Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 36:12 - ព្រះគម្ពីរខ្មែរសាកល

12 នៅ​ទីនោះ អ្នកដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​នឹង​ដួល​; ពួកគេ​នឹង​ត្រូវបាន​ផ្ដួលរំលំ ហើយ​មិនអាច​ក្រោកឡើង​បានឡើយ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ត្រូវ​ដួល​ចុះ​នៅ​ទី​នោះ គេ​ត្រូវទម្លាក់​ចុះ ឥតងើប​ឡើង​វិញ​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 មនុស្ស​ប្រព្រឹត្ត​អំពើ​ទុច្ចរិត នឹង​ត្រូវ​បរា‌ជ័យ​នៅ​ទី​នេះ ពួក​គេ​ត្រូវ​ដួល ហើយ​ងើប​ឡើង​វិញ​ពុំ​រួច​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 សូម​ឲ្យ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​នោះ​បាន​ដួល​ចុះ ឲ្យ​គេ​ត្រូវ​ទំលាក់​ទៅ​ឥត​ក្រោក​ឡើង​វិញ​បាន​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 មនុស្ស​ប្រព្រឹត្ត​អំពើ​ទុច្ចរិត នឹង​ត្រូវ​បរា‌ជ័យ​នៅ​ទី​នេះ ពួក​គេ​ត្រូវ​ដួល ហើយ​ងើប​ឡើង​វិញ​ពុំ​រួច​ឡើយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 36:12
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយហេតុនេះ នៅគ្រា​ជំនុំជម្រះ មនុស្ស​អាក្រក់​នឹង​នៅឈរ​មិនបានឡើយ ហើយ​មនុស្សបាប​ក៏​នៅឈរ​ក្នុង​សហគមន៍​នៃ​មនុស្ស​សុចរិត​មិនបាន​ដែរ​។


សូមឲ្យ​រងើកភ្លើង​ធ្លាក់​មកលើ​ពួកគេ សូមឲ្យ​ពួកគេ​ត្រូវបាន​ទម្លាក់​ទៅក្នុង​ភ្លើង គឺ​ទៅក្នុង​រណ្ដៅដ៏ជ្រៅ​ដែល​ពួកគេ​ឡើងមកវិញ​មិនបានឡើយ​!


ទូលបង្គំ​ចាក់ទម្លុះ​ពួកគេ ធ្វើឲ្យ​ពួកគេ​ក្រោកឡើង​មិនបានឡើយ ពួកគេ​ដួល​នៅក្រោម​ជើង​របស់ទូលបង្គំ​។


ឱ​ព្រះ​អើយ ព្រះអង្គ​នឹង​ទម្លាក់​ពួកគេ​ចុះ​ទៅក្នុង​រណ្ដៅ​នៃ​សេចក្ដីអន្តរាយ​! ពួក​មនុស្ស​នៃ​ការបង្ហូរឈាម និង​ការបោកបញ្ឆោត នឹង​មិន​រស់បានពាក់កណ្ដាល​អាយុជីវិត​របស់ខ្លួន​ឡើយ រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​ជឿទុកចិត្តលើ​ព្រះអង្គ​៕


ព្រះយេហូវ៉ា​បាន​សម្ដែង​អង្គទ្រង់​ហើយ ព្រះអង្គ​បាន​អនុវត្ត​សេចក្ដីយុត្តិធម៌​; មនុស្ស​អាក្រក់​ជាប់អន្ទាក់​ដោយ​ស្នាដៃ​របស់ខ្លួន​។ ហ៊ីកាអុន សេឡា


ព្រះអម្ចាស់​អើយ​! តើ​មាន​នរណា​មិន​កោតខ្លាច ហើយ​មិន​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះនាម​របស់ព្រះអង្គ​? ដ្បិត​មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​វិសុទ្ធ​។ ប្រជាជាតិ​ទាំងអស់​នឹង​មក​ថ្វាយបង្គំ​នៅចំពោះ​ព្រះអង្គ ដ្បិត​សេចក្ដីយុត្តិធម៌​របស់ព្រះអង្គ​ត្រូវបាន​សម្ដែង​ហើយ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម