ទោះបីជាខ្ញុំបាននិយាយក្នុងការភ័យស្លន់របស់ខ្ញុំថា៖ “មនុស្សទាំងអស់សុទ្ធតែភូតភរ” ក៏ដោយ។
ទំនុកតម្កើង 31:22 - ព្រះគម្ពីរខ្មែរសាកល ចំណែកឯទូលបង្គំវិញ ទូលបង្គំបានទូលទាំងភ័យស្លន់ថា៖ “ទូលបង្គំត្រូវបានកាត់ចេញពីចំពោះព្រះនេត្ររបស់ព្រះអង្គហើយ!” ប៉ុន្តែនៅពេលទូលបង្គំស្រែករកជំនួយពីព្រះអង្គ ព្រះអង្គបានសណ្ដាប់សំឡេងនៃពាក្យអង្វរកររបស់ទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំបានពោលទាំងភ័យស្លន់ថា «ទូលបង្គំត្រូវកាត់ចេញពីព្រះនេត្រ របស់ព្រះអង្គហើយ»។ ប៉ុន្តែ ពេលទូលបង្គំស្រែករកព្រះអង្គជួយ ព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វរ របស់ទូលបង្គំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលទូលបង្គំខ្វល់ខ្វាយ ទូលបង្គំស្មានថា ព្រះអង្គបានបណ្តេញទូលបង្គំ ចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គហើយ ប៉ុន្តែ ពេលទូលបង្គំស្រែករកព្រះអង្គ ទ្រង់ព្រះសណ្ដាប់ពាក្យអង្វររបស់ទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯទូលបង្គំ បាននិយាយដោយប្រញាប់ពេកថា ទូលបង្គំត្រូវកាត់ចេញពីចំពោះព្រះនេត្រទ្រង់ហើយ ប៉ុន្តែទ្រង់បានឮសំឡេងដែលទូលបង្គំទូលអង្វរ ក្នុងកាលដែលអំពាវនាវដល់ទ្រង់ អាល់គីតាប ពេលខ្ញុំខ្វល់ខ្វាយ ខ្ញុំស្មានថា ទ្រង់បានបណ្តេញខ្ញុំ ចេញឆ្ងាយពីទ្រង់ហើយ ប៉ុន្តែ ពេលខ្ញុំស្រែករកទ្រង់ ទ្រង់ស្តាប់ពាក្យអង្វររបស់ខ្ញុំ។ |
ទោះបីជាខ្ញុំបាននិយាយក្នុងការភ័យស្លន់របស់ខ្ញុំថា៖ “មនុស្សទាំងអស់សុទ្ធតែភូតភរ” ក៏ដោយ។
សូមសម្ដែងយ៉ាងអស្ចារ្យនូវសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គផង ព្រះអង្គដែលសង្គ្រោះអ្នកដែលជ្រកកោនឲ្យរួចពីពួកអ្នកតតាំង ដោយព្រះហស្តស្ដាំអើយ!
ព្រះយេហូវ៉ាអើយ សូមកុំឲ្យទូលបង្គំអាម៉ាស់មុខឡើយ ដ្បិតទូលបង្គំបានស្រែកហៅព្រះអង្គ! សូមឲ្យពួកមនុស្សអាក្រក់អាម៉ាស់មុខ សូមឲ្យពួកគេនៅស្ងៀមក្នុងស្ថានមនុស្សស្លាប់។
ព្រះយេហូវ៉ាបានសណ្ដាប់ពាក្យទូលអង្វររបស់ខ្ញុំហើយ ព្រះយេហូវ៉ានឹងទទួលយកពាក្យអធិស្ឋានរបស់ខ្ញុំ។
សូមឲ្យមានព្រះពរដល់ព្រះដែលមិនបានបែរចេញពីសេចក្ដីអធិស្ឋានរបស់ខ្ញុំ គឺព្រះដែលមិនបានបង្វែរសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គចេញពីខ្ញុំ៕
សេចក្ដីក្រេវក្រោធរបស់ព្រះអង្គបានបក់មកលើទូលបង្គំ ការបំភ័យរបស់ព្រះអង្គបានបំផ្លាញទូលបង្គំ។
ប៉ុន្តែស៊ីយ៉ូនពោលថា៖ “ព្រះយេហូវ៉ាបានបោះបង់ខ្ញុំចោល ព្រះអម្ចាស់របស់ខ្ញុំបានភ្លេចខ្ញុំហើយ!”។
ពេលនោះ ខ្ញុំពោលថា៖ “វេទនាដល់ខ្ញុំហើយ! ខ្ញុំត្រូវវិនាស ដោយសារខ្ញុំជាមនុស្សមានបបូរមាត់សៅហ្មង ហើយខ្ញុំរស់នៅក្នុងចំណោមប្រជាជនដែលមានបបូរមាត់សៅហ្មងដែរ និងដោយសារភ្នែកខ្ញុំបានឃើញព្រះមហាក្សត្រ គឺព្រះយេហូវ៉ានៃពលបរិវារ!”។
ដ្បិតអស់អ្នកដែលសុំនឹងទទួលបាន; អ្នកដែលស្វែងរកនឹងរកឃើញ; អ្នកដែលគោះនឹងត្រូវបានបើកឲ្យ។
នៅគ្រាដែលព្រះគ្រីស្ទគង់នៅក្នុងរូបសាច់របស់ព្រះអង្គ ព្រះអង្គបានថ្វាយសេចក្ដីអធិស្ឋាន និងសេចក្ដីទូលអង្វរដោយសម្រែកយ៉ាងខ្លាំង និងដោយទឹកភ្នែក ដល់ព្រះដែលអាចសង្គ្រោះព្រះអង្គពីសេចក្ដីស្លាប់បាន ហើយដោយព្រោះជំនឿស៊ប់ ពាក្យរបស់ព្រះអង្គក៏ត្រូវបានសណ្ដាប់។