សូមឲ្យព្រះភក្ត្ររបស់ព្រះអង្គចាំងមកលើបាវបម្រើរបស់ព្រះអង្គ ហើយសូមបង្រៀនបទបញ្ញត្តិរបស់ព្រះអង្គដល់ទូលបង្គំផង។
ទំនុកតម្កើង 67:1 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យព្រះមេត្តាដល់យើង ហើយប្រទានពរយើង សូមឲ្យព្រះភក្ត្ររបស់ព្រះអង្គចាំងមកលើយើង! សេឡា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមព្រះប្រណីសន្ដោសដល់យើង ហើយប្រទានពរយើង សូមព្រះភក្ត្រព្រះអង្គរះលើយើងខ្ញុំ។ –បង្អង់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះជាម្ចាស់អើយ សូមប្រណីសន្ដោសយើងខ្ញុំ សូមប្រទានពរដល់យើងខ្ញុំ សូមទតមកយើងខ្ញុំដោយ ព្រះហឫទ័យសប្បុរសផង! - សម្រាក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមព្រះអង្គអាណិតមេត្តាដល់យើងខ្ញុំ ហើយប្រទានពរផង សូមឲ្យព្រះភក្ត្រទ្រង់ភ្លឺមកដល់យើងខ្ញុំ។ –បង្អង់ អាល់គីតាប ឱអុលឡោះអើយ សូមប្រណីសន្ដោសយើងខ្ញុំ សូមប្រទានពរដល់យើងខ្ញុំ សូមមើលមកយើងខ្ញុំដោយ ចិត្តសប្បុរសផង! - សម្រាក |
សូមឲ្យព្រះភក្ត្ររបស់ព្រះអង្គចាំងមកលើបាវបម្រើរបស់ព្រះអង្គ ហើយសូមបង្រៀនបទបញ្ញត្តិរបស់ព្រះអង្គដល់ទូលបង្គំផង។
សូមសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ ហើយប្រទានពរដល់មរតករបស់ព្រះអង្គផង សូមឃ្វាលពួកគេ ហើយបីត្រកងពួកគេជារៀងរហូតតទៅ៕
សូមឲ្យព្រះភក្ត្ររបស់ព្រះអង្គចាំងមកលើបាវបម្រើរបស់ព្រះអង្គ សូមសង្គ្រោះទូលបង្គំក្នុងសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គផង។
ព្រះនៃសេចក្ដីសុចរិតរបស់ទូលបង្គំអើយ នៅពេលទូលបង្គំស្រែកហៅ សូមឆ្លើយមកទូលបង្គំផង! ព្រះអង្គបានធ្វើឲ្យទូលបង្គំធូរស្បើយពីទុក្ខវេទនា។ សូមមេត្តាដល់ទូលបង្គំ ហើយសណ្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំផង!
មានមនុស្សជាច្រើននិយាយថា៖ “តើនរណាអាចបង្ហាញឲ្យយើងឃើញការល្អ?”។ ព្រះយេហូវ៉ាអើយ សូមឲ្យពន្លឺនៃព្រះភក្ត្ររបស់ព្រះអង្គភ្លឺមកលើយើងខ្ញុំផង។
ព្រះយេហូវ៉ាអើយ សូមកុំស្ដីបន្ទោសទូលបង្គំដោយព្រះពិរោធរបស់ព្រះអង្គ សូមកុំវាយប្រដៅទូលបង្គំដោយសេចក្ដីក្រេវក្រោធរបស់ព្រះអង្គឡើយ!
ព្រះយេហូវ៉ាដ៏ជាព្រះនៃពលបរិវារអើយ សូមបង្វែរយើងខ្ញុំមកវិញ; សូមឲ្យព្រះភក្ត្ររបស់ព្រះអង្គបំភ្លឺមកផង ដើម្បីឲ្យយើងខ្ញុំបានសង្គ្រោះ!៕
ព្រះនៃពលបរិវារអើយ សូមបង្វែរយើងខ្ញុំមកវិញ សូមឲ្យព្រះភក្ត្ររបស់ព្រះអង្គបំភ្លឺមកផង ដើម្បីឲ្យយើងខ្ញុំបានសង្គ្រោះ!
ដ្បិតព្រះដែលមានបន្ទូលថា៖ “ចូរឲ្យមានពន្លឺភ្លឺចេញពីសេចក្ដីងងឹត” ព្រះអង្គបានបំភ្លឺក្នុងចិត្តរបស់យើង ដើម្បីផ្ដល់ពន្លឺនៃចំណេះដឹងអំពីសិរីរុងរឿងរបស់ព្រះ ដែលមានលើព្រះភក្ត្ររបស់ព្រះយេស៊ូវគ្រីស្ទ។
ព្រះដែលជាព្រះបិតារបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង——ព្រះអង្គសមនឹងទទួលការលើកតម្កើង! ព្រះអង្គបានប្រទានពរយើងក្នុងព្រះគ្រីស្ទ ដោយព្រះពរខាងវិញ្ញាណគ្រប់បែបយ៉ាងនៅស្ថានសួគ៌