ព្រះអង្គនឹងឲ្យទូលបង្គំស្គាល់ផ្លូវនៃជីវិត; នៅចំពោះព្រះអង្គមានអំណរដ៏ពោរពេញ នៅព្រះហស្តស្ដាំរបស់ព្រះអង្គមានសេចក្ដីរីករាយជាដរាប៕
ទំនុកតម្កើង 41:12 - ព្រះគម្ពីរខ្មែរសាកល រីឯទូលបង្គំវិញ ព្រះអង្គបានទ្រទ្រង់ទូលបង្គំ ដោយសារតែសេចក្ដីគ្រប់លក្ខណ៍របស់ទូលបង្គំ ហើយឲ្យទូលបង្គំឈរនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គជារៀងរហូត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ព្រះអង្គបានលើកទូលបង្គំឡើង ដោយព្រោះទូលបង្គំទៀងត្រង់ ហើយព្រះអង្គបានតាំងទូលបង្គំ ឲ្យនៅចំពោះព្រះអង្គជារៀងរហូត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានជួយទូលបង្គំ ដោយប្រោសទូលបង្គំឲ្យជាទាំងស្រុង ហើយព្រះអង្គប្រទានឲ្យទូលបង្គំ នៅជាមួយព្រះអង្គរហូតតទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯទូលបង្គំ ទ្រង់ទប់ទល់ ដោយសេចក្ដីសុចរិតរបស់ទូលបង្គំ ហើយក៏តាំងទូលបង្គំ ឲ្យនៅចំពោះទ្រង់ជាដរាបតទៅ។ អាល់គីតាប ទ្រង់បានជួយខ្ញុំ ដោយប្រោសខ្ញុំឲ្យជាទាំងស្រុង ហើយទ្រង់ប្រទានឲ្យខ្ញុំ នៅជាមួយទ្រង់រហូតតទៅ។ |
ព្រះអង្គនឹងឲ្យទូលបង្គំស្គាល់ផ្លូវនៃជីវិត; នៅចំពោះព្រះអង្គមានអំណរដ៏ពោរពេញ នៅព្រះហស្តស្ដាំរបស់ព្រះអង្គមានសេចក្ដីរីករាយជាដរាប៕
រីឯទូលបង្គំវិញ ទូលបង្គំនឹងមើលព្រះភក្ត្ររបស់ព្រះអង្គក្នុងសេចក្ដីសុចរិត; នៅពេលភ្ញាក់ឡើង ទូលបង្គំនឹងស្កប់ចិត្តដោយឃើញរូបរាងរបស់ព្រះអង្គ៕
សូមឲ្យសេចក្ដីគ្រប់លក្ខណ៍ និងសេចក្ដីទៀងត្រង់ការពារទូលបង្គំផង ដ្បិតទូលបង្គំទន្ទឹងរង់ចាំព្រះអង្គ។
ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ ទូលបង្គំបានស្រែករកជំនួយទៅកាន់ព្រះអង្គ នោះព្រះអង្គក៏ប្រោសទូលបង្គំឲ្យជា!
ព្រះនេត្ររបស់ព្រះយេហូវ៉ានៅលើមនុស្សសុចរិត ហើយព្រះកាណ៌របស់ព្រះអង្គនៅនឹងសម្រែករបស់ពួកគេ។
ដ្បិតដើមដៃរបស់មនុស្សអាក្រក់នឹងត្រូវបានបំបាក់ ប៉ុន្តែព្រះយេហូវ៉ាទ្រទ្រង់មនុស្សសុចរិត។
ប្រសិនបើទូលបង្គំពោលថា៖ “ជើងរបស់ខ្ញុំរអិលហើយ” នោះព្រះយេហូវ៉ាអើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនឹងទ្រទ្រង់ទូលបង្គំ!
ព្រះបិតាអើយ ទូលបង្គំចង់ឲ្យអ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំនៅជាមួយទូលបង្គំ ត្រង់កន្លែងដែលទូលបង្គំនៅដែរ ដើម្បីឲ្យពួកគេឃើញសិរីរុងរឿងរបស់ទូលបង្គំ ដែលព្រះអង្គបានផ្ដល់ឲ្យទូលបង្គំ ដ្បិតព្រះអង្គទ្រង់ស្រឡាញ់ទូលបង្គំមុនកំណើតនៃពិភពលោក។