ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 59:9 - ព្រះគម្ពីរខ្មែរសាកល

ឱ​កម្លាំង​នៃទូលបង្គំ​អើយ ទូលបង្គំ​នឹង​រង់ចាំ​ព្រះអង្គ​! ឱ​ព្រះ​អើយ ព្រះអង្គជា​ទីពឹងជ្រក​នៃទូលបង្គំ​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱព្រះដ៏​ជា​កម្លាំង​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​សម្លឹង​មើល​ទៅ​ព្រះ‌អង្គ ដ្បិត ឱ​ព្រះអើយ ព្រះ‌អង្គ​ជាបន្ទាយរបស់​ទូល‌បង្គំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទូលបង្គំ​សម្លឹង​មើល​ទៅ​ព្រះអង្គ ព្រោះ​ព្រះអង្គ​ជា​កម្លាំង​នៃ​ទូលបង្គំ ព្រះ‌ជាម្ចាស់​ជា​កំពែង​ការពារ​ទូលបង្គំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហេតុ​ដោយ​ព្រោះ​គេ​មាន​កំឡាំង​ខ្លាំង បាន​ជា​ទូលបង្គំ​សំឡឹង​មើល​ដល់​ទ្រង់ ដ្បិត​ព្រះ‌ទ្រង់​ជា​ប៉ម​យ៉ាង​ខ្ពស់​នៃ​ទូលបង្គំ

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​សម្លឹង​មើល​ទៅ​ទ្រង់ ព្រោះ​ទ្រង់​ជា​កម្លាំង​នៃ​ខ្ញុំ អុលឡោះ​ជា​កំពែង​ការពារ​ខ្ញុំ។

សូមមើលជំពូក



ទំនុកតម្កើង 59:9
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ដែល​គង់ចុះ​នៅឯ​ស្ថានសួគ៌​នឹង​សើច ព្រះអម្ចាស់​នឹង​សើចចំអក​ដាក់​ពួកគេ​។


សូមឲ្យ​ព្រះយេហូវ៉ា​ឆ្លើយតប​នឹង​ព្រះករុណា​នៅ​ថ្ងៃ​នៃ​ទុក្ខវេទនា សូមឲ្យ​ព្រះនាម​របស់​ព្រះ​នៃ​យ៉ាកុប​លើក​ព្រះករុណា​ឲ្យរួចផុត​។


ព្រះយេហូវ៉ា​ជា​ពន្លឺ​របស់ខ្ញុំ និង​ជា​សេចក្ដីសង្គ្រោះ​របស់ខ្ញុំ តើ​ខ្ញុំ​ត្រូវ​ខ្លាច​អ្នកណា​? ព្រះយេហូវ៉ា​ជា​បន្ទាយ​នៃ​ជីវិត​ខ្ញុំ តើ​ខ្ញុំ​ត្រូវ​ភ័យខ្លាច​អ្នកណា​?


ចូរ​ទន្ទឹងរង់ចាំ​ព្រះយេហូវ៉ា​! ចូរ​មានកម្លាំង ហើយ​ឲ្យ​ចិត្ត​របស់អ្នក​ក្លាហានឡើង​! ចូរ​ទន្ទឹងរង់ចាំ​ព្រះយេហូវ៉ា​!​៕


ព្រះ​ជា​ជម្រក និង​ជា​កម្លាំង​ដល់​យើង ជា​ជំនួយ​ដែល​រកឃើញ​ជានិច្ច​នៅក្នុង​ទុក្ខវេទនា​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​គង់នៅ​ជាមួយ​យើង ព្រះ​នៃ​យ៉ាកុប​ជា​ទីពឹងជ្រក​ដល់​យើង​។ សេឡា


ឱ​កម្លាំង​នៃទូលបង្គំ​អើយ ទូលបង្គំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះអង្គ​! ឱ​ព្រះ​អើយ ព្រះអង្គជា​ទីពឹងជ្រក​នៃទូលបង្គំ ជា​ព្រះ​នៃ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ទូលបង្គំ​៕


ព្រះ​បាន​មានបន្ទូល​ម្ដង​; ខ្ញុំ​បាន​ឮ​សេចក្ដីនេះ​ពីរ​ដង​ហើយ​ថា ព្រះចេស្ដា​ជារបស់​ព្រះ​!


មានតែ​ព្រះអង្គ​ប៉ុណ្ណោះ​ជា​ថ្មដា ជា​សេចក្ដីសង្គ្រោះ និង​ជា​ទីពឹងជ្រក​របស់ខ្ញុំ ខ្ញុំ​នឹង​មិន​រង្គើ​ជាខ្លាំង​ឡើយ​។


ព្រះយេហូវ៉ា​ជា​ទីពឹងជ្រក​ដល់​អ្នកដែល​ត្រូវគេ​សង្កត់សង្កិន ជា​ទីពឹងជ្រក​នៅ​ពេល​មាន​ទុក្ខលំបាក​។


មើល៍! ព្រះ​ជា​សេចក្ដីសង្គ្រោះ​របស់ខ្ញុំ ខ្ញុំ​នឹង​ទុកចិត្ត​លើព្រះអង្គ ហើយ​មិន​ភ័យខ្លាច​ឡើយ ដ្បិត​ព្រះអម្ចាស់ គឺ​ព្រះយេហូវ៉ា ជា​កម្លាំង និង​ជា​ចម្រៀង​របស់ខ្ញុំ ហើយ​ព្រះអង្គ​បានជា​សេចក្ដីសង្គ្រោះ​របស់​ខ្ញុំ”។


ប៉ុន្តែ​អ្នកដែល​ទន្ទឹងរង់ចាំ​ព្រះយេហូវ៉ា នឹង​មាន​កម្លាំង​ជាថ្មី​; ពួកគេ​នឹង​ហើរឡើង​ដោយ​ស្លាប​ដូច​ឥន្ទ្រី ពួកគេ​នឹង​រត់ទៅ​ដោយ​មិនចេះ​ហត់ ហើយ​ដើរទៅ​ដោយ​មិនចេះ​ល្វើយ​៕


នោះ​អ្នក​នឹង​រីករាយ​ក្នុង​ព្រះយេហូវ៉ា ហើយ​យើង​នឹង​ឲ្យ​អ្នក​ជិះ​លើ​កន្លែងខ្ពស់​នៃ​ផែនដី ព្រមទាំង​ចិញ្ចឹម​អ្នក​ដោយ​មរតក​របស់​យ៉ាកុប​ដូនតា​អ្នក”។ ដ្បិត​ព្រះឱស្ឋ​របស់​ព្រះយេហូវ៉ា​បាន​មានបន្ទូល​ហើយ​៕


សូម​កុំ​នាំ​យើងខ្ញុំ​ទៅ​ក្នុង​ការល្បួង​ឡើយ ប៉ុន្តែ​សូម​ស្រោចស្រង់​យើងខ្ញុំ​ពី​មេអាក្រក់ វិញ។ ដ្បិត​ព្រះរាជ្យ ព្រះចេស្ដា និង​សិរីរុងរឿង ជា​របស់​ព្រះអង្គ​ជារៀងរហូត​! អាម៉ែន​។