Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 9:10 - ព្រះគម្ពីរខ្មែរសាកល

10 ការកោតខ្លាច​ព្រះយេហូវ៉ា​ជា​ការចាប់ផ្ដើម​នៃ​ប្រាជ្ញា ហើយ​ការស្គាល់​អង្គ​ដ៏វិសុទ្ធ​ជា​ការយល់ដឹង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ការ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា​ជា​ដើម​ចម​នៃ​ប្រាជ្ញា ហើយ​ការ​ដែល​ស្គាល់​ដល់​ព្រះ​ដ៏​បរិសុទ្ធ នោះ​គឺ​ជា​យោបល់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ជា​ប្រភព​នៃ​ប្រាជ្ញា ការ​ស្គាល់​ព្រះ‌ជាម្ចាស់​ជា​ចំណេះ​របស់​ប្រជា‌ជន​ដ៏វិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ដើម​ចម​នៃ​ប្រាជ្ញា ហើយ​ការ​ដែល​ស្គាល់​ដល់​ព្រះ​ដ៏​បរិសុទ្ធ នោះ​គឺ​ជា​យោបល់

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ការ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា​ជា​ប្រភព​នៃ​ប្រាជ្ញា ការ​ស្គាល់​អុលឡោះ​ជា​ម្ចាស់​ជា​ចំណេះ​របស់​ប្រជា‌ជន​ដ៏‌វិសុទ្ធ។

សូមមើលជំពូក ចម្លង




សុភា‌សិត 9:10
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ការកោតខ្លាច​ព្រះយេហូវ៉ា​ជា​ការចាប់ផ្ដើម​នៃ​ប្រាជ្ញា​; អស់អ្នក​ដែល​អនុវត្ត​ការនេះ​មាន​សុភនិច្ឆ័យ​ដ៏ល្អ​។ សេចក្ដីសរសើរតម្កើង​នៃ​ព្រះអង្គ នៅស្ថិតស្ថេរ​ជារៀងរហូត​៕


តើ​មនុស្ស​ណា​ចង់បាន​ជីវិត ហើយ​ស្រឡាញ់​អាយុ​វែង ដើម្បីឲ្យ​ខ្លួន​បាន​ឃើញ​សេចក្ដី​ល្អ​?


ការកោតខ្លាច​ព្រះយេហូវ៉ា​ជា​ការចាប់ផ្ដើម​នៃ​ចំណេះដឹង រីឯ​មនុស្សល្ងីល្ងើ​មើលងាយ​ប្រាជ្ញា និង​សេចក្ដីប្រៀនប្រដៅ​វិញ​។


នោះ​អ្នក​នឹង​យល់ច្បាស់​នូវ​ការកោតខ្លាច​ព្រះយេហូវ៉ា ហើយ​រកឃើញ​ចំណេះដឹង​អំពី​ព្រះ


ខ្ញុំ​មិន​បាន​រៀនចេះ​ប្រាជ្ញា​ឡើយ ក៏​មិន​ស្គាល់​ចំណេះដឹង​អំពី​អង្គ​ដ៏វិសុទ្ធ​ផង​។


អ្វីៗ​ទាំងអស់​ត្រូវបាន​ឮ​ហើយ នេះជា​សរុប​សេចក្ដី​: ចូរ​កោតខ្លាច​ព្រះ ហើយ​កាន់តាម​សេចក្ដីបង្គាប់​របស់ព្រះអង្គ ដ្បិត​ការនេះ​គឺសម្រាប់​មនុស្ស​ទាំងអស់​។


ព្រះ​បិតា​របស់ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំងអស់​មក​ខ្ញុំ​។ គ្មានអ្នកណា​ស្គាល់​ព្រះបុត្រា​ឡើយ លើកលែងតែ​ព្រះ​បិតា​ប៉ុណ្ណោះ ហើយក៏គ្មាន​អ្នកណា​ស្គាល់​ព្រះ​បិតា​ដែរ លើកលែងតែ​ព្រះបុត្រា និង​អ្នកណាក៏ដោយដែល​ព្រះបុត្រា​ចង់​បើកសម្ដែង​ដល់​ប៉ុណ្ណោះ​។


នេះ​ជា​ជីវិតអស់កល្បជានិច្ច គឺឲ្យ​ពួកគេ​បាន​ស្គាល់​ព្រះអង្គ​ដែលជា​ព្រះ​ពិត​តែមួយអង្គ​គត់ និង​ស្គាល់​ម្នាក់​ដែល​ព្រះអង្គ​ចាត់ឲ្យមក គឺ​ព្រះយេស៊ូវ​គ្រីស្ទ​។


យើង​ក៏​ដឹង​ដែរ​ថា ព្រះបុត្រារបស់ព្រះ​បាន​យាង​មក ព្រមទាំង​ប្រទាន​ការយល់ដឹង​ដល់​យើង ដើម្បីឲ្យ​យើង​ស្គាល់​ព្រះអង្គ​ដ៏ពិត​។ យើង​ស្ថិតនៅក្នុង​ព្រះអង្គ​ដ៏ពិត គឺ​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះបុត្រា​របស់​ព្រះអង្គ‍។ ព្រះអង្គនេះ​ហើយ ជា​ព្រះ​ពិត និង​ជា​ជីវិតអស់កល្បជានិច្ច​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម