ទំនុកតម្កើង 59:5 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គគឺព្រះយេហូវ៉ាដ៏ជាព្រះនៃពលបរិវារ ជាព្រះនៃអ៊ីស្រាអែល សូមតើនឡើងដើម្បីដាក់ទោសអស់ទាំងប្រជាជាតិ សូមកុំមេត្តាដល់អស់ទាំងមនុស្សក្បត់ដ៏ទុច្ចរិតឡើយ! សេឡា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអង្គ ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ ទ្រង់ជាព្រះនៃសាសន៍អ៊ីស្រាអែល សូមតើនឡើង ហើយដាក់ទោស ជាតិសាសន៍ទាំងអស់នោះ សូមកុំប្រណីអ្នកណាម្នាក់ ក្នុងចំណោមអស់អ្នក ដែលក្បត់ដ៏ទុច្ចរិតទាំងនោះឡើយ។ –បង្អង់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះជាអម្ចាស់អើយ ព្រះអង្គជាព្រះនៃពិភពទាំងមូល ព្រះអង្គជាព្រះនៃជនជាតិអ៊ីស្រាអែល សូមតើនឡើង ដាក់ទោសប្រជាជាតិទាំងអស់នោះ សូមកុំប្រណីសន្ដោសពួកក្បត់ដ៏ទុច្ចរិត ទាំងនោះឡើយ!។ - សម្រាក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ គឺជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមទ្រង់តើនឡើងមកដាក់ទោសដល់ពួកសាសន៍ដទៃ សូមកុំអាណិតមេត្តាដល់អ្នកណាមួយ ដែលរំលងដោយកាចអាក្រក់ឡើយ។ –បង្អង់ អាល់គីតាប ឱអុលឡោះតាអាឡា អើយ! ទ្រង់ជាម្ចាស់នៃពិភពទាំងមូល ទ្រង់ជាម្ចាស់នៃជនជាតិអ៊ីស្រអែល សូមក្រោកឡើង ដាក់ទោសប្រជាជាតិទាំងអស់នោះ សូមកុំប្រណីសន្ដោសពួកក្បត់ដ៏ទុច្ចរិត ទាំងនោះឡើយ!។ - សម្រាក |
ដ្បិតជនមិនស្គាល់បានក្រោកឡើងប្រឆាំងនឹងទូលបង្គំ មនុស្សកាចសាហាវបានស្វែងរកព្រលឹងរបស់ទូលបង្គំ; ពួកគេមិនបានដាក់ព្រះនៅមុខពួកគេឡើយ។ សេឡា
សូមឲ្យសេចក្ដីស្លាប់សង្គ្រុបលើពួកគេ សូមឲ្យពួកគេចុះទៅស្ថានមនុស្សស្លាប់ទាំងរស់! ដ្បិតមានការអាក្រក់នៅក្នុងលំនៅរបស់ពួកគេ គឺនៅខាងក្នុងពួកគេ។
សូមឲ្យសហគមន៍នៃជាតិសាសន៍នានាផ្ដុំគ្នានៅជុំវិញព្រះអង្គ សូមព្រះអង្គយាងត្រឡប់ទៅស្ថានដ៏ខ្ពស់វិញ គឺពីលើពួកគេ។
ព្រះយេហូវ៉ាដ៏ជាព្រះនៃពលបរិវារអើយ តើព្រះអង្គនឹងព្រះពិរោធទាស់នឹងសេចក្ដីអធិស្ឋានរបស់ ប្រជារាស្ត្រព្រះអង្គដល់ពេលណាទៀត?
ព្រះយេហូវ៉ាដ៏ជាព្រះនៃពលបរិវារអើយ សូមសណ្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំផង! ព្រះនៃយ៉ាកុបអើយ សូមផ្ទៀងព្រះកាណ៌ផង! សេឡា
ប្រជាជាតិនានាបានលិចទៅក្នុងរណ្ដៅដែលខ្លួនបានធ្វើ ជើងរបស់ពួកគេបានជាប់ក្នុងសំណាញ់ដែលខ្លួនបានបង្កប់។
ពួកអ្នកដឹកនាំសូដុមអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ា! ប្រជាជនកូម៉ូរ៉ាអើយ ចូរផ្ទៀងត្រចៀកនឹងសេចក្ដីប្រៀនប្រដៅរបស់ព្រះនៃយើង!
កាលណាមែករបស់វាក្រៀមស្វិត គេបំបាក់វា នោះពួកស្រីៗនឹងមកយកវាបង្កាត់ភ្លើង។ ដោយព្រោះប្រជាជននេះគ្មានការយល់ដឹង ដូច្នេះព្រះសូនបង្កើតរបស់គេនឹងមិនអាណិតអាសូរដល់គេឡើយ ព្រះអង្គដែលសូនគេឡើងនឹងមិនមេត្តាដល់គេឡើយ។
អស់ទាំងអគ្គទេសាភិបាលនៃអាណាចក្រ ពួកអភិបាល ពួកចៅហ្វាយខេត្ត ពួកទីប្រឹក្សា និងពួកទេសាភិបាលបានប្រឹក្សាគ្នាថា ព្រះរាជាគួរចេញរាជក្រឹត្យមួយ ហើយអនុវត្តបម្រាមនោះយ៉ាងតឹងរ៉ឹង គឺក្នុងរយៈពេលសាមសិបថ្ងៃ អស់អ្នកណាដែលអធិស្ឋានទៅព្រះណាមួយ ឬមនុស្សណាមួយ ក្រៅពីព្រះករុណាជាស្ដេច អ្នកនោះនឹងត្រូវបោះទៅក្នុងរូងតោ។
យ៉ាងណាមិញ មិនមែនថាព្រះបន្ទូលរបស់ព្រះទៅជាឥតប្រយោជន៍ឡើយ ដ្បិតមិនមែនអស់អ្នកដែលកើតពីអ៊ីស្រាអែល ជាជនជាតិអ៊ីស្រាអែលនោះទេ
ជាការពិត ការជំនុំជម្រះគ្មានសេចក្ដីមេត្តាចំពោះអ្នកដែលមិនសម្ដែងសេចក្ដីមេត្តា។ សេចក្ដីមេត្តាតែងតែឈ្នះលើការជំនុំជម្រះ។