រូបកាយរបស់ទូលបង្គំញ័ររន្ធត់ ដោយសារតែការកោតខ្លាចចំពោះព្រះអង្គ ហើយទូលបង្គំភ័យខ្លាចចំពោះច្បាប់របស់ព្រះអង្គ។
ទំនុកតម្កើង 52:6 - ព្រះគម្ពីរខ្មែរសាកល មនុស្សសុចរិតនឹងឃើញ ហើយកោតខ្លាច ព្រមទាំងសើចដាក់គេថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ មនុស្សសុចរិតនឹងឃើញ ហើយកោតខ្លាច គេនឹងសើចចំអកអ្នកប្រព្រឹត្តអំពើអាក្រក់នោះ ដោយពាក្យថា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សសុចរិតនឹងឃើញ ហើយកោតខ្លាចទៀតផង គេនាំគ្នាសើច ទាំងពោលថា: ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ មនុស្សសុចរិតនឹងឃើញដែរ ហើយនឹងកោតខ្លាច គេនឹងសើចឡកឲ្យ ដោយពាក្យថា អាល់គីតាប មនុស្សសុចរិតនឹងឃើញ ហើយកោតខ្លាចទៀតផង គេនាំគ្នាសើច ទាំងពោលថា: |
រូបកាយរបស់ទូលបង្គំញ័ររន្ធត់ ដោយសារតែការកោតខ្លាចចំពោះព្រះអង្គ ហើយទូលបង្គំភ័យខ្លាចចំពោះច្បាប់របស់ព្រះអង្គ។
ព្រះយេហូវ៉ាអើយ សូមរំដោះព្រលឹងរបស់ទូលបង្គំពីបបូរមាត់ភូតភរ និងពីអណ្ដាតនៃល្បិចកលផង!
ចូរទន្ទឹងរង់ចាំព្រះយេហូវ៉ា ហើយកាន់តាមមាគ៌ារបស់ព្រះអង្គ នោះព្រះអង្គនឹងលើកអ្នកឡើងដើម្បីឲ្យទទួលផែនដីជាមរតក។ នៅពេលពួកមនុស្សអាក្រក់ត្រូវបានកាត់ចេញ អ្នកនឹងឃើញការនោះ។
ព្រះអង្គបានដាក់ចម្រៀងថ្មីក្នុងមាត់ខ្ញុំ ជាចម្រៀងសរសើរតម្កើងដល់ព្រះរបស់យើង; មនុស្សជាច្រើននឹងបានឃើញ ក៏កោតខ្លាច ហើយជឿទុកចិត្តលើព្រះយេហូវ៉ា។
ដោយហេតុនេះ មនុស្សទាំងអស់នឹងកោតខ្លាច ហើយប្រកាសអំពីកិច្ចការរបស់ព្រះ ព្រមទាំងពិចារណាអំពីអ្វីដែលព្រះអង្គបានធ្វើ។
ព្រះយេហូវ៉ាអើយ ស៊ីយ៉ូនបានឮ ក៏អរសប្បាយ កូនស្រីយូដាក៏ត្រេកអរដែរ ដោយសារតែការជំនុំជម្រះរបស់ព្រះអង្គ!
ដូច្នេះ នេះជាពាក្យដែលព្រះយេហូវ៉ាមានបន្ទូលទាស់នឹងស្ដេចនោះ: កូនស្រីក្រមុំស៊ីយ៉ូនមើលងាយអ្នក ហើយសើចចំអកដាក់អ្នក កូនស្រីយេរូសាឡិមគ្រវីក្បាលពីក្រោយអ្នក។
ភ្នែករបស់អ្នករាល់គ្នានឹងឃើញ ហើយអ្នករាល់គ្នានឹងពោលថា៖ “ព្រះយេហូវ៉ាទ្រង់ធំឧត្ដមហួសព្រំដែនអ៊ីស្រាអែលទៅទៀត!”។
ព្រះអម្ចាស់អើយ! តើមាននរណាមិនកោតខ្លាច ហើយមិនលើកតម្កើងសិរីរុងរឿងដល់ព្រះនាមរបស់ព្រះអង្គ? ដ្បិតមានតែព្រះអង្គប៉ុណ្ណោះ ដែលវិសុទ្ធ។ ប្រជាជាតិទាំងអស់នឹងមកថ្វាយបង្គំនៅចំពោះព្រះអង្គ ដ្បិតសេចក្ដីយុត្តិធម៌របស់ព្រះអង្គត្រូវបានសម្ដែងហើយ”។
មេឃអើយ បណ្ដាវិសុទ្ធជន សាវ័ក និងព្យាការីអើយ ចូរអរសប្បាយដោយសារតែនាងចុះ! ដ្បិតព្រះបានជំនុំជម្រះ ហើយដាក់ទោសនាងឲ្យអ្នករាល់គ្នាហើយ!”។