Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 2:3 - ព្រះគម្ពីរខ្មែរសាកល

3 ដោយ​ចិត្ត​របស់ខ្ញុំ​នៅតែ​ដឹកនាំ​ដោយ​ប្រាជ្ញា ខ្ញុំ​បាន​សង្កេត​ក្នុង​ចិត្ត​ខ្ញុំ​ថា តើធ្វើឲ្យ​សាច់ឈាម​របស់ខ្ញុំ​ស្រួល​ដោយ​ស្រាទំពាំងបាយជូរ ព្រមទាំង​ចាប់​ភាពល្ងង់​ឲ្យ​ជាប់​យ៉ាងដូចម្ដេច រហូតទាល់តែ​បាន​ឃើញថា អ្វី​ជាការ​ល្អ​សម្រាប់ឲ្យ​មនុស្សលោក​ធ្វើ​នៅក្រោម​មេឃ ក្នុង​ថ្ងៃដ៏តិចតួចនៃជីវិត​របស់ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 យើង​បាន​រក​នឹក​ក្នុង​ចិត្ត ពី​របៀប​យ៉ាង​ណា​ដែល​ធ្វើ​ឲ្យ​សាច់​ឈាម​បាន​រីក‌រាយ ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ ទាំង​នៅ​មាន​ចិត្ត​នាំ​ដោយ​ប្រាជ្ញា ហើយ​តោង​ជាប់​នឹង​សេចក្ដី​ចម្កួត​ផង ទាល់​តែ​បាន​ឃើញ​ការ​ណា​ដែល​គួរ​ឲ្យ​មនុស្ស​ជាតិ​ធ្វើ​នៅ​ក្រោម​មេឃ​អស់​មួយ​ជីវិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ខ្ញុំ​បាន​សម្រេច​ចិត្ត​យក​សុរា​ជា​ត្រី​មុខ ហើយ​រស់​នៅ​ដូច​មនុស្ស​លេលា ប៉ុន្តែ ព្រម​ជា​មួយ​គ្នា​នោះ ចិត្ត​គំនិត​របស់​ខ្ញុំ​នៅ​តែ​ចង់​ធ្វើ​ជា​ម្ចាស់​លើ​ប្រាជ្ញា​របស់​ខ្ញុំ ដើម្បី​ឲ្យ​បាន​ដឹង​ច្បាស់​ថា អ្វី​ទៅ​ជា​ការ​ល្អ ដែល​មនុស្ស​ត្រូវ​ប្រព្រឹត្ត ក្នុង​ជីវិត​ដ៏​ខ្លី​របស់​គេ​នៅ​លើ​ផែនដី​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 យើង​បាន​នឹក​រក​ក្នុង​ចិត្ត ពី​បែប​យ៉ាង​ណា​នឹង​ធ្វើ​ឲ្យ​សាច់​ឈាម​បាន​រីក‌រាយ ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ ទាំង​នៅ​មាន​ចិត្ត​នាំ​ដោយ​ប្រាជ្ញា​ផង ហើយ​តោង​ជាប់​នឹង​សេចក្ដី​ចំកួត​ផង ទាល់​តែ​បាន​ឃើញ​ការ​ណា​ដែល​គួរ​ឲ្យ​មនុស្ស​ជាតិ​ធ្វើ​នៅ​ក្រោម​មេឃ​អស់​១​ជីវិត

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ខ្ញុំ​បាន​សម្រេច​ចិត្ត​យក​សុរា​ជា​ត្រី​មុខ ហើយ​រស់​នៅ​ដូច​មនុស្ស​លេលា ប៉ុន្តែ ព្រម​ជា​មួយ​គ្នា​នោះ ចិត្ត​គំនិត​របស់​ខ្ញុំ​នៅ​តែ​ចង់​ធ្វើ​ជា​ម្ចាស់​លើ​ប្រាជ្ញា​របស់​ខ្ញុំ ដើម្បី​ឲ្យ​បាន​ដឹង​ច្បាស់​ថា អ្វី​ទៅ​ជា​ការ​ល្អ ដែល​មនុស្ស​ត្រូវ​ប្រព្រឹត្ត ក្នុង​ជីវិត​ដ៏​ខ្លី​របស់​គេ​នៅ​លើ​ផែនដី​នេះ។

