Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 34:15 - ព្រះគម្ពីរខ្មែរសាកល

15 ព្រះនេត្រ​របស់​ព្រះយេហូវ៉ា​នៅលើ​មនុស្ស​សុចរិត ហើយ​ព្រះកាណ៌​របស់ព្រះអង្គ​នៅនឹង​សម្រែក​របស់ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ទត​ឆ្ពោះ​ទៅរក​មនុស្ស​សុចរិត ហើយ​ព្រះ‌កាណ៌​ព្រះ‌អង្គ ផ្ទៀង​ស្តាប់​សម្រែក​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ព្រះ‌អម្ចាស់​តែង​រំពៃ​មើល​មនុស្ស​សុចរិត ហើយ​ទ្រង់​យក​ព្រះ‌ហឫទ័យ ទុក​ដាក់​នឹង​សម្រែក​របស់​ពួក​គេ​ជានិច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ទត​ទៅ​ចំពោះ​មនុស្ស​សុចរិត ហើយ​ព្រះ‌កាណ៌​ទ្រង់​ក៏​ប្រុង​ស្តាប់​សំរែក​របស់​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 អុលឡោះ‌តាអាឡា​តែង​រំពៃ​មើល​មនុស្ស​សុចរិត ហើយ​ទ្រង់​យក​ចិត្ត ទុក​ដាក់​នឹង​សំរែក​របស់​ពួក​គេ​ជា‌និច្ច។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 34:15
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអម្ចាស់​នៃទូលបង្គំ​អើយ សូម​សណ្ដាប់​សំឡេង​របស់ទូលបង្គំ​ផង​! សូម​ឲ្យ​ព្រះកាណ៌​របស់ព្រះអង្គ​ផ្ទៀង​នឹង​សំឡេង​នៃ​ពាក្យអង្វរករ​របស់ទូលបង្គំ​ផង​។


មើល៍! ព្រះនេត្រ​របស់​ព្រះយេហូវ៉ា​នៅលើ​អ្នកដែល​កោតខ្លាច​ព្រះអង្គ គឺ​នៅលើ​អ្នកដែល​រំពឹង​លើ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ


នៅពេល​មនុស្សសុចរិត​ស្រែកឡើង ព្រះយេហូវ៉ា​ក៏​សណ្ដាប់ ហើយ​រំដោះ​ពួកគេ​ពី​អស់ទាំង​ទុក្ខវេទនា​របស់ពួកគេ​។


ខ្ញុំដែលជា​មនុស្ស​រងទុក្ខ​ម្នាក់​នេះ បាន​ស្រែកហៅ នោះ​ព្រះយេហូវ៉ា​ក៏​បាន​សណ្ដាប់ ហើយ​សង្គ្រោះ​ខ្ញុំ​ពី​អស់ទាំង​ទុក្ខវេទនា​របស់ខ្ញុំ​។


ចូរ​បែរចេញ​ពី​ការ​អាក្រក់ ហើយ​ប្រព្រឹត្ត​ការ​ល្អ នោះ​អ្នក​នឹង​រស់នៅ​ជារៀងរហូត


នេះ​ជា​ការ​ដែល​អ្នករាល់គ្នា​ត្រូវ​ធ្វើ គឺ​គ្រប់គ្នា​ត្រូវ​និយាយ​សេចក្ដីពិត​នឹង​អ្នកជិតខាង​របស់ខ្លួន ហើយ​ត្រូវ​អនុវត្ត​សេចក្ដីពិតត្រង់ និង​ការកាត់ក្ដី​សម្រាប់​សេចក្ដីសុខសាន្ត នៅក្នុង​ទ្វារក្រុង​របស់អ្នករាល់គ្នា​។


“ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​: ‘ការតមអាហារ​នៃ​ខែ​ទីបួន ការតមអាហារ​នៃ​ខែ​ទីប្រាំ ការតមអាហារ​នៃ​ខែ​ទីប្រាំពីរ និង​ការតមអាហារ​នៃ​ខែ​ទីដប់ នឹង​ត្រឡប់ជា​សេចក្ដីរីករាយ និង​អំណរ ហើយ​ជា​ពិធីបុណ្យ​ដ៏រីករាយ​ដល់​វង្សត្រកូល​យូដា​វិញ ដូច្នេះ​ចូរ​ស្រឡាញ់​សេចក្ដីពិត និង​សេចក្ដីសុខសាន្ត​ចុះ’។


ដ្បិត​ព្រះនេត្រ​របស់​ព្រះអម្ចាស់​នៅលើ​មនុស្ស​សុចរិត ព្រះកាណ៌​របស់​ព្រះអម្ចាស់​នៅនឹង​សេចក្ដីអធិស្ឋាន​របស់​ពួកគេ ប៉ុន្តែ​ព្រះភក្ត្រ​របស់​ព្រះអម្ចាស់​ទាស់នឹង​មនុស្ស​ដែល​ប្រព្រឹត្ត​ការ​អាក្រក់”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម