ទុក្ខសោករបស់មនុស្សអាក្រក់មានច្រើន ប៉ុន្តែចំពោះអ្នកដែលជឿទុកចិត្តលើព្រះយេហូវ៉ា សេចក្ដីស្រឡាញ់ឥតប្រែប្រួលនឹងព័ទ្ធជុំវិញគេ។
សូមសម្ដែងទីសម្គាល់នៃព្រះហឫទ័យសន្ដោសដល់ទូលបង្គំផង ដើម្បីឲ្យអ្នកដែលស្អប់ទូលបង្គំមើលឃើញ ហើយអាម៉ាស់មុខ; ដ្បិតគឺព្រះអង្គហើយ ព្រះយេហូវ៉ាអើយ ដែលបានជួយទូលបង្គំ និងបានកម្សាន្តចិត្តទូលបង្គំ៕
នៅថ្ងៃនោះ អ្នកនឹងនិយាយថា៖ “ព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គ! ទោះបីជាព្រះអង្គបានក្រេវក្រោធនឹងទូលបង្គំក៏ដោយ ក៏ព្រះពិរោធរបស់ព្រះអង្គបានបែរចេញទៅ ហើយព្រះអង្គបានសម្រាលទុក្ខទូលបង្គំវិញ។
ផ្ទៃមេឃអើយ ចូរច្រៀងដោយអំណរ! ផែនដីអើយ ចូរត្រេកអរ! ភ្នំទាំងឡាយអើយ ចូរហ៊ោកញ្ជ្រៀវជាសម្រែកហ៊ោសប្បាយ! ដ្បិតព្រះយេហូវ៉ាបានកម្សាន្តចិត្តប្រជារាស្ត្ររបស់ព្រះអង្គ ហើយអាណិតមេត្តាមនុស្សរងទុក្ខរបស់ព្រះអង្គ។
គឺព្រះអង្គមានបន្ទូលថា៖ “ជារឿងតូចតាចទេ ដែលអ្នកធ្វើជាបាវបម្រើរបស់យើង ដើម្បីស្ដារបណ្ដាកុលសម្ព័ន្ធរបស់យ៉ាកុបឡើងវិញ ហើយធ្វើឲ្យពួកអ្នកដែលត្រូវបានរក្សាទុកនៃអ៊ីស្រាអែលត្រឡប់មកវិញ! យើងនឹងធ្វើឲ្យអ្នកទៅជាពន្លឺដល់សាសន៍ដទៃទៀតផង ដើម្បីឲ្យសេចក្ដីសង្គ្រោះរបស់យើងបានទៅដល់ចុងបំផុតនៃផែនដី”។
រីឯការចម្រើនឡើងនៃការគ្រប់គ្រង និងសន្តិភាពរបស់ព្រះអង្គ គ្មានទីបញ្ចប់ឡើយ គឺព្រះអង្គនឹងគ្រប់គ្រងលើបល្ល័ង្ករបស់ដាវីឌ និងលើអាណាចក្ររបស់ព្រះអង្គ ដើម្បីស្ថាបនា និងទ្រទ្រង់ដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត ចាប់ពីឥឡូវនេះ រហូតអស់កល្បជានិច្ច។ ព្រះហឫទ័យឆេះឆួលរបស់ព្រះយេហូវ៉ានៃពលបរិវារនឹងសម្រេចការនេះ។
ប៉ុន្តែសូមអរព្រះគុណដល់ព្រះ! ព្រះអង្គតែងតែនាំយើងឲ្យមានជ័យជម្នះក្នុងព្រះគ្រីស្ទ ហើយសាយក្លិនក្រអូបនៃចំណេះដឹងអំពីព្រះអង្គនៅគ្រប់ទីកន្លែងតាមរយៈយើង។
ហេតុនេះហើយបានជាយើងទទួលការកម្សាន្តចិត្ត។ លើសពីការកម្សាន្តចិត្តនេះ យើងបានអរសប្បាយកាន់តែខ្លាំងឡើងថែមទៀត ចំពោះអំណររបស់ទីតុស ដ្បិតអ្នកទាំងអស់គ្នាធ្វើឲ្យវិញ្ញាណរបស់គាត់ស្រស់ស្រាយឡើងវិញ។
ប៉ុន្តែព្រះដែលតែងតែកម្សាន្តចិត្តមនុស្សតូចទាប បានកម្សាន្តចិត្តយើងដោយការមកដល់របស់ទីតុស
តើយើងអាចតបស្នងដោយការអរព្រះគុណបែបណាដល់ព្រះអំពីអ្នករាល់គ្នា សម្រាប់អស់ទាំងអំណរដែលយើងបានអរសប្បាយដោយព្រោះអ្នករាល់គ្នានៅចំពោះព្រះនៃយើង?
ទូតសួគ៌ទីប្រាំពីរផ្លុំត្រែឡើង នោះមានសំឡេងយ៉ាងខ្លាំងនៅលើមេឃ ពោលឡើងថា៖ “អាណាចក្ររបស់ពិភពលោក បានត្រឡប់ជារបស់ព្រះអម្ចាស់នៃយើង និងព្រះគ្រីស្ទរបស់ព្រះអង្គហើយ។ ព្រះអង្គនឹងគ្រងរាជ្យរហូតអស់កល្បជាអង្វែងតរៀងទៅ!”។