សូមមើលជំពូក ចម្លង




សាស្តា 2:3
22 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកុប​ទូល​ផារ៉ោន​ថា​៖ “ថ្ងៃអាយុ​នៃ​ការស្នាក់នៅបណ្ដោះអាសន្ន​របស់ខ្ញុំព្រះបាទ គឺ​មួយរយសាមសិប​ឆ្នាំ​។ ថ្ងៃអាយុ​នៃ​ជីវិត​របស់ខ្ញុំព្រះបាទ​តិច​ណាស់ ហើយ​មានទុក្ខលំបាក​ទៀត គឺ​មិន​ដល់​ថ្ងៃអាយុ​នៃ​ជីវិត​ដូនតា​របស់ខ្ញុំព្រះបាទ នៅ​គ្រា​នៃ​ការស្នាក់នៅបណ្ដោះអាសន្ន​របស់ពួកគាត់​ឡើយ”។


ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ចិត្ត​មនុស្ស​អរសប្បាយ​ដោយ​ស្រាទំពាំងបាយជូរ ក៏​ធ្វើឲ្យ​មុខ​គេ​ភ្លឺរលោង​ដោយ​ប្រេងអូលីវ ហើយ​ទ្រទ្រង់​ចិត្ត​មនុស្ស​ដោយ​អាហារ​។


ស្រា​ជា​អ្នកចំអកឡកឡឺយ ហើយ​គ្រឿងស្រវឹង​ជា​អ្នក​ឡូឡា អស់អ្នក​ដែល​វង្វេង​ដោយសារតែ​វា គ្មានប្រាជ្ញាឡើយ​។


រួច​ខ្ញុំ​ដាក់ចិត្ត​ដើម្បី​ស្គាល់​ប្រាជ្ញា និង​ដើម្បី​ស្គាល់​ភាពចម្កួត និង​ភាពល្ងង់ នោះ​ខ្ញុំ​បាន​យល់ឃើញ​ថា នេះ​ក៏​ជា​ការដេញចាប់​ខ្យល់​ដែរ​។


គេ​តែងតែ​រៀបចំជប់លៀង​សម្រាប់​ការសើចសប្បាយ ហើយ​ស្រាទំពាំងបាយជូរ​ធ្វើឲ្យ​ជីវិត​សប្បាយ ប៉ុន្តែ​ប្រាក់​ឆ្លើយតប​នឹង​អ្វីៗ​ទាំងអស់​។


អ្វីៗ​ទាំងអស់​ត្រូវបាន​ឮ​ហើយ នេះជា​សរុប​សេចក្ដី​: ចូរ​កោតខ្លាច​ព្រះ ហើយ​កាន់តាម​សេចក្ដីបង្គាប់​របស់ព្រះអង្គ ដ្បិត​ការនេះ​គឺសម្រាប់​មនុស្ស​ទាំងអស់​។


សម្រាប់​មនុស្ស គ្មានអ្វី​ប្រសើរ​ជាង​ហូប និង​ផឹក ហើយ​ឲ្យ​ព្រលឹង​របស់ខ្លួន​រកឃើញ​ការ​សប្បាយរីករាយ​ក្នុង​ការនឿយហត់​របស់ខ្លួន​នោះ​ឡើយ​! ខ្ញុំ​ឃើញ​ថា ការនេះ​ក៏​មកពី​ព្រះហស្ត​របស់​ព្រះ​ដែរ​;


មើល៍! អ្វីដែល​ខ្ញុំ​បាន​ឃើញ​ថា​ល្អ និង​សម​នោះ គឺ​ហូប និង​ផឹក ហើយ​រកឃើញ​ការសប្បាយរីករាយ​ក្នុង​អស់ទាំង​ការនឿយហត់​របស់ខ្លួន ដែល​ខ្លួន​ប្រឹងប្រែងធ្វើ​នៅក្រោម​ថ្ងៃ ក្នុង​ថ្ងៃដ៏តិចតួចនៃជីវិត​របស់ខ្លួន​ដែល​ព្រះ​បាន​ប្រទាន​ដល់​ខ្លួន ដ្បិត​នេះ​ជា​ចំណែក​របស់ខ្លួន​។


តើ​នរណា​ដឹង​ថា​អ្វី​ល្អ​សម្រាប់​មនុស្ស​នៅក្នុង​ជីវិត ក្នុង​ថ្ងៃដ៏តិចតួចនៃជីវិត​ឥតន័យ​របស់ខ្លួន ដែល​ខ្លួន​ឆ្លងកាត់​ទៅ​ដូចជា​ស្រមោល​? តើ​នរណា​អាច​ប្រាប់​មនុស្ស​អំពី​អ្វីដែល​នឹង​កើតឡើង​នៅក្រោម​ថ្ងៃ​បាន ក្រោយពី​គេ​បាត់ទៅ​?​៕


ជាការ​ល្អ​ដែល​អ្នក​ចាប់​មួយនេះ ហើយក៏​មិន​ឲ្យ​មួយនោះ​របូតពីដៃ​អ្នក​ដែរ​; ដ្បិត​អ្នកដែល​កោតខ្លាច​ព្រះ នឹង​ចេញរួច​ពី​ការទាំងអស់​នេះ​។


ខ្ញុំ​បាន​បែរ​ចិត្ត​ខ្ញុំ​មក ដើម្បី​យល់ សង្កេត ហើយ​ស្វែងរក​ប្រាជ្ញា និង​គោលការណ៍ ព្រមទាំង​ដើម្បី​យល់​ថា​ការអាក្រក់​ជា​សេចក្ដីល្ងីល្ងើ ហើយ​ភាពល្ងង់​ជា​សេចក្ដីចម្កួត​។


ដូច្នេះ ខ្ញុំ​សូម​លើកសរសើរ​ការសប្បាយ ពីព្រោះ​សម្រាប់​មនុស្ស គ្មានអ្វី​ប្រសើរ​នៅក្រោម​ថ្ងៃ ជាង​ហូប និង​ផឹក ហើយ​សប្បាយ​ឡើយ ដ្បិត​មាន​ការនេះ​ជាប់តាម​គេ​ក្នុង​ការនឿយហត់​របស់ខ្លួន នៅ​ថ្ងៃនៃជីវិត​របស់គេ​ដែល​ព្រះ​បាន​ប្រទាន​ដល់​គេ​នៅក្រោម​ថ្ងៃ​។


“គ្មានអ្នកណា​អាច​បម្រើ​ចៅហ្វាយ​ពីរ​នាក់​បាន​ទេ ដ្បិត​គេ​នឹង​ស្អប់​ម្នាក់ ហើយ​ស្រឡាញ់​ម្នាក់ទៀត ឬ​ស្មោះត្រង់​នឹង​ម្នាក់ ហើយ​មើលងាយ​ម្នាក់ទៀត​។ អ្នករាល់គ្នា​មិនអាច​បម្រើ​ព្រះ​ផង បម្រើ​ទ្រព្យសម្បត្តិ ផង​បានឡើយ​។


កុំ​ស្រវឹង​ស្រា​ឡើយ ដ្បិត​ស្រា​ជា​អបាយមុខ ផ្ទុយទៅវិញ ចូរឲ្យ​ពេញ​ដោយ​ព្រះវិញ្ញាណ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម