Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 49:14 - ព្រះគម្ពីរខ្មែរសាកល

14 ប៉ុន្តែ​ស៊ីយ៉ូន​ពោលថា​៖ “ព្រះយេហូវ៉ា​បាន​បោះបង់​ខ្ញុំ​ចោល ព្រះអម្ចាស់​របស់ខ្ញុំ​បាន​ភ្លេច​ខ្ញុំ​ហើយ​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 តែ​ក្រុង​ស៊ីយ៉ូន​បាន​ថា ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​ចោល​ខ្ញុំ​ទេ គឺ​ព្រះ‌អម្ចាស់​បាន​ភ្លេច​ខ្ញុំ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ក្រុង​ស៊ីយ៉ូន​តែង​ពោល​ថា ព្រះ‌អម្ចាស់​បាន​បោះ​បង់​ខ្ញុំ​ចោល ព្រះ‌អម្ចាស់​ភ្លេច​ខ្ញុំ​ហើយ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 តែ​ក្រុង​ស៊ីយ៉ូន​បាន​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បោះ‌បង់​ចោល​ខ្ញុំ​ទេ គឺ​ព្រះ‌អម្ចាស់​ទ្រង់​បាន​ភ្លេច​ខ្ញុំ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ក្រុង​ស៊ីយ៉ូន​តែង​ពោល​ថា អុលឡោះ‌តាអាឡា​បាន​បោះ​បង់​ខ្ញុំ​ចោល អុលឡោះ‌តាអាឡា​ភ្លេច​ខ្ញុំ​ហើយ!។

សូមមើលជំពូក ចម្លង




អេសាយ 49:14
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ តើ​ដល់ពេលណា​? ព្រះអង្គ​នឹង​ភ្លេច​ទូលបង្គំ​ជាដរាប​ឬ​? តើ​ព្រះអង្គ​នឹង​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​ទូលបង្គំ​ដល់ពេលណា​?


ព្រះ​របស់ទូលបង្គំ​! ព្រះ​របស់ទូលបង្គំ​អើយ​! ហេតុអ្វីបានជា​ព្រះអង្គ​បោះបង់​ទូលបង្គំ​ចោល​? ហេតុអ្វីបានជា​ព្រះអង្គ​នៅឆ្ងាយ​ពី​ការសង្គ្រោះ​ទូលបង្គំ ហើយ​នៅឆ្ងាយ​ពី​ពាក្យ​ថ្ងូរ​របស់ទូលបង្គំ​ដូច្នេះ​?


ចំណែកឯ​ទូលបង្គំ​វិញ ទូលបង្គំ​បាន​ទូល​ទាំង​ភ័យស្លន់​ថា​៖ “ទូលបង្គំ​ត្រូវបាន​កាត់ចេញ​ពីចំពោះ​ព្រះនេត្រ​របស់ព្រះអង្គ​ហើយ​!” ប៉ុន្តែ​នៅពេល​ទូលបង្គំ​ស្រែករកជំនួយ​ពី​ព្រះអង្គ ព្រះអង្គ​បាន​សណ្ដាប់​សំឡេង​នៃ​ពាក្យអង្វរករ​របស់ទូលបង្គំ​។


យ៉ាកុប​អើយ ហេតុអ្វីបានជា​និយាយ អ៊ីស្រាអែល​អើយ ហេតុអ្វីបានជា​ពោលថា​៖ “ផ្លូវ​របស់អញ​ត្រូវបាន​លាក់​ពី​ព្រះយេហូវ៉ា ហើយ​យុត្តិធម៌​របស់អញ​បាន​រំលងផុត​ពី​ព្រះ​របស់អញ” ដូច្នេះ​?


ផ្ទៃមេឃ​អើយ ចូរ​ច្រៀងដោយអំណរ​! ផែនដី​អើយ ចូរ​ត្រេកអរ​! ភ្នំ​ទាំងឡាយ​អើយ ចូរ​ហ៊ោកញ្ជ្រៀវ​ជា​សម្រែកហ៊ោសប្បាយ​! ដ្បិត​ព្រះយេហូវ៉ា​បាន​កម្សាន្តចិត្ត​ប្រជារាស្ត្រ​របស់ព្រះអង្គ ហើយ​អាណិតមេត្តា​មនុស្ស​រងទុក្ខ​របស់ព្រះអង្គ​។


“តើ​មនុស្សស្រី​អាច​ភ្លេច​កូនដែលនៅបៅ​របស់នាង ឥត​អាណិតអាសូរ​កូន​ដែលកើតពី​ផ្ទៃ​ខ្លួន​ឬ​? ទោះបីជា​ពួកនាង​ភ្លេច​ក៏ដោយ ក៏​យើង​មិន​ភ្លេច​អ្នក​ឡើយ​។


ដ្បិត​ព្រះយេហូវ៉ា​បាន​ត្រាស់ហៅ​អ្នក ដូចជា​ប្រពន្ធ​ដែល​ត្រូវបាន​បោះបង់ចោល ហើយ​រងទុក្ខ​ក្នុង​វិញ្ញាណ គឺ​ដូចជា​ប្រពន្ធ​កាលពីនៅ​យុវវ័យ​ដែល​ត្រូវបាន​ចាកចោល”។ ព្រះ​របស់អ្នក​មានបន្ទូល​ដូច្នេះ​ហើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម