Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 97:8 - ព្រះគម្ពីរខ្មែរសាកល

8 ព្រះយេហូវ៉ា​អើយ ស៊ីយ៉ូន​បាន​ឮ ក៏​អរសប្បាយ កូនស្រី​យូដា​ក៏​ត្រេកអរ​ដែរ ដោយសារតែ​ការជំនុំជម្រះ​របស់ព្រះអង្គ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ឱ​ព្រះ‌យេហូវ៉ា​អើយ ក្រុង​ស៊ីយ៉ូន​បាន​ឮ ហើយ​រីករាយ ពួក​កូន​ស្រី នៃ​សាសន៍​យូដា​មាន​ចិត្ត​ត្រេក​អរ ដោយ​ព្រោះ​ការជំនុំ​ជម្រះ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ឱ​ព្រះ‌អម្ចាស់​អើយ ពេល​អ្នក​ក្រុង​ស៊ីយ៉ូន​ឮ​ដំណឹង​ថា ព្រះអង្គ​វិនិច្ឆ័យ​ទោស​ដូច្នេះ គេ​នឹង​មាន​អំណរ​រីក‌រាយ ហើយ​អ្នក​ក្រុង​នានា​នៅ​ស្រុក​យូដា ក៏​ត្រេក​អរ​សប្បាយ​យ៉ាង​ខ្លាំង​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ឱ​ព្រះ‌យេហូវ៉ា​អើយ ក្រុង​ស៊ីយ៉ូន​បាន​ឮ ហើយ​ក៏​មាន​សេចក្ដី​អំណរ ពួក​កូន​ស្រី​នៃ​សាសន៍​យូដា​បាន​រីក‌រាយ​ឡើង ដោយ​ព្រោះ​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ឱ​អុលឡោះ‌តាអាឡា​អើយ ពេល​អ្នក​ក្រុង​ស៊ីយ៉ូន ឮ​ដំណឹង​ថា ទ្រង់​វិនិច្ឆ័យ​ទោស​ដូច្នេះ គេ​នឹង​មាន​អំណរ​រីក‌រាយ ហើយ​អ្នក​ក្រុង​នានា​នៅ​ស្រុក​យូដា ក៏​ត្រេក​អរ​សប្បាយ​យ៉ាង​ខ្លាំង​ដែរ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 97:8
13 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​ភ្នំ​ស៊ីយ៉ូន​បាន​អរសប្បាយ សូមឲ្យ​កូនស្រី​យូដា​បាន​ត្រេកអរ ដោយព្រោះ​ការជំនុំជម្រះ​របស់ព្រះអង្គ​។


ចូរ​ដើរជុំវិញ​ស៊ីយ៉ូន ហើយ​ឡោមព័ទ្ធ​ទីក្រុងនោះ ចូរ​រាប់​ប៉ម​ទាំងឡាយ​របស់នាង


មនុស្ស​សុចរិត​នឹង​ឃើញ ហើយ​កោតខ្លាច ព្រមទាំង​សើច​ដាក់​គេ​ថា​៖


មនុស្ស​សុចរិត​នឹង​អរសប្បាយ​នៅពេល​បាន​ឃើញ​ការសងសឹក គេ​នឹង​លាង​ជើង​របស់ខ្លួន​ក្នុង​ឈាម​របស់​មនុស្ស​អាក្រក់​។


ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​កម្សាន្តចិត្ត​ស៊ីយ៉ូន ព្រះអង្គ​ទ្រង់​កម្សាន្តចិត្ត​អស់ទាំង​ទីបាក់បែក​របស់នាង ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ទីរហោស្ថាន​របស់នាង​បាន​ដូចជា​អេដែន ក៏​ធ្វើឲ្យ​វាលខ្សាច់​របស់នាង​បាន​ដូចជា​សួនច្បារ​របស់​ព្រះយេហូវ៉ា​ដែរ​។ សេចក្ដីរីករាយ និង​អំណរ​នឹង​ត្រូវបាន​រកឃើញ​នៅក្នុង​នាង ព្រមទាំង​ការអរព្រះគុណ និង​សូរ​ទំនុកភ្លេង​ផង​។


មើល៍! ព្រះយេហូវ៉ា​បាន​ប្រកាស​ដល់​ចុងបំផុត​នៃ​ផែនដី​ថា​៖ “ចូរ​ប្រាប់​កូនស្រី​ស៊ីយ៉ូន​ថា​: ‘មើល៍! សេចក្ដីសង្គ្រោះ​របស់អ្នក​កំពុងតែ​មក​ហើយ​! មើល៍! រង្វាន់​របស់ព្រះអង្គ​នៅជាមួយ​ព្រះអង្គ ហើយ​សំណង​របស់ព្រះអង្គ​ក៏​នៅចំពោះ​ព្រះអង្គ​ដែរ​!’។


កូនស្រី​ស៊ីយ៉ូន​អើយ ចូរ​ត្រេកអរ​យ៉ាងខ្លាំង​ចុះ​! កូនស្រី​យេរូសាឡិម​អើយ ចូរ​ស្រែកហ៊ោសប្បាយ​ចុះ​! មើល៍! ស្ដេច​របស់អ្នក​នឹង​យាង​មករក​អ្នក ព្រះអង្គ​ទ្រង់​សុចរិតយុត្តិធម៌ ទាំង​នាំមកនូវសេចក្ដីសង្គ្រោះ ព្រះអង្គ​បន្ទាបខ្លួន​គង់​លើ​លា​—— គង់​លើ​កូនលា​មួយ គឺ​កូន​របស់​មេលា​។


មេឃ​អើយ បណ្ដា​វិសុទ្ធជន សាវ័ក និង​ព្យាការី​អើយ ចូរ​អរសប្បាយ​ដោយសារតែ​នាង​ចុះ​! ដ្បិត​ព្រះ​បាន​ជំនុំជម្រះ ហើយ​ដាក់ទោស​នាង​ឲ្យ​អ្នករាល់គ្នា​ហើយ​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម