ពួកកូនប្រុសរបស់យ៉ាកុបអើយ ចូរផ្ដុំគ្នាស្ដាប់ ចូរស្ដាប់អ៊ីស្រាអែលឪពុករបស់ពួកឯងចុះ!
ទំនុកតម្កើង 34:12 - ព្រះគម្ពីរខ្មែរសាកល តើមនុស្សណាចង់បានជីវិត ហើយស្រឡាញ់អាយុវែង ដើម្បីឲ្យខ្លួនបានឃើញសេចក្ដីល្អ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើមានអ្នកណាដែលចង់បានជីវិត ហើយស្រឡាញ់អាយុយឺនយូរ ដើម្បីឲ្យខ្លួនបានឃើញសេចក្ដីល្អឬទេ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើមាននរណាចង់បានអាយុវែង និងរស់នៅប្រកបដោយសុភមង្គលឬទេ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើមានអ្នកឯណាដែលចង់បានជីវិត ហើយស្រឡាញ់ អាយុយឺនយូរ ដើម្បីឲ្យបានឃើញសេចក្ដីល្អ អាល់គីតាប តើមាននរណាចង់បានអាយុវែង និងរស់នៅប្រកបដោយសុភមង្គលឬទេ? |
ពួកកូនប្រុសរបស់យ៉ាកុបអើយ ចូរផ្ដុំគ្នាស្ដាប់ ចូរស្ដាប់អ៊ីស្រាអែលឪពុករបស់ពួកឯងចុះ!
ព្រះរាជាបានទូលសុំជីវិតពីព្រះអង្គ នោះព្រះអង្គបានប្រទានអាយុវែងជារៀងរហូតអស់កល្បជានិច្ចដល់ព្រះរាជា។
មានមនុស្សជាច្រើននិយាយថា៖ “តើនរណាអាចបង្ហាញឲ្យយើងឃើញការល្អ?”។ ព្រះយេហូវ៉ាអើយ សូមឲ្យពន្លឺនៃព្រះភក្ត្ររបស់ព្រះអង្គភ្លឺមកលើយើងខ្ញុំផង។
កូនរបស់ខ្ញុំអើយ ចូរប្រុងស្ដាប់ពាក្យរបស់ខ្ញុំ ចូរផ្ទៀងត្រចៀករបស់អ្នកនឹងពាក្យទំនៀមរបស់ខ្ញុំចុះ!
ដូច្នេះឥឡូវនេះ កូនរាល់គ្នាអើយ ចូរស្ដាប់តាមខ្ញុំ ហើយប្រុងស្ដាប់ពាក្យពីមាត់របស់ខ្ញុំចុះ!
ការកោតខ្លាចព្រះយេហូវ៉ាជាការចាប់ផ្ដើមនៃប្រាជ្ញា ហើយការស្គាល់អង្គដ៏វិសុទ្ធជាការយល់ដឹង
អ្វីៗទាំងអស់ត្រូវបានឮហើយ នេះជាសរុបសេចក្ដី: ចូរកោតខ្លាចព្រះ ហើយកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គ ដ្បិតការនេះគឺសម្រាប់មនុស្សទាំងអស់។
ដោយចិត្តរបស់ខ្ញុំនៅតែដឹកនាំដោយប្រាជ្ញា ខ្ញុំបានសង្កេតក្នុងចិត្តខ្ញុំថា តើធ្វើឲ្យសាច់ឈាមរបស់ខ្ញុំស្រួលដោយស្រាទំពាំងបាយជូរ ព្រមទាំងចាប់ភាពល្ងង់ឲ្យជាប់យ៉ាងដូចម្ដេច រហូតទាល់តែបានឃើញថា អ្វីជាការល្អសម្រាប់ឲ្យមនុស្សលោកធ្វើនៅក្រោមមេឃ ក្នុងថ្ងៃដ៏តិចតួចនៃជីវិតរបស់ពួកគេ។
ហើយក៏បានយល់ឃើញដែរថា ការដែលមនុស្សទាំងអស់បានហូប និងផឹក ព្រមទាំងរកឃើញការសប្បាយរីករាយក្នុងអស់ទាំងការនឿយហត់របស់ខ្លួន នោះជាអំណោយទានរបស់ព្រះ។