នៅទីនោះ អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតនឹងដួល; ពួកគេនឹងត្រូវបានផ្ដួលរំលំ ហើយមិនអាចក្រោកឡើងបានឡើយ៕
ទំនុកតម្កើង 56:7 - ព្រះគម្ពីរខ្មែរសាកល តើពួកគេអាចគេចរួចទាំងមានអំពើទុច្ចរិតបានឬ? ឱព្រះអើយ សូមបង្ក្រាបបណ្ដាប្រជាជនដោយព្រះពិរោធផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ តើគេនឹងគេចផុតដោយអំពើអាក្រក់ របស់គេបានឬ? ឱព្រះអើយ សូមទម្លាក់ប្រជាជនទាំងនោះ ដោយសេចក្ដីក្រោធរបស់ព្រះអង្គទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះជាម្ចាស់អើយ! សូមដាក់ទោសពួកគេ តាមអំពើអាក្រក់ ដែលពួកគេប្រព្រឹត្ត សូមទ្រង់សម្តែងព្រះពិរោធ បង្ក្រាបប្រជាជនទាំងនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើគេនឹងគេចរួច ដោយអំពើអាក្រក់យ៉ាងនោះឬ ឱព្រះអង្គអើយ សូមទ្រង់បោះទំលាក់ពួកទាំងនេះចុះ ដោយសេចក្ដីខ្ញាល់របស់ទ្រង់ អាល់គីតាប ឱអុលឡោះអើយ! សូមដាក់ទោសពួកគេ តាមអំពើអាក្រក់ ដែលពួកគេប្រព្រឹត្ត សូមទ្រង់សំដែងកំហឹង បង្ក្រាបប្រជាជនទាំងនោះ។ |
នៅទីនោះ អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតនឹងដួល; ពួកគេនឹងត្រូវបានផ្ដួលរំលំ ហើយមិនអាចក្រោកឡើងបានឡើយ៕
ពួកគេទុកចិត្តលើភាពស្ដុកស្ដម្ភរបស់ខ្លួន ហើយអួតអំពីភាពបរិបូរនៃទ្រព្យសម្បត្តិរបស់ខ្លួន។
សូមឲ្យសេចក្ដីស្លាប់សង្គ្រុបលើពួកគេ សូមឲ្យពួកគេចុះទៅស្ថានមនុស្សស្លាប់ទាំងរស់! ដ្បិតមានការអាក្រក់នៅក្នុងលំនៅរបស់ពួកគេ គឺនៅខាងក្នុងពួកគេ។
ឱព្រះអើយ ព្រះអង្គនឹងទម្លាក់ពួកគេចុះទៅក្នុងរណ្ដៅនៃសេចក្ដីអន្តរាយ! ពួកមនុស្សនៃការបង្ហូរឈាម និងការបោកបញ្ឆោត នឹងមិនរស់បានពាក់កណ្ដាលអាយុជីវិតរបស់ខ្លួនឡើយ រីឯទូលបង្គំវិញ ទូលបង្គំនឹងជឿទុកចិត្តលើព្រះអង្គ៕
ព្រះអម្ចាស់នៃទូលបង្គំអើយ សូមបំផ្លាញពួកគេ សូមបំបែកភាសារបស់ពួកគេផង! ដ្បិតទូលបង្គំបានឃើញអំពើហិង្សា និងជម្លោះនៅក្នុងទីក្រុង។
ទូលបង្គំគ្មានអំពើទុច្ចរិតឡើយ ប៉ុន្តែពួកគេរត់មក ទាំងត្រៀមជាស្រេចដើម្បីវាយប្រហារទូលបង្គំ។ សូមតើនឡើងដើម្បីជួយទូលបង្គំ សូមព្រះអង្គចាប់អារម្មណ៍ផង!
គ្មានមនុស្សណាអាចគ្រប់គ្រងលើខ្យល់ ដើម្បីឃាត់ខ្យល់បានឡើយ ក៏គ្មានអ្នកណាអាចគ្រប់គ្រងលើថ្ងៃស្លាប់បានដែរ; គ្មានការឲ្យចេញពីកងទ័ពក្នុងពេលមានសង្គ្រាមឡើយ ហើយសេចក្ដីអាក្រក់ក៏មិនរំដោះមនុស្សធ្វើអាក្រក់ដែរ។
ដ្បិតអ្នករាល់គ្នាបាននិយាយថា៖ “យើងបានតាំងសម្ពន្ធមេត្រីជាមួយសេចក្ដីស្លាប់ ហើយបានធ្វើកិច្ចព្រមព្រៀងជាមួយស្ថានមនុស្សស្លាប់ហើយ; កាលណាខ្សែតីដ៏លើសលប់ឆ្លងកាត់មក វានឹងមិនមកដល់យើងឡើយ ពីព្រោះយើងបានយកសេចក្ដីភូតភរជាជម្រករបស់យើង ក៏បានលាក់ខ្លួនក្នុងសេចក្ដីកុហក”។