Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 63:7 - ព្រះគម្ពីរខ្មែរសាកល

7 ដ្បិត​ព្រះអង្គ​ជា​ជំនួយ​នៃ​ទូលបង្គំ ហើយ​ទូលបង្គំ​នឹង​ច្រៀងដោយអំណរ​នៅក្រោម​ម្លប់​នៃ​ស្លាប​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើ​ជា​ជំនួយ​ដល់​ទូល‌បង្គំ ហើយ​នៅ​ក្រោម​ម្លប់នៃ​ស្លាប​ព្រះ‌អង្គ ទូល‌បង្គំ​នឹង​ច្រៀង​ដោយ​អំណរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ដ្បិត​ព្រះអង្គ​ជួយ​ទូលបង្គំ ទូលបង្គំ​ច្រៀង​យ៉ាង​សប្បាយ ក្រោម​ម្លប់​បារមី​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ដ្បិត​ទ្រង់​បាន​ធ្វើ​ជា​ជំនួយ​ដល់​ទូលបង្គំ ទូលបង្គំ​នឹង​មាន​ចិត្ត​រីក‌រាយ​នៅ​ក្រោម​ម្លប់​ស្លាប​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ដ្បិត​ទ្រង់​ជួយ​ខ្ញុំ ខ្ញុំ​ច្រៀង​យ៉ាង​សប្បាយ ក្រោម​ម្លប់​បារមី​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 63:7
9 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​រក្សា​ទូលបង្គំ​ដូច​ប្រស្រី​ភ្នែក សូម​បំពួន​ទូលបង្គំ​នៅក្រោម​ម្លប់​នៃ​ស្លាប​របស់ព្រះអង្គ


ព្រះយេហូវ៉ា​អើយ ព្រះរាជា​នឹង​អរសប្បាយ​ក្នុង​ព្រះចេស្ដា​របស់ព្រះអង្គ​; ព្រះរាជា​នឹង​ត្រេកអរ​ខ្លាំង​ណាស់ហ្ន៎ ក្នុង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​!


សូម​កុំ​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​ទូលបង្គំ​ឡើយ សូម​កុំ​បង្វែរ​បាវបម្រើ​របស់ព្រះអង្គ​ចេញ​ដោយ​ព្រះពិរោធ​ឡើយ​។ គឺ​ព្រះអង្គ​ហើយ ជា​ជំនួយ​របស់ទូលបង្គំ​! ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់ទូលបង្គំ​អើយ សូម​កុំ​ចាកចោល ឬ​បោះបង់ចោល​ទូលបង្គំ​ឡើយ​។


រីឯ​អស់អ្នក​ដែល​ជ្រកកោន​ក្នុង​ព្រះអង្គ សូមឲ្យ​ពួកគេ​បាន​អរសប្បាយ សូមឲ្យ​ពួកគេ​ច្រៀងដោយអំណរ​ជារៀងរហូត​។ សូមឲ្យ​ព្រះអង្គ​ឃុំគ្រង​ពួកគេ ដើម្បីឲ្យ​អ្នកដែល​ស្រឡាញ់​ព្រះនាម​របស់ព្រះអង្គ អបអរ​ក្នុង​ព្រះអង្គ


សូម​មេត្តា​ដល់​ទូលបង្គំ​ផង ឱ​ព្រះ​អើយ សូម​មេត្តា​ដល់​ទូលបង្គំ​ផង​! ដ្បិត​ព្រលឹង​របស់ទូលបង្គំ​បាន​ជ្រកកោន​ក្នុង​ព្រះអង្គ​; ទូលបង្គំ​ជ្រកកោន​នៅក្រោម​ម្លប់​នៃ​ស្លាប​របស់ព្រះអង្គ រហូតដល់​ភយន្តរាយ​កន្លងផុតទៅ​។


សូមឲ្យ​ទូលបង្គំ​ស្នាក់នៅ​ក្នុង​ព្រះពន្លា​របស់ព្រះអង្គ​ជារៀងរហូត សូមឲ្យ​ទូលបង្គំ​ជ្រកកោន​នៅក្រោម​ទីលាក់កំបាំង​នៃ​ស្លាប​របស់ព្រះអង្គ​ផង​។ សេឡា


ព្រះអង្គ​បាន​ស្រោចស្រង់​យើង​ពី​គ្រោះថ្នាក់ដល់ជីវិត​ដ៏ធំយ៉ាងនេះ​ហើយ ហើយ​ព្រះអង្គ​នឹង​ស្រោចស្រង់​យើង​ទៀត​——​យើង​សង្ឃឹម​លើ​ព្រះអង្គ​ថា ព្រះអង្គ​នឹង​នៅតែ​ស្រោចស្រង់​យើង​ទៀត​ជាមិនខាន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម