ទំនុកតម្កើង 71:21 - អាល់គីតាប21 ទ្រង់នឹងប្រទានឲ្យខ្ញុំ មានកិត្តិយសកាន់តែខ្ពស់ ទ្រង់នឹងសំរាលទុក្ខខ្ញុំសាជាថ្មី។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល21 សូមឲ្យព្រះអង្គចម្រើនសេចក្ដីធំឧត្ដមដល់ទូលបង្គំ ហើយត្រឡប់មកកម្សាន្តចិត្តទូលបង្គំផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 ព្រះអង្គនឹងចម្រើនឲ្យទូលបង្គំ កាន់តែមានកិត្ដិយសឡើង ហើយកម្សាន្តចិត្តទូលបង្គំជាថ្មី។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 ព្រះអង្គនឹងប្រទានឲ្យទូលបង្គំ មានកិត្តិយសកាន់តែខ្ពស់ ព្រះអង្គនឹងសម្រាលទុក្ខទូលបង្គំសាជាថ្មី។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 សូមលើកសេចក្ដីខ្ពង់ខ្ពស់នៃទូលបង្គំឡើង ហើយវិលមកជួយកំសាន្តទូលបង្គំវិញ។ សូមមើលជំពូក |
ទ្រង់មានបន្ទូលមកខ្ញុំថា: អ្នកមិនគ្រាន់តែជាអ្នកបម្រើ ដែលណែនាំកុលសម្ព័ន្ធនៃកូនចៅ របស់យ៉ាកកូបឲ្យងើបឡើង និងនាំកូនចៅអ៊ីស្រអែលដែលនៅសេសសល់ ឲ្យវិលមកវិញប៉ុណ្ណោះទេ គឺយើងបានតែងតាំងអ្នកឲ្យធ្វើជាពន្លឺ បំភ្លឺជាតិសាសន៍នានា និងឲ្យនាំការសង្គ្រោះរហូតទៅដល់ស្រុកដាច់ស្រយាលនៃផែនដី។
បុត្រានោះនឹងលាតសន្ធឹងអំណាច គាត់នឹងធ្វើឲ្យរាជបល្ល័ង្ករបស់ស្តេច ទត និងនគររបស់គាត់ មានសេចក្ដីសុខសាន្តរហូតតទៅ។ គាត់យកសេចក្ដីសុចរិត និងយុត្តិធម៌ មកពង្រឹងនគររបស់គាត់ឲ្យបានគង់វង្ស ចាប់ពីពេលនេះ រហូតអស់កល្បជាអង្វែង តរៀងទៅ ដ្បិតអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលសម្រេចដូច្នេះ មកពីទ្រង់មានចិត្តស្រឡាញ់ យ៉ាងខ្លាំងចំពោះយើង។