ព្រះយេហូវ៉ាអើយ តើនរណានឹងស្នាក់នៅក្នុងព្រះពន្លារបស់ព្រះអង្គ? តើនរណានឹងរស់នៅលើភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ?
ទំនុកតម្កើង 61:4 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យទូលបង្គំស្នាក់នៅក្នុងព្រះពន្លារបស់ព្រះអង្គជារៀងរហូត សូមឲ្យទូលបង្គំជ្រកកោននៅក្រោមទីលាក់កំបាំងនៃស្លាបរបស់ព្រះអង្គផង។ សេឡា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ទូលបង្គំនឹងរស់នៅក្នុងព្រះពន្លា របស់ព្រះអង្គរហូតតទៅ ទូលបង្គំនឹងជ្រកកោនក្រោមទីកំបាំង នៃស្លាបរបស់ព្រះអង្គ។ -បង្អង់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំចង់រស់នៅក្នុងព្រះពន្លា របស់ព្រះអង្គរហូតតទៅ ទូលបង្គំនឹងជ្រកកោនក្រោមម្លប់ ព្រះបារមីរបស់ព្រះអង្គ។ - សម្រាក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំនឹងអាស្រ័យនៅក្នុងពន្លារបស់ទ្រង់ជានិច្ច ទូលបង្គំនឹងជ្រកនៅទីកំបាំង ក្រោមស្លាបទ្រង់។ –បង្អង់ អាល់គីតាប ខ្ញុំចង់រស់នៅក្នុងជំរំសក្ការៈ របស់ទ្រង់រហូតតទៅ ខ្ញុំនឹងជ្រកកោនក្រោមម្លប់ អំណាចរបស់ទ្រង់។ - សម្រាក |
ព្រះយេហូវ៉ាអើយ តើនរណានឹងស្នាក់នៅក្នុងព្រះពន្លារបស់ព្រះអង្គ? តើនរណានឹងរស់នៅលើភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ?
សូមរក្សាទូលបង្គំដូចប្រស្រីភ្នែក សូមបំពួនទូលបង្គំនៅក្រោមម្លប់នៃស្លាបរបស់ព្រះអង្គ
ប្រាកដជាសេចក្ដីល្អ និងសេចក្ដីស្រឡាញ់ឥតប្រែប្រួល នឹងដេញតាមខ្ញុំ ក្នុងអស់ទាំងថ្ងៃនៃជីវិតរបស់ខ្ញុំ ហើយខ្ញុំនឹងរស់នៅក្នុងដំណាក់របស់ព្រះយេហូវ៉ា រហូតអស់កល្បជានិច្ច៕
ខ្ញុំបានទូលសុំសេចក្ដីមួយពីព្រះយេហូវ៉ា ជាសេចក្ដីដែលខ្ញុំស្វែងរក គឺឲ្យខ្ញុំរស់នៅក្នុងដំណាក់របស់ព្រះយេហូវ៉ា ក្នុងអស់ទាំងថ្ងៃនៃជីវិតរបស់ខ្ញុំ ដើម្បីផ្ចង់មើលសោភ័ណភាពរបស់ព្រះយេហូវ៉ា និងដើម្បីស្វែងយល់នៅក្នុងព្រះវិហាររបស់ព្រះអង្គ។
សូមមេត្តាដល់ទូលបង្គំផង ឱព្រះអើយ សូមមេត្តាដល់ទូលបង្គំផង! ដ្បិតព្រលឹងរបស់ទូលបង្គំបានជ្រកកោនក្នុងព្រះអង្គ; ទូលបង្គំជ្រកកោននៅក្រោមម្លប់នៃស្លាបរបស់ព្រះអង្គ រហូតដល់ភយន្តរាយកន្លងផុតទៅ។
សូមឲ្យស្ដេចគង់នៅចំពោះព្រះជារៀងរហូត សូមកំណត់ឲ្យសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់រក្សាទ្រង់ផង។
សេចក្ដីសង្គ្រោះ និងសិរីរុងរឿងរបស់ខ្ញុំ ស្ថិតនៅលើព្រះ; ថ្មដានៃកម្លាំងរបស់ខ្ញុំ និងជម្រករបស់ខ្ញុំ គឺនៅក្នុងព្រះ។
ដ្បិតព្រះអង្គជាជំនួយនៃទូលបង្គំ ហើយទូលបង្គំនឹងច្រៀងដោយអំណរនៅក្រោមម្លប់នៃស្លាបរបស់ព្រះអង្គ។
អ្នកដែលរស់នៅក្នុងទីលាក់កំបាំងរបស់ព្រះដ៏ខ្ពស់បំផុត គឺស្នាក់នៅក្រោមម្លប់របស់ព្រះដ៏មានព្រះចេស្ដា។
ព្រះអង្គនឹងឃុំគ្រងអ្នកដោយចំអេងស្លាបរបស់ព្រះអង្គ ហើយអ្នកនឹងជ្រកកោននៅក្រោមស្លាបរបស់ព្រះអង្គ; សេចក្ដីពិតត្រង់របស់ព្រះអង្គជាខែលធំ និងជាខែលតូច។
ពួកគេត្រូវបានដាំនៅក្នុងដំណាក់របស់ព្រះយេហូវ៉ា ពួកគេនឹងលូតលាស់នៅក្នុងទីធ្លារបស់ព្រះនៃយើង។
ព្រះនាមរបស់ព្រះយេហូវ៉ាជាប៉មដ៏រឹងមាំ មនុស្សសុចរិតនឹងរត់ទៅរកប៉មនោះ ក៏ត្រូវបានលើកឡើងឲ្យរួចផុត។
“យេរូសាឡិម យេរូសាឡិមអើយ! អ្នកដែលសម្លាប់បណ្ដាព្យាការី ហើយគប់ដុំថ្មសម្លាប់មនុស្សដែលត្រូវបានចាត់ឲ្យមករកអ្នកអើយ! តើប៉ុន្មានដងហើយដែលខ្ញុំចង់ប្រមូលកូនចៅរបស់អ្នក ដូចដែលមេមាន់ប្រមូលកូនរបស់វាមកជ្រកក្រោមស្លាប ប៉ុន្តែអ្នកមិនព្រមទេ។
ដើម្បីឲ្យយើងដែលរត់មកជ្រកកោន អាចទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំង ដោយកាន់ខ្ជាប់នូវសេចក្ដីសង្ឃឹមដែលត្រូវបានដាក់នៅមុខយើង តាមរយៈសេចក្ដីពីរនោះដែលឥតប្រែប្រួល; អំពីសេចក្ដីទាំងនោះ ព្រះមិនចេះភូតភរឡើយ។
អ្នកដែលមានជ័យជម្នះ យើងនឹងធ្វើឲ្យអ្នកនោះទៅជាសសរមួយនៅក្នុងព្រះវិហាររបស់ព្រះនៃយើង ហើយអ្នកនោះនឹងមិនចាកចេញទៅខាងក្រៅទៀតឡើយ។ យើងនឹងចារឹកព្រះនាមរបស់ព្រះនៃយើង និងឈ្មោះទីក្រុងរបស់ព្រះនៃយើង គឺយេរូសាឡិមថ្មីដែលចុះមកពីលើមេឃមកពីព្រះនៃយើង ព្រមទាំងនាមថ្មីរបស់យើង នៅលើអ្នកនោះ។