Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 4:6 - ព្រះគម្ពីរខ្មែរសាកល

6 មាន​មនុស្ស​ជាច្រើន​និយាយថា​៖ “តើ​នរណា​អាច​បង្ហាញឲ្យ​យើង​ឃើញ​ការ​ល្អ​?”។ ព្រះយេហូវ៉ា​អើយ សូមឲ្យ​ពន្លឺ​នៃ​ព្រះភក្ត្រ​របស់ព្រះអង្គ​ភ្លឺ​មកលើ​យើងខ្ញុំ​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 មាន​មនុស្ស​ជា​ច្រើន​ពោល​ថា៖ «តើ​អ្នក​ណាបង្ហាញ​ឲ្យ​យើង​ឃើញ​សេចក្ដី​ល្អ? ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ភ្លឺ​មក​លើ​យើង​ខ្ញុំ​ផង!»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 មនុស្ស​ជា​ច្រើន​ពោល​ថា: តើ​នរណា​នាំ​សុភមង្គល​មក​ឲ្យ​យើង​ខ្ញុំ? ព្រះ‌អម្ចាស់​អើយ សូម​ទត​មក​យើង​ខ្ញុំ ដោយ​ព្រះ‌ហឫទ័យ​សប្បុរស​ផង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 មាន​មនុស្ស​ជា​ច្រើន​ដែល​និយាយ​ថា តើ​អ្នក​ណា​នឹង​សំដែង​ឲ្យ​យើង​ឃើញ​សេចក្ដី​ល្អ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ប្រោស​ឲ្យ​រស្មី​នៃ​ព្រះ‌ភក្ត្រ​ទ្រង់ បាន​ភ្លឺ​មក​លើ យើង​ខ្ញុំ​រាល់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

6 មនុស្ស​ជា​ច្រើន​ពោល​ថា: តើ​នរណា​នាំ​សុភ‌មង្គល​មក​ឲ្យ​យើង​ខ្ញុំ? អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​មើល​មក​យើង​ខ្ញុំ ដោយ​ចិត្ត​សប្បុរស​ផង!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 4:6
20 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​ព្រះភក្ត្រ​របស់ព្រះអង្គ​ចាំង​មកលើ​បាវបម្រើ​របស់ព្រះអង្គ ហើយ​សូម​បង្រៀន​បទបញ្ញត្តិ​របស់ព្រះអង្គ​ដល់​ទូលបង្គំ​ផង​។


ពិតមែនហើយ ព្រះអង្គ​បាន​ប្រទាន​ព្រះពរ​ដ៏អស់កល្បជានិច្ច​ដល់​ព្រះរាជា ទាំង​ធ្វើឲ្យ​ព្រះរាជា​បាន​រីករាយ​ដោយ​អំណរ​នៅចំពោះ​ព្រះអង្គ​ផង​។


ប្រាកដមែន មនុស្ស​ដើរចុះឡើង​ដូចជា​ស្រមោល គេ​ពិតជា​ជ្រួលច្របល់ ហើយ​ឥតន័យ​ដែរ​; គេ​បង្គរ​ទ្រព្យសម្បត្តិ​ទុក ប៉ុន្តែ​មិន​ដឹង​ថា តើ​នរណា​នឹង​ប្រមូលយក​ទ្រព្យសម្បត្តិទាំងនោះ​ឡើយ​។


ព្រលឹង​របស់ខ្ញុំ​អើយ ហេតុអ្វីបានជា​ចុះខ្សោយ ហើយ​ជ្រួលច្របល់​នៅក្នុង​ខ្ញុំ​ដូច្នេះ​? ចូរ​រំពឹង​លើ​ព្រះ​ទៅ​! ដ្បិត​ខ្ញុំ​នឹង​អរព្រះគុណ​ព្រះអង្គ​ទៀត សម្រាប់​សេចក្ដីសង្គ្រោះ​ដែលមកពី​ព្រះភក្ត្រ​របស់ព្រះអង្គ​។


ជាការពិត ពួកគាត់​ចាប់យក​ទឹកដី មិនមែន​ដោយ​ដាវ​របស់ខ្លួន​ទេ ហើយ​ដើមដៃ​របស់ពួកគាត់​ក៏​មិន​បាន​សង្គ្រោះ​ពួកគាត់​ដែរ គឺ​ព្រះហស្តស្ដាំ និង​ព្រះពាហុ​របស់ព្រះអង្គ ព្រមទាំង​ពន្លឺ​នៃ​ព្រះភក្ត្រ​របស់ព្រះអង្គ​វិញ ដ្បិត​ព្រះអង្គ​បាន​សព្វព្រះហឫទ័យ​នឹង​ពួកគាត់​។


សូមឲ្យ​ព្រះ​មេត្តា​ដល់​យើង ហើយ​ប្រទានពរ​យើង សូមឲ្យ​ព្រះភក្ត្រ​របស់ព្រះអង្គ​ចាំង​មកលើ​យើង​! សេឡា


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​ពលបរិវារ​អើយ សូម​បង្វែរ​យើងខ្ញុំ​មកវិញ​; សូមឲ្យ​ព្រះភក្ត្រ​របស់ព្រះអង្គ​បំភ្លឺ​មក​ផង ដើម្បីឲ្យ​យើងខ្ញុំ​បាន​សង្គ្រោះ​!​៕


ព្រះ​នៃ​ពលបរិវារ​អើយ សូម​បង្វែរ​យើងខ្ញុំ​មកវិញ សូមឲ្យ​ព្រះភក្ត្រ​របស់ព្រះអង្គ​បំភ្លឺ​មក​ផង ដើម្បីឲ្យ​យើងខ្ញុំ​បាន​សង្គ្រោះ​!


មានពរ​ហើយ ប្រជារាស្ត្រ​ដែល​ស្គាល់​សម្រែកហ៊ោសប្បាយ​! ព្រះយេហូវ៉ា​អើយ ពួកគេ​ដើរ​ក្នុង​ពន្លឺ​នៃ​ព្រះភក្ត្រ​របស់ព្រះអង្គ​!


ម្ដេចក៏​អ្នក​ចំណាយ​ប្រាក់​លើ​អ្វីដែល​មិនមែន​ជា​អាហារ ហើយ​ចំណាយ​ផលពីការនឿយហត់​របស់អ្នករាល់គ្នា​លើ​អ្វីដែល​មិនអាច​ធ្វើឲ្យ​ស្កប់ចិត្ត​ដូច្នេះ​? ចូរ​ស្ដាប់​យើង​ដោយយកចិត្តទុកដាក់ ហើយ​ហូប​អ្វីដែល​ល្អ ដើម្បីឲ្យ​ព្រលឹង​របស់អ្នករាល់គ្នា​រីករាយ​ដោយ​អាហារបរិបូរ​ចុះ​!


ព្រះអង្គ​នឹង​គង់ចុះ​ដូចជា​ជាងទង និង​ដូចជា​អ្នក​ជម្រះ​ប្រាក់ ហើយ​ព្រះអង្គ​នឹង​ជម្រះ​កូនចៅ​លេវី គឺ​បន្សុទ្ធ​ពួកគេ​ដូច​បន្សុទ្ធ​មាស និង​ប្រាក់ នោះ​ពួកគេ​នឹង​ថ្វាយ​តង្វាយ​ដល់​ព្រះយេហូវ៉ា​ដោយ​សេចក្ដីសុចរិត​។


បន្ទាប់មក អញ​នឹង​ប្រាប់​ព្រលឹង​របស់អញ​ថា​: ព្រលឹង​អើយ ឯង​មាន​ភោគទ្រព្យ​ជាច្រើន ទុក​សម្រាប់​ច្រើន​ឆ្នាំ​ទៅមុខទៀត ចូរ​នៅឲ្យស្រួល ស៊ីផឹក និង​សប្បាយ​រីករាយ​ទៅ​!’។


“មាន​សេដ្ឋី​ម្នាក់​ស្លៀក​សម្លៀកបំពាក់​ពណ៌ស្វាយ និង​ក្រណាត់ផាឌិបដ៏ប្រណិត ហើយ​ជប់លៀង​យ៉ាងហ៊ឹកហ៊ាក់​ជារៀងរាល់ថ្ងៃ


ឥឡូវនេះ​មក៍! ពួក​អ្នក​ដែល​និយាយថា “ថ្ងៃនេះ ឬ​ថ្ងៃស្អែក យើង​នឹង​ធ្វើដំណើរ​ទៅ​ទីក្រុង​នេះ ឬ​ទីក្រុង​នោះ ហើយ​ស្នាក់នៅ​ទីនោះ​មួយ​ឆ្នាំ ទាំង​រកស៊ី​ឲ្យ​បានចំណេញ” អើយ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម