Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 59:8 - ព្រះគម្ពីរខ្មែរសាកល

8 ប៉ុន្តែ​ព្រះអង្គ​វិញ ព្រះយេហូវ៉ា​អើយ ព្រះអង្គ​នឹង​សើច​ដាក់​ពួកគេ ព្រះអង្គ​នឹង​សើចចំអក​ដាក់​ប្រជាជាតិ​ទាំងអស់​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ប៉ុន្ដែ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​សើច​ចំអក​ឲ្យ​គេ ព្រះ‌អង្គ​ចំអក​ឲ្យជាតិ​សាសន៍​ទាំង​អស់​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ចំណែក​ឯ​ព្រះអង្គ​វិញ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​សើច​ចំអក​ឲ្យ​ពួក​គេ ព្រះអង្គ​ចំអក​ឲ្យ​ប្រជា‌ជាតិ​ទាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 តែ​ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​នឹង​សើច​ឡក​ឲ្យ​គេ ទ្រង់​នឹង​ចំអក​ឲ្យ​ពួក​សាសន៍​ដទៃ​ទាំង​អស់​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ចំណែក​ឯ​ទ្រង់​វិញ ឱ​អុលឡោះ‌តាអាឡា​អើយ ទ្រង់​សើច​ចំអក​ឲ្យ​ពួក​គេ ទ្រង់​ចំអក​ឲ្យ​ប្រជា‌ជាតិ​ទាំង​នោះ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 59:8
8 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​និយាយ​ក្នុងចិត្ត​ថា​៖ “ព្រះ​បាន​ភ្លេច​ហើយ​! ព្រះអង្គ​បាន​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ ហើយ​មិន​ទត​ឃើញ​ជារៀងរហូត”។


ព្រះអង្គ​ដែល​គង់ចុះ​នៅឯ​ស្ថានសួគ៌​នឹង​សើច ព្រះអម្ចាស់​នឹង​សើចចំអក​ដាក់​ពួកគេ​។


ព្រះអម្ចាស់​ទ្រង់​សើច​ដាក់​មនុស្សអាក្រក់ ដ្បិត​ព្រះអង្គ​ទ្រង់​ជ្រាប​ថា ថ្ងៃ​របស់គេ​ជិត​មកដល់​ហើយ​។


ឱ​ព្រះ​អើយ សូមឲ្យ​ព្រះអង្គ​ត្រូវបាន​លើកតម្កើង​ខ្ពស់ជាង​ផ្ទៃមេឃ សូមឲ្យ​សិរីរុងរឿង​របស់ព្រះអង្គ​បាន​ខ្ពស់ជាង​ផែនដី​ទាំងមូល​!


ព្រះអង្គ​គឺ​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​ពលបរិវារ ជា​ព្រះ​នៃ​អ៊ីស្រាអែល សូម​តើនឡើង​ដើម្បី​ដាក់ទោស​អស់ទាំង​ប្រជាជាតិ សូម​កុំ​មេត្តា​ដល់​អស់ទាំង​មនុស្ស​ក្បត់​ដ៏ទុច្ចរិត​ឡើយ​! សេឡា


ដូច្នេះ ខ្ញុំ​នឹង​សើច​ដែរ ចំពោះ​សេចក្ដីអន្តរាយ​របស់អ្នករាល់គ្នា ខ្ញុំ​នឹង​សើចចំអក​នៅពេល​ការភិតភ័យ​របស់អ្នករាល់គ្នា​មកដល់


ប្រសិនបើ​គាត់​មិនព្រមស្ដាប់​ពួកគេ​ទេ ចូរ​ប្រាប់​ក្រុមជំនុំ​; ហើយ​ប្រសិនបើ​គាត់​មិនព្រមស្ដាប់​ក្រុមជំនុំ​ទៀត ចូរ​ចាត់ទុក​គាត់​ដូចជា​សាសន៍ដទៃ និង​អ្នកទារពន្ធ​ចុះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម