គ្រានោះ ពួកគេស្រែកយំទៅកាន់ព្រះយេហូវ៉ា ក្នុងទុក្ខវេទនារបស់ពួកគេ នោះព្រះអង្គក៏សង្គ្រោះពួកគេពីទុក្ខព្រួយរបស់ពួកគេ។
ទំនុកតម្កើង 50:15 - ព្រះគម្ពីរខ្មែរសាកល ចូរស្រែកហៅយើងនៅថ្ងៃនៃទុក្ខវេទនាចុះ នោះយើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើងសិរីរុងរឿងដល់យើង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃមានទុក្ខលំបាក ចូរអំពាវនាវរកយើងចុះ យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើងយើង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រាមានអាសន្ន ចូរអង្វររកយើងចុះ យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើង សិរីរុងរឿងរបស់យើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរអំពាវនាវដល់អញនៅថ្ងៃមានសេចក្ដីទុក្ខលំបាក នោះអញនឹងជួយឲ្យរួច ឯឯងនឹងលើកដំកើងដល់អញ។ អាល់គីតាប នៅគ្រាមានអាសន្ន ចូរអង្វររកយើងចុះ យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើង សិរីរុងរឿងរបស់យើង។ |
គ្រានោះ ពួកគេស្រែកយំទៅកាន់ព្រះយេហូវ៉ា ក្នុងទុក្ខវេទនារបស់ពួកគេ នោះព្រះអង្គក៏សង្គ្រោះពួកគេពីទុក្ខព្រួយរបស់ពួកគេ។
គ្រានោះ ពួកគេស្រែកឡើងទៅកាន់ព្រះយេហូវ៉ា ក្នុងទុក្ខវេទនារបស់ពួកគេ នោះព្រះអង្គក៏យកពួកគេចេញពីទុក្ខព្រួយរបស់ពួកគេ។
ក្នុងទុក្ខវេទនារបស់ខ្ញុំ ខ្ញុំបានស្រែកហៅព្រះយេហូវ៉ា នោះព្រះអង្គក៏ឆ្លើយមកខ្ញុំ។
អស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ាអើយ ចូរសរសើរតម្កើងព្រះអង្គ! ពូជពង្សទាំងអស់របស់យ៉ាកុបអើយ ចូរលើកតម្កើងសិរីរុងរឿងដល់ព្រះអង្គ! ពូជពង្សទាំងអស់របស់អ៊ីស្រាអែលអើយ ចូរភិតភ័យនៅចំពោះព្រះអង្គ!
ពួកអ្នកធំអើយ តើសិរីរុងរឿងរបស់ខ្ញុំត្រឡប់ជាសេចក្ដីអាម៉ាស់ដល់ពេលណា? តើអ្នករាល់គ្នានឹងស្រឡាញ់ការឥតបានការ ហើយស្វែងរកសេចក្ដីភូតភរដល់ពេលណា? សេឡា
អ្នកដែលថ្វាយតង្វាយអរព្រះគុណ គឺលើកតម្កើងសិរីរុងរឿងដល់យើង ហើយតម្រង់ផ្លូវរបស់ខ្លួន; យើងនឹងធ្វើឲ្យអ្នកនោះឃើញសេចក្ដីសង្គ្រោះរបស់ព្រះ”៕
នៅថ្ងៃនៃទុក្ខវេទនារបស់ខ្ញុំ ខ្ញុំបានស្វែងរកព្រះអម្ចាស់របស់ខ្ញុំ ដៃរបស់ខ្ញុំលាតចេញនៅពេលយប់ ហើយមិនល្វើយឡើយ ព្រលឹងរបស់ខ្ញុំបដិសេធការសម្រាលទុក្ខ។
ខ្ញុំនឹកចាំព្រះ ក៏ស្រែកថ្ងូរ ខ្ញុំសញ្ជឹងគិត ហើយវិញ្ញាណរបស់ខ្ញុំក៏ចុះខ្សោយ។ សេឡា
នៅក្នុងទុក្ខវេទនា អ្នកបានស្រែកហៅ ហើយយើងបានរំដោះអ្នក; យើងបានតបនឹងអ្នកពីទីលាក់កំបាំងនៃផ្គរលាន់ យើងបានពិសោធអ្នកនៅត្រង់ទឹកមេរីបា។ សេឡា
ដ្បិតព្រះអម្ចាស់នៃទូលបង្គំអើយ ព្រះអង្គទ្រង់ល្អ ហើយប្រុងនឹងលើកលែងទោស; ព្រះអង្គទ្រង់មានសេចក្ដីស្រឡាញ់ឥតប្រែប្រួលដ៏លើសលប់ដល់អស់អ្នកដែលស្រែកហៅព្រះអង្គ!
នៅថ្ងៃនៃទុក្ខវេទនារបស់ទូលបង្គំ ទូលបង្គំស្រែកហៅព្រះអង្គ ពីព្រោះព្រះអង្គឆ្លើយមកទូលបង្គំ។
គេនឹងស្រែកហៅយើង ហើយយើងនឹងឆ្លើយតបនឹងគេ; យើងនឹងនៅជាមួយគេក្នុងទុក្ខវេទនា ក៏នឹងរំដោះគេ ព្រមទាំងលើកតម្កើងគេផង។
យើងនឹងនាំមួយភាគបីនោះទៅក្នុងភ្លើង ហើយបន្សុទ្ធពួកគេដូចជាបន្សុទ្ធប្រាក់ ក៏នឹងសាកពួកគេដូចជាសាកមាសផង។ ពួកគេនឹងស្រែកហៅនាមរបស់យើង ហើយយើងនឹងឆ្លើយតបនឹងពួកគេ។ យើងនឹងពោលថា: ‘ពួកគេជាប្រជារាស្ត្ររបស់យើង’ ហើយពួកគេនឹងពោលថា: ‘ព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំ’”៕
ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺនៅមុខមនុស្សយ៉ាងនោះដែរ ដើម្បីឲ្យគេបានឃើញអំពើល្អរបស់អ្នករាល់គ្នា ហើយលើកតម្កើងសិរីរុងរឿងដល់ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌។
ដោយស្ថិតនៅក្នុងភាពឈឺចុកចាប់យ៉ាងខ្លាំង ព្រះយេស៊ូវទ្រង់អធិស្ឋានកាន់តែខ្លាំងទ្បើង ហើយតំណក់ញើសរបស់ព្រះអង្គក៏បានដូចជាតំណក់ឈាមធំៗស្រក់ចុះលើដី។
ព្រះបិតារបស់ខ្ញុំបានទទួលការលើកតម្កើងសិរីរុងរឿងដោយសារតែការនេះ គឺការដែលអ្នករាល់គ្នាបង្កើតផលជាច្រើន និងការដែលអ្នករាល់គ្នាធ្វើជាសិស្សរបស់ខ្ញុំ។
លុះប្រហែលជាកណ្ដាលអធ្រាត្រ ប៉ូល និងស៊ីឡាសកំពុងអធិស្ឋាន ទាំងច្រៀងសរសើរតម្កើងព្រះ ហើយពួកអ្នកទោសក៏កំពុងស្ដាប់ពួកគេដែរ។
ក្នុងចំណោមអ្នករាល់គ្នា មានអ្នកណារងទុក្ខលំបាកឬ? ចូរឲ្យអ្នកនោះអធិស្ឋាន។ មានអ្នកណាអរសប្បាយឬ? ចូរឲ្យអ្នកនោះច្រៀងសរសើរតម្កើង។
ប្រសិនបើអ្នកណានិយាយ ត្រូវនិយាយស្របតាមព្រះបន្ទូលរបស់ព្រះ; ប្រសិនបើអ្នកណាបម្រើ ត្រូវបម្រើតាមកម្លាំងដែលព្រះប្រទានឲ្យ ដើម្បីឲ្យព្រះបានទទួលការលើកតម្កើងសិរីរុងរឿងក្នុងគ្រប់ការទាំងអស់ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ សូមឲ្យសិរីរុងរឿង និងព្រះចេស្ដា មានដល់ព្រះអង្គ រហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។
ប្រសិនបើអ្នករាល់គ្នាត្រូវគេត្មះតិះដៀលដោយព្រោះព្រះនាមរបស់ព្រះគ្រីស្ទ នោះអ្នករាល់គ្នាមានពរហើយ ដ្បិតព្រះវិញ្ញាណនៃសិរីរុងរឿង គឺព្រះវិញ្ញាណរបស់ព្រះ សណ្ឋិតលើអ្នករាល់គ្នា។