ម្នាក់ៗពោលសេចក្ដីមិនពិតនឹងអ្នកជិតខាងរបស់ខ្លួន ពួកគេនិយាយដោយបបូរមាត់រលូន និងដោយមានចិត្តពីរ។
ទំនុកតម្កើង 55:21 - ព្រះគម្ពីរខ្មែរសាកល មាត់របស់គេរអិលជាងប៊័រ ប៉ុន្តែក្នុងចិត្តគេមានសង្គ្រាម ពាក្យសម្ដីរបស់គេរលូនជាងប្រេង ប៉ុន្តែវាជាដាវដែលហូតជាស្រេច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សម្ដីរបស់គេរអិលជាងខ្លាញ់ តែចិត្តរបស់គេមានពេញដោយចម្បាំង ពាក្យរបស់គេទន់ភ្លន់ជាងប្រេង តែពាក្យទាំងនោះជាដាវដែលហូតជាស្រេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពាក្យសម្ដីរបស់គេផ្អែមជាងទឹកឃ្មុំទៅទៀត តែចិត្តរបស់គេឃោរឃៅ គិតតែពីធ្វើសឹកសង្គ្រាមប៉ុណ្ណោះ ពាក្យសម្ដីរបស់គេទន់ភ្លន់ដូចសំពត់សូត្រ តែមុតដូចមុខដាវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មាត់គេរឥលជាងខ្លាញ់ តែចិត្តគេមានពេញដោយការចំបាំងវិញ វាចាគេទន់ល្វន់ជាងប្រេង ប៉ុន្តែពាក្យទាំងនោះសុទ្ធតែជាដាវហូតស្រាប់ អាល់គីតាប ពាក្យសំដីរបស់គេផ្អែមជាងទឹកឃ្មុំទៅទៀត តែចិត្តរបស់គេឃោរឃៅ គិតតែពីធ្វើសឹកសង្គ្រាមប៉ុណ្ណោះ ពាក្យសំដីរបស់គេទន់ភ្លន់ដូចសំពត់សូត្រ តែមុតដូចមុខដាវ។ |
ម្នាក់ៗពោលសេចក្ដីមិនពិតនឹងអ្នកជិតខាងរបស់ខ្លួន ពួកគេនិយាយដោយបបូរមាត់រលូន និងដោយមានចិត្តពីរ។
សូមកុំអូសទូលបង្គំទៅជាមួយពួកមនុស្សអាក្រក់ ឬជាមួយពួកប្រព្រឹត្តអំពើទុច្ចរិតឡើយ គឺពួកដែលនិយាយសេចក្ដីសុខសាន្តជាមួយអ្នកជិតខាងរបស់ខ្លួន ប៉ុន្តែមានគំនិតអាក្រក់ក្នុងចិត្តវិញ។
ព្រលឹងរបស់ខ្ញុំនៅកណ្ដាលចំណោមសិង្ហ ខ្ញុំដេកក្នុងចំណោមអ្នកដែលស៊ីបំផ្លាញ គឺមនុស្សលោក; ធ្មេញរបស់ពួកគេជាលំពែង និងជាព្រួញ ហើយអណ្ដាតរបស់ពួកគេជាដាវដ៏មុត។
មើល៍! ពួកគេភើចេញសេចក្ដីអាក្រក់ពីមាត់របស់ខ្លួន ហើយមានដាវនៅនឹងបបូរមាត់របស់ពួកគេ! ពួកគេពោលថា៖ “តើមានអ្នកណានឹងឮ?”។
ពួកគេពិគ្រោះគ្នា គ្រាន់តែដើម្បីបណ្ដេញអ្នកនោះចេញពីតំណែងខ្ពស់ប៉ុណ្ណោះ; ពួកគេពេញចិត្តនឹងសេចក្ដីភូតភរ; ពួកគេឲ្យពរដោយមាត់របស់ខ្លួន ប៉ុន្តែនៅក្នុងចិត្ត ពួកគេដាក់បណ្ដាសាវិញ។ សេឡា
មានមនុស្សនិយាយមិនចេះគិត ដូចជាចាក់ទម្លុះដោយដាវ រីឯអណ្ដាតរបស់មនុស្សមានប្រាជ្ញា នាំមកនូវការប្រោសឲ្យជា។
ពេលនោះ យូដាសជាអ្នកដែលក្បត់ព្រះយេស៊ូវ ទូលតបថា៖ “រ៉ាប៊ី មិនមែនជាខ្ញុំទេ មែនទេ?”។ ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“គឺអ្នកនិយាយទេ”។
អំឡុងអាហារពេលល្ងាច មារបានបញ្ចូលគំនិតរួចហើយ ក្នុងចិត្តយូដាសកូនរបស់ស៊ីម៉ូនអ៊ីស្ការីយ៉ុត ឲ្យក្បត់ព្រះអង្គ។